នៅសុខៗ Wayne Rooney យល់ស្របឡើងវ៉ៃជាមួយស្តេចប្រដាល់អង់គ្លេស Tyson Fury

អតីតកីឡាកររបស់បិសាចក្រហម​​ Manchester United និងគ្រូបង្វឹករបស់ក្រុម DC United លោក Wayne Rooney បានយល់ព្រមឡើងវាយប្រដាល់ជាមួយស្តេចប្រដាល់អង់គ្លេសនៅដើមឆ្នាំក្រោយ យ៉ាងភ្ញាក់ផ្អើលស្របពេលដែល Tyson Fury ត្រូវត្រៀមប្រកួតជាមួយ Alexander Uysk។

យោងទៅតាម Tyson Fury បានឲ្យដឹងថា “ខ្ញុំនិយាយជាមួយ Wayne កាលពីយប់មិញហើយគេបានយល់ព្រមជាមួយសំណើររបស់ខ្ញុំ ប៉ុន្តែគេជាមនុស្សប្រើដៃស្តាំ។ ដូចនេះគេត្រូវផ្លាស់មកប្រើដៃឆ្វេងវិញ។ យើងនិរៀបចំហៅ​ Wayne ក្នុងការត្រៀមខ្លួនមុនការប្រកួតទល់និង Uysk”

Rooney ត្រូវបានគេដឹងច្បាស់អំពីក្តីស្រលាញ់ចំពោះវិស័យកីឡាប្រដាល់ ដោយកាលពីឆ្នាំ 2015 វីដេអូយ៉ាងចម្រូងចម្រាស់មួយបានលេចឡើង ដោយឃើញ Rooney បានហ្វឹកហាត់ប្រដាល់ជាមួយមិត្តភក្តិរបស់គេ។ នេះជារឿងដែល Wayne Rooney និងធ្វើមុនការប្រកួតលីកកំពូលអាមេរិក Major League Soccer ចាប់ផ្តើមឡើងវិញនៅខែកុម្ភះ៕

ប្រភព : talkSPORT