ទីបំផុតដឹងថ្ងៃច្បាស់លាស់ដែល Real Madrid នឹងប្រកាសពីការនាំយក Kylian Mbappe ក្នុងនាមជាកីឡាករថ្មី

កាលបរិច្ឆេទសម្រាប់ការបង្ហាញជាផ្លូវការរបស់ក្លឹប Real Madrid សម្រាប់កីឡាករ Kylian Mbappe ត្រូវបានកំណត់ ខណះដែលរូបគេត្រៀមចាកចេញពី Paris Saint-Germain លើការផ្ទេរដោយគ្មានតម្លៃខ្លួននាពេលដ៏ខ្លីខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca Mbappe នឹងត្រូវបានបង្ហាញជាកីឡាកររបស់ក្រុម Madrid នៅថ្ងៃព្រហស្បតិ៍ទី 6 ខែមិថុនា ខាងមុខនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះគ្រោងនឹងមកដល់ប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយដើម្បីចុះហត្ថលេខាជាមួយក្រុម Real Madrid មុនពេលត្រូវបានបង្ហាញជាផ្លូវការតាមទម្រង់ប្រពៃណីរបស់ពួកគេទៅកាន់សារព័ត៌មាន និងអ្នកគាំទ្រ។ គួររំលឹកផងដែរថា Real Madrid បានព្យាយាមនាំយក Mbappe មកកាន់កីឡដ្ឋាន Bernabeu ចាប់តាំងពីឆ្នាំ 2017 ...

[ Continue reading ]

សហព័ន្ធបាល់ទាត់ហូឡង់ស្នើរអោយកែប្រែ 5 ចំណុចនេះ ដែលអាចធ្វើអោយបាល់ទាត់ឈានដល់រជ្ជកាលថ្មី

សហព័ន្ធបាល់ទាត់របស់ប្រទេសហូឡង់ បានស្នើរនូវការកែប្រែ 5 ចំណុចធំៗទៅកាន់ស្ថាប័នបាល់ទាត់ ទាំងក្នុងទ្វីបអឺរ៉ុប ក៏ដូចជាសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលអាចជាការកែប្រែយ៉ាងធំសម្រាប់កីឡាបាល់ទាត់ទាំងស្រុង។ វិធីសាស្ត្រជាច្រើនត្រូវបានបញ្ចូលទៅក្នុងបាល់ទាត់ ដោយមានដូចជាការប្រើប្រាស់ VAR នឹងការកែប្រែទៅលើបាល់ប៉ះដៃនឹងចំនួនកីឡាករបម្រុងដែលអាចប្តូរចូលក្នុងការប្រកួតមួយៗ ដែលបានធ្វើអោយមានឥទ្ធិពលគួរអោយកត់សម្គាល់។ យ៉ាងណាក្តី លោក Gijs de Jong ដែលជាអគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់ហូឡង់បានចេញមកស្នើរអោយដាក់នូវចំណុចទាំង 5 នេះដែលសហព័ន្ធគ្រោងនឹងណែនាំចូលការប្រកួត។ ជាដំបូង សហព័ន្ធចង់បានការទាត់បាល់មកជំនួសការបោះបាល់ ដែលបានប្រើប្រាស់ជាយូរលង់មកហើយ។ ពួកគេ​ក៏​ចង់​ឱ្យ​មាន​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់ដែលដកកីឡាករចេញជាបណ្តោះអាសន្នពេលបង្កកំហុស​ផងដែរ ដោយ​សំណើ​រមួយនេះត្រូវបាន​ក្រុមប្រឹក្សា​សមាគម​បាល់ទាត់​អន្តរជាតិ ​ពិភាក្សា​រួចហើយ​។ ពួកគេក៏មានបំណងក្នុងការណែនាំនូវការបញ្ជូនបាល់អោយខ្លួនឯងនៅពេលទាត់បាល់ពិន័យ free-kick និងការផ្លាស់ប្តូរគ្មានដែនកំណត់ ដែលនឹងអនុញ្ញាតឱ្យអ្នកគ្រប់គ្រងធ្វើការប្តូរកីឡាករបានច្រើនតាមដែលពួកគេចង់បានពេញមួយការប្រកួត។ ការផ្លាស់ប្តូរច្បាប់ដ៏សំខាន់បំផុតកើតឡើងនៅក្នុងសំណើចុងក្រោយរបស់ពួកគេ ដែលទាមទារអោយមួយតង់មានរយៈពេល 30 ...

[ Continue reading ]

Aubameyang ទម្លាយជម្លោះជាមួយ Mikel Arteta ដែលធ្វើអោយខ្លួនសម្រេចចាកចេញពី Arsenal

Pierre-Emerick Aubameyang បានពន្យល់អំពីជម្លោះជាមួយលោក Mikel Arteta ដែលជាមូលហេតុធំមួយធ្វើអោយខ្លួនសម្រេចចាកចេញពី Arsenal យ៉ាងចម្រូងចម្រាស់។ ទោះបីខ្លួនមានឈ្មោះជាប្រធានក្រុមកាំភ្លើងធំ Arsenal ហើយជួយអោយក្លឹបលើកពាន FA Cup កាលពីឆ្នាំ 2020 ក៏ពិតមែន ប៉ុន្តែ Aubameyang បានបាត់មុខពីក្រុមជាច្រើនប្រកួតដោយសារតែម្តាយធ្លាក់ខ្លួនឈឺ ហើយរូបគេតែងតែមកហ្វឹកហាត់យឺតពេលក្រោយចំណាយពេលជាមួយគ្រួសារនៅប្រទសបារាំង ដែលបានធ្វើអោយលោក Mikel Arteta អស់ការអត់ធ្មត់ ហើយឈានដល់ទំនាស់ពាក្យសម្តីយ៉ាងខ្លាំងរវាងភាគីទាំងសងខាង។ ខ្សែប្រយុទ្ធហ្កាបុងរូបនេះបានទម្លាយកាលពីពេលថ្មីៗថា Arteta ធ្លាប់បាននិយាយប្រាប់គេថា ទង្វើរបស់ Aubameyang គឺដូចជាការយកកាំបិតមកចាក់ក្រោយខ្នងរបស់ Arteta ចំពេលដែលស្ថានភាពរបស់ក្លឹបកំពុងមានភាពវឹកវរ។ នាពេលនោះ ...

[ Continue reading ]

តុលាការបើកការស៊ើបអង្កេតជុំវិញករណីពុករលួយរបស់ Gerard Pique

តុលាការនៅប្រទេសអេស្ប៉ាញបានបញ្ជាអោយមានការស៊ើបអង្កេតជាផ្លូវការទៅលើអតីតខ្សែការពារក្រុមអ្នកមានបុណ្យ Barcelona ពោលគឺកីឡាករ Gerard Pique ជុំវិញករណីនៃកិច្ចព្រមព្រៀងសម្រាប់ការប្រកួត Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ការស៊ើបអង្កេតជាផ្លូវការមួយត្រូវបានចាប់ផ្តើមជុំវិញតួនាទីដែលត្រូវបានចោទប្រកាន់របស់អតីតខ្សែការពារអេស្ប៉ាញ នៅក្នុងកិច្ចព្រមព្រៀងមួយដែលបានឃើញការផ្ទេរការប្រកួត Spanish Super Cup ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសារព័ត៌មាន ​​The Athletic ។ ជាថ្នូរនឹងការសម្របសម្រួលការរៀបចំនេះ ក្រុមហ៊ុនរបស់ Pique ពោលគឺ Kosmos បានចរចារកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដែលនឹងផ្តល់ឱ្យ សហព័ន្ធបាល់ទាត់អេស្ប៉ាញ ជាមួយនឹងកញ្ចប់ទឹកប្រាក់រហូតដល់ទៅ 400 លានអឺរ៉ូ។ ពេលនេះ បុរសអាយុ 37ឆ្នាំ ...

[ Continue reading ]

Carlo Ancelotti ទម្លាយនូវគម្រោងចូលនិវត្តន៍ជាមួយ Real Madrid មុនការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ

លោក Carlo Ancelotti បាននិយាយថាគាត់នឹងពិចារណាចូលនិវត្តន៍ពីអាជីពអ្នកចាត់ការបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Real Madrid ផុតកំណត់នៅឆ្នាំ 2026 ខាងមុខ។ Ancelotti ត្រូវបានផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលនៅរដូវក្តៅឆ្នាំ 2023 ខណៈដែលគាត់ត្រូវបានគេប្រាប់ឱ្យទៅចូលរួមនៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Real Madrid ផុតកំណត់ក្នុងខែមិថុនា ឆ្នាំ 2024 ។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបនៅក្នុងខែមករាឆ្នាំនេះដែលនឹងរក្សាគាត់នៅ Santiago Bernabeu រហូតដល់ឆ្នាំ 2026។ កាលពីពេលថ្មីៗនេះ លោក Ancelotti បានផ្តល់នូវតម្រុយមួយដែលអាចធ្វើអោយអ្នកគាំទ្រក្រុមសាំបាប្រេស៊ីលខកចិត្ត ដោយបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា គាត់នឹងបញ្ចប់អាជីពគ្រូបង្វឹកនៅ Real Madrid ប៉ុន្តែពេលនេះគាត់បានដាក់ការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការដណ្តើមពាន ...

[ Continue reading ]

Chelsea គ្រោងនឹងយកកីឡាករមួយរូបនេះធ្វើធ្នាក់ទាញយក Victor Osihmen

ក្លឹបតោខៀវ Chelsea គ្រោងនឹងប្រើប្រាស់ខ្សែប្រយុទ្ធ Romelu Lukaku ដើម្បីធ្វើជាកាតាលីករក្នុងការជម្រុញក្តីសង្ឃឹមនៃការនាំយកកីឡាករ Victor Osihmen ពីក្លឹប Napoli នៅរដូវក្តៅនេះ ចំពេលរូបគេមិនទាន់ចុះកុងត្រាថ្មីនៅឡើយ។ សារព័ត៌មានក្នុងស្រុករបស់អ៊ីតាលីបានលើកឡើងថា Chelsea អាចនឹងតាមយកហត្ថលេខារបស់ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា ដោយការប្រើប្រាស់ Lukaku រួមជាមួយនឹងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបញ្ចុះបញ្ចូលអោយក្លឹបយក្សអ៊ីតាលីមួយនេះយល់ព្រមបើកផ្លូវអោយខ្សែប្រយុទ្ធជួរមុខរបស់ខ្លួនដើរចេញនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ គួររំលឹកផងដែរថា Chelsea បានចាប់អារម្មណ៍ជាមួយ Osihmen ជាយូរលង់មកហើយ តែពេលនេះពួកគេត្រូវជួបការប្រកួតប្រជែងពី Paris Saint-Germain ដែលកំពុងស្វែងរកខ្សែប្រយុទ្ធដែលមានសមត្ថភាពក្នុងការជំនួស Kylian Mbappe។ យ៉ាងណាក្តី Osihmen ទំនងជានឹងជ្រើសរើសការផ្លាស់ទៅលេងនៅ Premier League ...

[ Continue reading ]

Harry Maguire ប្តេជ្ញាថានឹងលះបង់ទ្រង់ទ្រាយធំដើម្បីរៀបចំសម្រាប់ការប្រកួត EURO

ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Maguire បានសម្រេចចិត្តមិនដកឃ្លាពីបាល់ទាត់រយះពេលខ្លីនោះឡើយ ស្របពេលដែលរូបគេរំពឺងថានឹងរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកួត EURO នាខែក្រោយ។ អតីតប្រធានក្រុមបិសាចក្រហម Man United រូបនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីកីឡាករបឋម 33 នាក់របស់លោក Gareth Southgate សម្រាប់ការប្រកួតពានទ្វីបអឺរ៉ុប ទោះបីរូបគេមិនបានបង្ហាញខ្លួនសម្រាប់ក្លឹបតាំងពីថ្ងៃទី 27 ខែមេសា ដោយសារបញ្ហារបួសសាច់ដុំក៏ដោយ។ Maguire បានខកខានក្នុងការលេងវគ្គផ្តាច់ព្រ័ត្រពាន FA Cup ទល់នឹង​ Man City ដើម្បីលើកពានតែមួយគត់សម្រាប់ Man United នៅរដូវកាលនេះ។ បើយោងតាមសារព័ត៌មាន Daily ...

[ Continue reading ]

Chelsea សម្រេចនាំយកគ្រូ Leicester ដែលធ្លាប់ជាអតីតជំនួយការរបស់ Pep

គ្រូបង្វឹករបស់ក្រុម Leicester City ពោលគឺលោក Enzo Maresca ត្រូវបានគេរាយការណ៍ថាយល់ព្រមក្នុងការឡើងមកកាន់តំណែងជាគ្រូបង្វឹកអចិន្ត្រៃយ៍សម្រាប់ក្រុមតោខៀវ Chelsea ក្រោមកិច្ចសន្យារហូតដល់ទៅ 5 ឆ្នាំ។ យោងតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano បានទម្លាយកាលពីពេលថ្មីៗនេះថា Chelsea បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកលោក Maresca មកជាគ្រូបង្វឹកថ្មី ដោយត្រូវជំនួសតំណែងដែលបន្សល់ដោយលោក Mauricio Pochettino ក្រោយដើរចេញពីក្លឹបក្រោមការសម្រេចចិត្តរួមមួយ។ កិច្ចសន្យារបស់លោក Maresca អាចនឹងត្រូវបន្ថែមពីលើមួយឆ្នាំទៀត ដោយនេះមានន័យថាគាត់អាចនៅដឹកនាំ Chelsea រហូតដល់ឆ្នាំ 2030 ប្រសិនបើមិនមានបញ្ហាអ្វីទេនោះ។ ប្រភពដដែលបានអោយដឹងថា Leicester ...

[ Continue reading ]

Man Utd អាចនឹងត្រូវហាមឃាត់ពីការលេងពាន Europa League ដោយសារតែច្បាប់ចម្លែករបស់ UEFA

បិសាចក្រហម Manchester United អាច​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​រួម​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Europa League នារដូវកាលក្រោយដោយ​សារ​តែ​ច្បាប់ UEFA អំពី​ភាព​ជា​ម្ចាស់​នៃក្លឹបលើសពីមួយរបស់ម្ចាស់ភាគហ៊ុនថ្មី។ ក្លឹបបារាំង Nice និង Man United ដែលជាប់ពាក់ព័ន្ធជាមួយប្រធានក្រុមហ៊ុន INEOS លោក Sir Jim Ratcliffe សុទ្ធតែមានឈ្មោះសម្រាប់ការប្រកួត Europa League នៅរដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិរបស់ UEFA ចែងថាក្លឹបដែលមានម្ចាស់ដូចគ្នាមិនអាចប្រកួតប្រជែងក្នុងការប្រកួតដូចគ្នាបាននោះឡើយ ដែលចាប់តាំងពីពេលនោះមកមានការសង្ស័យអំពីលទ្ធភាពនៃការចូលរួមលេងពានទ្វីបអឺរ៉ុបរបស់​ Man United។ វាត្រូវបានគេអះអាងពីមុនថាបិសាចក្រហមអាចនឹងធ្លាក់ទៅ Europa Conference ...

[ Continue reading ]

Cristiano Ronaldo បន្តបំបែកកំណត់ត្រានៅលីកថ្មី ស្របពេល​ Al-Nassr លេងក្រុម Al-Ittihad ចាស់ដៃ

Cristiano Ronaldo បានបន្តបំបែកកំណត់ត្រាមិនគួរអោយជឿមួយផ្សេងទៀត ខណៈដែលគាត់បានដឹកនាំ Al-Nassr ឱ្យទទួលបានជ័យជម្នះដែលមិនអាចបំភ្លេចបានលើក្រុម Al-Ittihad ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេសម្រាប់រដូវកាលនេះ។ Ronaldo រកបានពីរគ្រាប់ ខណៈដែលក្រុម Al-Nassr បានយកឈ្នះលើក្រុម Al-Ittihad ក្នុងលទ្ធផល 4-2 ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេនៃរដូវកាលកាលពីថ្ងៃចន្ទកន្លងទៅ ហើយគ្រាប់បាល់ពីរដងរបស់កីឡាករវ័យ 39 ឆ្នាំនៅក្នុងការប្រកួតនេះបានធ្វើឱ្យគាត់បំបែកកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលរបស់ Saudi Pro League ។ គ្រាប់បាល់ទី 35 របស់គាត់បានធ្វើឱ្យគាត់បំបែកកំណត់ត្រាចាស់នៃគ្រាប់បាល់សរុបចំនួន 34 របស់កីឡាករសញ្ជាតិម៉ារ៉ុក Abderrazak Hamdallah ដែលធ្វើបានកាលពីរដូវកាល 2018-2019។ លើសពីនេះទៅទៀត ...

[ Continue reading ]