Liverpool កំពុងតែតាមឃ្លាំមើលកីឡាករក្នុងលីកកំពូលអង់គ្លេស 2រូបនេះ យ៉ាងដឹតដល់

កាលពីពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមហង្សក្រហម Liverpool កំពុងតែត្រៀមខ្លួនពង្រឹងកីឡាករថ្មីៗ2រូប ដោយកីឡាករទាំងពីរនេះសុទ្ធសឹងជាកីឡាករកំពុងប្រកបអាជីពនៅលីកកំពូលអង់គ្លេស ​English Premier League ស្រាប់។ យោងទៅតាម 90min បានឲ្យដឹងថា Liverpool កំពុងតែប្រកួតប្រជែងជាមួយក្រុមសារិកាព្រៃ Newcastle United ដើម្បីត្រៀមនាំយកកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេង Christian Pulisic ពីក្រុមតោខៀវ Chelsea។ ខ្សែប្រយុទ្ធសញ្ជាតិអាមេរិករូបនេះហាក់មិនស្ថិតក្រោមផែនការណ៍របស់លោក Graham Potter នោះឡើយ។ Liverpool អាចពិចារណានាំយក Pulisic មកក្នុងនាមជាកីឡាករខ្ចីជើងនៅខែមករា ដើម្បីជំនួសតំណែង Luis Diaz ដែលទើបតែវះកាត់ជង្គង់។ ...

[ Continue reading ]

នៅសុខៗ Wayne Rooney យល់ស្របឡើងវ៉ៃជាមួយស្តេចប្រដាល់អង់គ្លេស Tyson Fury

អតីតកីឡាកររបស់បិសាចក្រហម​​ Manchester United និងគ្រូបង្វឹករបស់ក្រុម DC United លោក Wayne Rooney បានយល់ព្រមឡើងវាយប្រដាល់ជាមួយស្តេចប្រដាល់អង់គ្លេសនៅដើមឆ្នាំក្រោយ យ៉ាងភ្ញាក់ផ្អើលស្របពេលដែល Tyson Fury ត្រូវត្រៀមប្រកួតជាមួយ Alexander Uysk។ យោងទៅតាម Tyson Fury បានឲ្យដឹងថា “ខ្ញុំនិយាយជាមួយ Wayne កាលពីយប់មិញហើយគេបានយល់ព្រមជាមួយសំណើររបស់ខ្ញុំ ប៉ុន្តែគេជាមនុស្សប្រើដៃស្តាំ។ ដូចនេះគេត្រូវផ្លាស់មកប្រើដៃឆ្វេងវិញ។ យើងនិរៀបចំហៅ​ Wayne ក្នុងការត្រៀមខ្លួនមុនការប្រកួតទល់និង Uysk”។ Rooney ត្រូវបានគេដឹងច្បាស់អំពីក្តីស្រលាញ់ចំពោះវិស័យកីឡាប្រដាល់ ដោយកាលពីឆ្នាំ 2015 វីដេអូយ៉ាងចម្រូងចម្រាស់មួយបានលេចឡើង ...

[ Continue reading ]

ទុក្ខជាន់ទុក្ខហើយ​​ Liverpool ពេលនេះ! Luis Diaz ត្រូវវះកាត់ជង្គង់ហើយសម្រាករហូតដល់ទៅ5ខែ

ដំណើរជីវីតរបស់ខ្សែប្រយុទ្ធ Luis Diaz ជាមួយមន្ទីរពេទ្យត្រូវបានបន្ថែមទៅមុខទៀត ក្រោយកីឡាកររូបនេះត្រូវវះកាត់ជង្គង់ម្តងទៀត ក្រោយទើបតែសះស្បើយកាលពីសប្តាហ៍មុន។ Diaz មិនបានលេងសម្រាប់ក្រុមហង្សក្រហម Liverpool ចាប់តាំងពីបានបង្ហាញខ្លួនក្នុងតង់ទីមួយក្នុងជំនួបទល់និងកាំភ្លើងធំ Arsenal កាលពីថ្ងៃទី 9 ខែតុលា។ ខ្សែប្រយុទ្ធមុតស្រួចស្លាបឆ្វេងរបស់ Liverpool បានបញ្ជាក់ទៅក្លិបពីភាពមិនប្រក្រតីក្នុងជង្គង់របស់គាត់អំឡុងពេលជំរុំហ្វឹកហាត់ពាក់កណ្តាលរដូវកាលរបស់ Liverpool នៅទីក្រុងឌូបៃ ហើយត្រូវបានបញ្ជូនទៅផ្ទះដើម្បីធ្វើតេស្តបន្ថែម។ លទ្ធផលបានចេញមកដោយសម្រេចថា កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះត្រូវការការវះកាត់ ដែលនឹងពន្យាពេលនៅក្រៅទីលានរបស់ Diaz យ៉ាងតិច5ខែទើបអាចត្រលប់មកវិញ។ វាជាបញ្ហាធំមួយទៀតសម្រាប់ក្រុម Liverpool ដែលកំពុងវេទនាលំបាកលំបិនដើម្បីរក្សាជម្រើស11នាក់ឲ្យបានជាប់លាប់ក្នុងរដូវកាលនេះ ដោយសាររបួស។ ខ្សែប្រយុទ្ធសំខាន់ៗ ដែលមានប្រសិទ្ធភាពនិងគុណភាពដូចជា Diaz ត្រូវសម្រាករហូតដល់ខែមីនា ស្របពេលដែល ...

[ Continue reading ]

Luis Enrique ថាអេស្ប៉ាញទទួលបានលទ្ធផលវិជ្ជមានហើយ ទោះធ្លាក់ត្រឹមវគ្គ16ក្រុមក្តី

លោក Luis Enrique ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាមានចំណុចវិជ្ជមានជាច្រើនសម្រាប់ដំណើររបស់ក្រុមអេស្ប៉ាញមកកាន់ការប្រកួត World Cup 2022 នេះ ថ្វីត្បិតតែធ្លាក់ចេញពីវគ្គ16ក្រុមចុងក្រោយដោយភាពភ្ញាក់ផ្អើលជាទីបំផុត។ និយាយនៅក្នុងការផ្សាយក្នុងបណ្តាញសង្គម Twitch អតីតអ្នកចាត់ការរបស់ Barcelona រូបនេះបានបញ្ជាក់ថា “ចំណុចអាក្រក់សម្រាប់ការប្រកួតនេះគឺ នៅក្នុងនាទីទី 90 និងនាទីទី 120 ដែលជារឿងលំបាកបំផុត។ ពួកយើងធ្វើមិនបានល្អទល់និងម៉ារ៉ុកពិតមែន តែមានចំណុចវិជ្ជមានជាច្រើនដែលបានពី World Cup ក៏ដូចជារយះពេល4ឆ្នាំក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាពួកយើងបានផ្តល់ទំនុកចិត្តទៅកីឡាករ ព្រោះយើងបានត្រៀមកីឡាករល្អៗសម្រាប់រយះពេល4ឆ្នាំកន្លងមកនេះ”។ គួររំលឹកផងដែរថា លោក Luis Enrique ត្រូវបានបញ្ឈប់ពីតំណែងបន្ទាប់ពីក្រុមរបស់លោកបានចាញ់ម៉ារ៉ុកក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្រ។ យោងទៅតាមសម្តីរបស់គ្រូបង្វឹករូបនេះផ្ទាល់ ...

[ Continue reading ]

តារា Cricket មួយរូបចេញមុខសរសើរ Cristiano Ronaldo

Cristiano Ronaldo អាចនិងកំពុងតែឈឺចិត្តដោយសារតែអស់សិទ្ធិលេងនៅ World Cup ក៏ដូចជាក្លិបបិសាចក្រហម Manchester United ក៏ពិតមែន ប៉ុន្តែកីឡាករ cricket លោក Virat Kohli នៅតែថា Ronaldo ជាកីឡាករបាល់ទាត់ល្អបំផុតក្នុងលោកបាន។ ម្ចាស់ពានរង្វាន់ Ballon d’Or 5សម័យរូបនេះបានស៊ូទ្រាំនឹងរឿងហេតុជាច្រើនសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ ជាមួយនឹងការសម្រេចចិត្តរបស់ក្លិបបិសាចក្រហម​ Manchester United ក្នុងការលុបចោលកិច្ចសន្យារបស់ Ronaldo  អមដោយការបរាជ័យក្នុងវគ្គ8ក្រុមចុងក្រោយដ៏ខកចិត្តក្រោមស្នាដៃក្រុមម៉ារ៉ុកនៅកាតាឆ្នាំ 2022។ Ronaldo បន្តប្រឈមមុខនឹងសំណួរប្លែកៗអំពីចរិតលក្ខណៈ និងសមត្ថភាពក្នុងការបង្ហាញខ្លួនក្នុងកម្រិតខ្ពស់បំផុត ស្របពេលដែលរូបគេមានអាយុ 37 ...

[ Continue reading ]

Karim Benzema ផ្ញើរសារលើកទឹកចិត្តបារាំង ក្រោយមានឈ្មោះទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កីឡាករ Karim Benzema បានធ្វើការគាំទ្រទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីជ័យជម្នះយ៉ាងមហិមាទៅលើក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022។ នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនគេផ្ទាល់ ម្ចាស់ពាន Ballon D’or ឆ្នាំនេះបានសរសេរថា “ខំប្រឹងឡើងអ្នកទាំងអស់គ្នា នៅសល់តែ2ប្រកួតទៀតទេ យើងជិតទៅដល់គោលដៅហើយ។ ខ្ញុំនិងនៅពីក្រោយអ្នកជានិច្ច​”។ គួររំលឹកផងដែរថា Benzema ស្ទើរតែមានវត្តមានក្នុងការប្រកួត World Cup ទៅហើយ ប៉ុន្តែបែរជាត្រូវអាក់ខានដោយសារតែរងរបួសក្នុងកំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមុនការប្រកួតដំបូងរបស់គេបានមកដល់។ ថ្វីត្បិតតែលោក Didier Deschamps ថាអវត្តមានរបស់​ Benzema ...

[ Continue reading ]

David De Gea ពោលពាក្យបែបនេះ ក្រោយមានដំណឺងថា Garnacho អាចចាកចេញពី Man Utd

អ្នកចាំទីរបស់ក្លិបបិសាចក្រហម​ Manchester United កីឡាករ David De Gea បានចេញមុខនិយាយយ៉ាងច្បាស់លាស់ថា Alejandro Garnacho និងមិនត្រូវអនុញ្ញាតឲ្យចាកចេញពីក្លិប Man Utd ទៅកាន់អេស្ប៉ាញនោះទេ។ បន្ទាប់ពីធ្វើបានយ៉ាងល្អជាមួយបិសាចក្រហមមួយរយះចុងក្រោយនេះ​ ស្រាប់តែលេចលឺដំណឹងថា Garnacho ត្រូវបានក្លិបអធិរាជស Real Madrid ចាប់អារម្មណ៍ចង់បានកីឡាករវ័យ 18ឆ្នាំរូបនេះទៅចូលរួមជាមួយ។ នៅពេលដែលអ្នកសារព៍ត៌មាននិយាយអំពីរឿងនេះ De Gea បានចេញមុខមកបដិសេដយ៉ាងខ្លាំងខ្លា ដោយនិយាយថា “ពួកយើងនិងមិនឲ្យរូបគេចាកចេញនោះទេ”។ គួររំលឹកផងដែរថា Man United កំពុងតែស្ថិតនៅប្រទេសអេស្ប៉ាញដើម្បីធ្វើការប្រកួតកម្តៅសាច់ដុំទល់និងក្រុម Cadiz និង ...

[ Continue reading ]

Pepe ខឹងសម្បាជាមួយការសម្រេចចិត្តរបស់អាជ្ញាកណ្តាលអាហ្សង់ទីន​ដែលធ្វើឲ្យខ្លួនធ្លាក់ចេញពី World Cup

ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Pepe បានបញ្ចេញកំហឹងរបស់ខ្លួនក្រោយការចាកចេញរបស់ព័រទុយហ្កាល់ពីការប្រកួត World Cup ត្រឹមវគ្គ8ក្រុមចុងក្រោយ ដោយនិយាយទាំងកម្រោលថាអាជ្ញាកណ្តាលមានភាពលម្អៀងសម្រាប់ការប្រកួត។ និយាយឲ្យដឹងក្រោយចប់ការប្រកួតទល់និងក្រុមជម្រើសជាតិម៉ារ៉ុក ខ្សែការពារវ័យ39ឆ្នាំរូបនេះបានឲ្យដឹងថា “វាមិនអាចទទួលយកបាននោះទេដែលការប្រកួតរបស់យើងត្រូវបានកាត់សេចក្តីដោយអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន បន្ទាប់ពី Messi និយាយកាលពីម្សិលមិញ ស្រាប់តែពេលនេះអាជ្ញាកណ្តាលអាហ្សង់ទីនមកដល់ភ្លាម។ ពួកយើងព្យាយាមគ្រប់យ៉ាង ប៉ុន្តែពេលវេលាត្រឹម8នាទីសម្រាប់ម៉ោងបន្ថែមវាតិចពេកហើយសម្រាប់យើង”៕ មួយគ្រាប់របស់ Youssef En-Nesyri គ្រប់គ្រាន់ហើយសម្រាប់ម៉ារ៉ុកក្នុងការទម្លាក់ព័រទុយហ្កាល់ចេញពីការប្រកួត World Cup ដោយក្រុមម៉ារ៉ុកត្រូវបន្តដំណើរទៅមុខទៀត ក្នុងការប្រកួតទល់និងក្រុមមាន់គកបារាំងដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពាន World Cup៕ ប្រភព : ESPN

[ Continue reading ]

Achraf Hakimi ផ្ញើរសារទៅកាន់ Mbappe មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ខ្សែការពារស្លាបស្តាំ Achraf Hakimi បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខ្លួនទៅកាន់មិត្តរួមក្រុម Kylian Mbappe ក្រោយក្រុមម៉ារ៉ុកត្រូវប៉ះក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ ក្រុមម៉ារ៉ុកនិងបារាំងបានកក់កៅអីឡើងទៅវគ្គបន្តរៀងៗខ្លួន ដោយការប្រកួតយ៉ាងស្វិតស្វាញជាទីបំផុត។ ក្រោយចប់ការប្រកួតរវាងបារាំងនិងអង់គ្លេសកាលពីពេលថ្មីៗនេះ កីឡាករ Hakimi បានសរសេរហើយភ្ជាប់ជាមួយឈ្មោះរបស់​​ Mbappe ថា “ជួបគ្នាឆាប់ៗ មិត្តសម្លាញ់របស់ខ្ញុំ @KMbappe”។ គួររំលឹកផងដែរថា រូបគេទាំងពីរសុទ្ធតែជាមិត្តល្អនិងគ្នា ហើយតែងតែផ្ញើរសារលើកទឹកចិត្តគ្នាជារឿយៗ ជាពិសេសនៅពេលដែល Hakimi ស៊ុតទម្លាក់អេស្ប៉ាញ​ Kylian Mbappe ...

[ Continue reading ]

Harry Kane ប្រកាសក្តែងៗថាខ្លួនមិនមែនជាមិត្តរបស់ Hugo Lloris ទៀតនោះទេ

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានបោះបង់មិត្តភាពរបស់ខ្លួនជាមួយកីឡាករ Hugo Lloris ដែលជាកីឡាករ Spur ដូចគ្នាស្របពេលដែលការប្រកួតរវាងបារាំងនិងអង់គ្លេសកាន់តែជិតចូលមកដល់។ ការប្រកួតមួយនេះត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្រុមទាំងពីរសុទ្ធសឹងជាក្រុមដែលប្រិយមិត្តមានសង្ឃឹមច្រើនក្នុងការឡើងទៅលើកពាននៅប្រទេសកាតា។ យ៉ាងណាក្តី ក្រុមទាំងពីរបែរជាត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយទៅវិញ។ ខ្សែប្រយុទ្ធរបស់អង់គ្លេសបាននិយាយឲ្យដឹងថា “គេជាកីឡាករល្អមួយរូប អាចថាជាអ្នកចាំទីល្អមួយក្នុងចំណោមអ្នកចាំទីល្អបំផុតក្នុងលោក។ ក្នុងការប្រកួតបែបនេះ ពួកយើងមិនមែនជាមិត្តភក្តិគ្នានោះទេហើយត្រូវតែចេញប្រយុទ្ធតតាំងគ្នា។ ខ្ញុំស្គាល់គាត់ជាយូរមកហើយ ដូចនេះខ្ញុំមិនអាចបញ្ឈប់ការសរសើរពីគេបានទេ។ ខ្ញុំនិងព្យាយាមលេងឲ្យបានល្អ​ ប៉ុន្តែខ្ញុំក៏ដឹងថារូបគេនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយឲ្យបារាំងឈ្នះ”៕ ប្រភព : GOAL

[ Continue reading ]