Cristiano Ronaldo បន្តបំបែកកំណត់ត្រានៅលីកថ្មី ស្របពេល​ Al-Nassr លេងក្រុម Al-Ittihad ចាស់ដៃ

Cristiano Ronaldo បានបន្តបំបែកកំណត់ត្រាមិនគួរអោយជឿមួយផ្សេងទៀត ខណៈដែលគាត់បានដឹកនាំ Al-Nassr ឱ្យទទួលបានជ័យជម្នះដែលមិនអាចបំភ្លេចបានលើក្រុម Al-Ittihad ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេសម្រាប់រដូវកាលនេះ។

Ronaldo រកបានពីរគ្រាប់ ខណៈដែលក្រុម Al-Nassr បានយកឈ្នះលើក្រុម Al-Ittihad ក្នុងលទ្ធផល 4-2 ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេនៃរដូវកាលកាលពីថ្ងៃចន្ទកន្លងទៅ ហើយគ្រាប់បាល់ពីរដងរបស់កីឡាករវ័យ 39 ឆ្នាំនៅក្នុងការប្រកួតនេះបានធ្វើឱ្យគាត់បំបែកកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលរបស់ Saudi Pro League ។ គ្រាប់បាល់ទី 35 របស់គាត់បានធ្វើឱ្យគាត់បំបែកកំណត់ត្រាចាស់នៃគ្រាប់បាល់សរុបចំនួន 34 របស់កីឡាករសញ្ជាតិម៉ារ៉ុក Abderrazak Hamdallah ដែលធ្វើបានកាលពីរដូវកាល 2018-2019។

លើសពីនេះទៅទៀត Ronaldo គឺជាកីឡាករតែមួយគត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលអាចគ្រងពានស្បែកជើងមាសនៅលីកកំពូល 4 ផ្សេងៗគ្នា។ អតីតតារា Real Madrid និង Manchester United រូបនេះក៏បានពង្រីកចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីផ្ទាល់ខ្លួនរបស់គាត់រហូតដល់ 50 ក្នុងការប្រកួតនៅរដូវកាលនេះសម្រាប់ Al-Nassr ។ ក្រុមនេះក៏បានបំបែកកំណត់ត្រានៅក្នុងលីកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយរកបានរហូតដល់ 100 គ្រាប់ក្នុងរយះពេលត្រឹមតែមួយរដូវកាល ដោយមិនធ្លាប់ធ្វើបានពីមុននោះឡើយ៕