ភ្នាក់ងារតំណាងរបស់កីឡាករ Kevin De Bruyne ត្រូវបានគេរាយការណ៍ថាបានធ្វើការទាក់ទងជាមួយក្រុមជាច្រើននៅលីកកំពូលអារ៉ាប៊ីសាអូឌីតជុំវិញការផ្ទេរដែលអាចនឹងកើតឡើងនៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកជាផ្លូវការ។

យោងតាមរបាយការណ៍របស់ The Mirror បានទម្លាយថាតំណាងរបស់ខ្សែបម្រើបែលហ្ស៊ិកពោលគឺក្រុមហ៊ុន Roc Nation Sport បានជួបជាមួយក្លឹបចំនួន 10 មកពី Saudi Pro League ដែលមានបំណងចង់តាមចែចូវ De Bruyne សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ភ្នាក់ងារកំពូលដូចជាលោក Alan Redmond និង Renato Martinez បានជួបជាមួយក្រុមធំៗដូចជា Al-Hilal, Al-Nassr និង Al-Ittihad ក្នុងចំណោមក្លឹបផ្សេងទៀតជុំវិញសក្តានុពលនៃការផ្ទេរសម្រាប់ខ្សែបម្រើប្រយុទ្ធកំពូលរូបនេះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្នាមិនទាន់ច្បាស់ក្នុងចិត្តថា De Bruyne មានចាកចេញពីលោក Pep Guardiola នៅរដូវក្តៅនេះនៅឡើយ ខណះដែលរូបគេតែងតែច្រានចោលនូវចំណាប់អារម្មណ៍ពីក្រុមផ្សេង ជាក់ស្តែង De Bruyne បានបដិសេដមិនព្រមទៅលេងអោយក្រុម Al-Ittihad ទោះមានការដេញតាមរយះពេល 2 រដូវកាលហើយក៏ដោយ៕