Pierre-Emerick Aubameyang បានពន្យល់អំពីជម្លោះជាមួយលោក Mikel Arteta ដែលជាមូលហេតុធំមួយធ្វើអោយខ្លួនសម្រេចចាកចេញពី Arsenal យ៉ាងចម្រូងចម្រាស់។
ទោះបីខ្លួនមានឈ្មោះជាប្រធានក្រុមកាំភ្លើងធំ Arsenal ហើយជួយអោយក្លឹបលើកពាន FA Cup កាលពីឆ្នាំ 2020 ក៏ពិតមែន ប៉ុន្តែ Aubameyang បានបាត់មុខពីក្រុមជាច្រើនប្រកួតដោយសារតែម្តាយធ្លាក់ខ្លួនឈឺ ហើយរូបគេតែងតែមកហ្វឹកហាត់យឺតពេលក្រោយចំណាយពេលជាមួយគ្រួសារនៅប្រទសបារាំង ដែលបានធ្វើអោយលោក Mikel Arteta អស់ការអត់ធ្មត់ ហើយឈានដល់ទំនាស់ពាក្យសម្តីយ៉ាងខ្លាំងរវាងភាគីទាំងសងខាង។
ខ្សែប្រយុទ្ធហ្កាបុងរូបនេះបានទម្លាយកាលពីពេលថ្មីៗថា Arteta ធ្លាប់បាននិយាយប្រាប់គេថា ទង្វើរបស់ Aubameyang គឺដូចជាការយកកាំបិតមកចាក់ក្រោយខ្នងរបស់ Arteta ចំពេលដែលស្ថានភាពរបស់ក្លឹបកំពុងមានភាពវឹកវរ។ នាពេលនោះ រូបគេមិនបានឆ្លើយតបអ្វីទៅវិញនោះឡើយ ព្រោះគេដឹងថាបើសិនជាគេនិយាយតបទៅវិញ អ្វីៗនឹងកាន់តែពិបាកក្នងការស្រោចស្រង់។ ជាលទ្ធផល Aubameyang បានចំណាយពេលមួយខែហ្វឹកហាត់តែម្នាក់ឯង ខណះពេលដែលត្រូវរង់ចាំអោយការសម្រាកនៃកាលវិភាគប្រកួតមកដល់ជាមុនសិន។ នោះជាចំណុចដែលធ្វើអោយរូបគេអស់ការស៊ូទ្រាំជាមួយក្រុមកាំភ្លើងធំ ហើយបានចាកចេញទៅកាន់តោខៀវ Chelsea មុនពេលផ្លាស់ទៅ Barcelona៕