Zinedine Zidane បានបង្ហើបប្រាប់ពីការវិលមកកាន់តំណែងជាអ្នកគ្រប់គ្រងវិញចំពេលមានទំនាក់ទំនងជាមួយនឹងកន្លែងទំនេរក្នុងពេលឆាប់ៗនេះនៅក្លឹប Bayern Munich។ Zidane បានចូលរួមការបញ្ចាំងភាពយន្តឯកសារអំពីអតីតគ្រូបង្វឹកអ៊ីតាលី និង Juventus លោក Marcello Lippi ហើយក៏បានឆ្លៀតពិភាក្សាអំពីអនាគតផ្ទាល់ខ្លួនរបស់គាត់នៅក្នុងកម្មវិធីនោះផងដែរ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងក្រុមយក្សអាឡឺម៉ង់ បន្ទាប់ពីពួកគេបានប្រកាសថាពួកគេនឹងចែកផ្លូវជាមួយ Thomas Tuchel នៅចុងរដូវកាលនេះ។ នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងលទ្ធភាពនៃការវិលត្រឡប់ចូលពិភពបាល់ទាត់វិញ គាត់បាននិយាយថា “ប្រាកដណាស់ អ្វីៗអាចកើតឡើងបានដែរ។ ឥឡូវនេះខ្ញុំកំពុងធ្វើរឿងផ្សេងទៀតពិតមែន ប៉ុន្តែខ្ញុំពិតជាចង់ត្រលប់ទៅឈរនៅជិតកៅអីបម្រុងឡើងវិញ”។ គ្រូបង្វឹកវ័យ 51 ឆ្នាំរូបនេះបានឃ្លាតពីបាល់ទាត់ចាប់តាំងពីការចាកចេញពីក្លឹប Real Madrid នៅឆ្នាំ 2021 ហើយតែងតែត្រូវបានសារព័ត៌មានជាច្រើនដាក់សំណួរពីពេលវេលាដែលលោកអាចត្រឡប់មកវិញ។ Zinedine Zidane ...
[ Continue reading ]Author: Admin
មុខមាត់ធំណាស់! Kylian Mbappe ត្រូវបានប្រធានាធិបតីប្រទេសបារាំងអញ្ជើញចូលកម្មវិធីមួយនេះជាមួយប្រធានក្លឹប PSG
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron អញ្ជើញឲ្យចូលរួមពិសាអាហារពេលល្ងាច ខណះដែលគេក៏បានឃើញនូវវត្តមានរបស់ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ផងដែរ។ កីឡាករសញ្ជាតិបារាំងដ៏មានមន្តស្នេហ៍រូបនេះ ហាក់បានសម្រេចចិត្តច្បាស់ក្នុងការចាកចេញពីកីឡដ្ឋាន Parc des Princes នៅរដូវក្តៅនេះ ដោយកិច្ចព្រមព្រៀងជាមួយ Real Madrid ដូចជាបានកើតឡើងរួចទៅហើយបន្ទាប់ពីមានពាក្យចចាមអារ៉ាមអស់រយះពេលជាច្រើនឆ្នាំរួចមក។ សារព័ត៌មាន Le Parisien បានសរសេរថាលោក Macron ដែលតែងតែព្យាយាមជ្រាតជ្រែកចូលការងារផ្ទៃក្នុងរបស់ PSG បានអញ្ជើញ Mbappe ទៅកាន់វិមាន ...
[ Continue reading ]ឡានក្រុងរបស់ Real Madrid ជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់លើដងផ្លូវដ៏គួរអោយខ្លាចមួយ ខណះធ្វើដំណើរទៅត្រៀមប្រកួត
រថយន្តក្រុងរបស់ក្រុម Real Madrid បានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃច័ន្ទ ខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម RB Leipzig របស់ប្រទេសអាឡឺម៉ង់។ ក្រុមរបស់លោក Carlo Ancelotti កំពុងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅយប់ថ្ងៃអង្គារ ប៉ុន្តែយោងតាមកាសែតអាឡឺម៉ង់ Bild បានរាយការណ៍ថា រថយន្តក្រុងរបស់ Real Madrid ជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចជាមួយរថយន្ត Toyota ពណ៌ស នៅលើផ្លូវ A4 ចន្លោះរវាង Eichelborn និង Hora ។ របាយការណ៍និយាយថា ...
[ Continue reading ]អតីតអ្នកចាំទី PSG ចេញមកពន្យល់ពីមូលហេតុដែលក្លឹបនេះមិនអាចលើកពាន UCL ទាំងដែលមានសុទ្ធកីឡាករលំដាប់កំពូល
កំពូលអ្នកចាំទីជើងចាស់ Gianluigi Buffon ពេលនេះទើបតែសម្រេចចេញមកពន្យល់ពីមូលហេតុដែលក្លឹបធំដូចជា Paris Saint-Germain ហើយពោរពេញទៅដោយកីឡាករលំដាប់ពិភពលោកនៅតែមិនអាចលើកពាន UEFA Champions League បាន។ ក្រុមយក្សបារាំងមួយនេះគឺជាក្រុមមួយក្នុងចំណោមការបរាជ័យដ៏ល្បីបំផុតនៅពេលនិយាយអំពីក្របខ័ណ្ឌ Champions League ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយអ្នកចាំទីជើងចាស់រូបនេះបានបង្ហាញពីហេតុផលនៅពីក្រោយការបរាជ័យក្នុងការប្រកួតនៅតំបន់អឺរ៉ុប ខណៈដែលគាត់បានពណ៌នាបន្ទប់ផ្លាស់សម្លៀកបំពាក់មានភាពស្មុគស្មាញជាងធម្មតា។ អ្នកចាំទីសញ្ជាតិអុីតាលីមួយនេះបានបង្ហើបពីស្ថានភាពនៅក្រៅទីលានរបស់ PSG តាមរយះកិច្ចសម្ភាសន៍មួយថា “ខ្ញុំបានផ្លាស់មកពី Juventus ដែលមានកីឡាករខ្លាំងៗរួចហើយ ប៉ុន្តែពេលខ្ញុំមកដល់ PSG ខ្ញុំគិតថា ប្រសិនបើយើងយកកីឡាករទាំងអស់នេះ ហើយនាំពួកគេទៅ Turin យើងនឹងឈ្នះ Champions League បួនដងជាប់ៗគ្នាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ ...
[ Continue reading ]កីឡាកររបស់ Man City មួយរូបរិះគន់ពាន Ballon d’Or ថាផ្តោតតែរឿងទីផ្សារ នឹងលុយកាក់តែប៉ុណ្ណោះ
ខ្សែបម្រើការពាររបស់ក្លឹប Manchester City កីឡាករ Rodri ថាខ្លួនមិនមានភាពភ្ញាក់ផ្អើលអ្វីនោះឡើយនៅពេលដែលមិនជាប់ក្នុងចំណោមបញ្ជីកីឡាករកំពូលទាំងបីនៅក្នុងពាន Ballon d’Or ព្រោះពានមួយនេះផ្តោតសំខាន់តែលើការផ្សព្វផ្សាយក្នុងទីផ្សារ នឹងលុយកាក់តែប៉ុណ្ណោះ។ កីឡាករ Lionel Messi របស់ក្លឹប Inter Miami បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំបីកាលពីខែតុលាឆ្នាំមុន ដោយបានផ្តួលបេក្ខភាពខ្លាំងៗដូចជាខ្សែប្រយុទ្ធ Erling Haaland និងខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe។ Rodri ដែលបានបញ្ចប់ទៅនៅលេខរៀងទី 5 តាមពីក្រោយមិត្តរួមក្រុម Kevin ...
[ Continue reading ]Barcelona គ្រោងនាំរឿងក្តីដល់តុលាការកំពូលបន្ទាប់ពីត្រូវបានពិន័យចំនួន 23 លានអឺរ៉ូ
Barcelona នឹងបើកការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីតុលាការជាតិបានតម្កល់សាលក្រមកាលពីឆ្នាំ 2020 និងការពិន័យទាក់ទងនឹងការទូទាត់ទៅកាន់ភ្នាក់ងារ។ Barcelona នឹងបន្តប្រយុទ្ធប្រឆាំងនឹងការទទួលខុសត្រូវលើពន្ធចំនួន 23 លានអឺរ៉ូដែលបានដាក់សម្រាប់ភាពមិនប្រក្រតី ដោយត្រូវបានចោទប្រកាន់ពីតុលាការរដ្ឋបាលសេដ្ឋកិច្ចកណ្តាលរបស់ប្រទេសអេស្ប៉ាញកាលពី 4 ឆ្នាំមុន បើទោះបីជាការប្តឹងឧទ្ធរណ៍ដំបូងត្រូវបរាជ័យក៏ដោយ។ ក្លឹបអ្នកមានបុណ្យមួយនេះមិនត្រូវការបង់ប្រាក់សំណងភ្លាមៗនោះឡើយ ខណៈពេលដែលដំណើរការនៃរឿងក្តីកំពុងតែបន្តនៅឡើយ។ រឿងទាំងអស់នេះទាក់ទងនឹងការត្រួតពិនិត្យពន្ធទាក់ទងនឹងការបង់ប្រាក់ដែលធ្វើឡើងទៅកាន់ភ្នាក់ងារតំណាងរបស់កីឡាករចន្លោះឆ្នាំ 2012 និង 2015 ក្រោមការដឹកនាំរបស់អតីតប្រធានក្លឹបចំនួនពីររូប។ អ្វីដែល Barcelona ត្រូវបានពិន័យគឺត្រូវបានចោទប្រកាន់ថាជាការក្លែងបន្លំពន្ធ ដែលយោងតាមសេចក្តីសម្រេចរបស់តុលាការកំណត់ថាជាការប្រើប្រាស់គេចវេសពន្ធ ដើម្បីទទួលបាននូវអត្ថប្រយោជន៍សារពើពន្ធដែលមិនសមស្របទៅនឹងការផ្លាស់ប្តូរជាក់ស្តែងដែលបានអនុវត្តនៅក្នុងច្បាប់បាល់ទាត់ដែលបានចែង៕
[ Continue reading ]ពេញលេងហើយ! ព្រឹត្តិការណ៍ World Cup មួយបែបទៀតគ្រោងនឹងធ្វើឡើងនៅឆ្នាំ 2024 នេះ
តារាបាល់ទាត់ជាច្រើនមានដូចជា Ronaldinho, Thierry Henry នឹង Mesut Ozil ត្រូវបានគេរាយការណ៍ថានឹងមានវត្តមានសម្រាប់ការប្រកួត World Cup អាយុលើស 35 ឆ្នាំ ដែលប្រទេសអង់គ្លេសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ។ យោងតាមសារព័ត៌មាន Daily Mail ការប្រកួតបាល់ទាត់ដែលមានទម្រង់លេង World Cup សម្រាប់កីឡាករមានអាយុលើសពី 35 ឆ្នាំ គ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ក្នុងប្រទេសអង់គ្លេស ដែលជាការរៀបចំឡើងដោយ Elite Players Group (EPG) ហើយមានក្រុមជម្រើសជាតិចំនួន 8 ដូចជា អង់គ្លេស ...
[ Continue reading ]ក្រុមប្រឹក្សានៃសមាគមបាល់ទាត់អន្តរជាតិ សម្រេចផ្អាកការប្រើប្រាស់កាតខៀវក្នុងបាល់ទាត់អាជីពជាបណ្តោះអាសន្ន
ក្រុមប្រឹក្សាភិបាលនៃសមាគមកីឡាបាល់ទាត់អន្តរជាតិ IFAB បានពន្យារពេលនៃការដាក់ឱ្យប្រើប្រាស់កាតពណ៌ខៀវ ចូលទៅក្នុងបាល់ទាត់អាជីពជាបណ្តោះអាសន្នសិន ក្រោយរងការរិះគន់ខ្លាំង។ IFAB ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសនៅថ្ងៃសុក្រ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់កាតពណ៌ខៀវ ដែលត្រូវបានសាកល្បងនៅក្នុងការប្រកួតមួយចំនួនចាប់ពីរដូវកាលក្រោយ ប៉ុន្តែការរិះគន់លើផែនការពីមជ្ឈដ្ឋានបាល់ទាត់ធំៗដូចជា FIFA បាននាំឲ្យមានការរាថយមកវិញ។ សារព័ត៌មាន ESPN រាយការណ៍ថានឹងមិនមានសេចក្តីប្រកាសណាមួយទេ រហូតទាល់តែកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំរបស់ IFAB នៅដើមខែមីនា ជាពេលដែលការសាកល្បងច្បាប់ដែលបានស្នើឡើង និងការផ្លាស់ប្តូរច្បាប់ទាំងអស់នឹងត្រូវបានពិភាក្សាមុនពេលចាប់ផ្តើមធ្វើការអនុម័ត។ អ្នកបង្កើតច្បាប់បាល់ទាត់ចង់បង្កើតភាពស្រស់បំព្រងនៅក្នុងប្រភេទកីឡាមួយនេះ ដោយបានណែនាំនូវការប្រើប្រាស់កាតខៀវ នឹងការបណ្តេញកីឡាករចេញពីទីលានរយះពេល 10 នាទី ដើម្បីជាការផ្តន្ទាទោសទៅដល់កីឡាករដែលបានបង្កកំហុសដោយចេតនា រឺប្រើប្រាស់អាកប្បកិរិយាមិនសមរម្យទៅលើមន្ត្រីអាជ្ញាកណ្តាល។ ទោះជាយ៉ាងណាក្តី សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានព្យាយាមរារាំងជាបណ្តោះអាសន្ន ដោយបានបញ្ជាក់ថាប្រព័ន្ធទាំងនេះគួរតែត្រូវបានសាកល្បងនៅក្នុងការប្រកួតកម្រិតទាបជាមុនសិន៕
[ Continue reading ]Karim Benzema ដើរចេញពីការហ្វឹកហាត់ ចំពេលជម្លោះជាមួយគ្រូបង្វឹកនៅតែតានតឹង
Karim Benzema ត្រូវបានគេរាយការណ៍ថាបានសម្រុកចេញពីការហ្វឹកហាត់របស់ Al-Ittihad បន្ទាប់ពីគាត់បានបដិសេធមិនហ្វឹកហាត់តែម្នាក់ឯង ខណៈដែលជម្លោះជាមួយលោក Marcelo Gallardo នៅតែបន្តឆាបឆេះរោលរាល។ យោងតាមសារព័ត៌មានអេស្ប៉ាញ Marca អតីតខ្សែប្រយុទ្ធរបស់ Real Madrid នៅតែបន្តមានបញ្ហារកាំរកូសនៅជាមួយ Gallardo ហើយបានជ្រើសរើសមិនអើពើនឹងការណែនាំរបស់អ្នកគ្រប់គ្រងក្នុងការហ្វឹកហាត់តែម្នាក់ឯង។ ខ្សែប្រយុទ្ធរូបនេះត្រូវបានស្នើឱ្យចាកចេញពីការហ្វឹកហាត់ជាក្រុម ខណៈដែលអ្នកចាត់ការទូទៅជឿជាក់ថាកាយសម្បទារបស់ Benzema មិនមានសភាពដូចកីឡាករដទៃក្នុងក្រុមឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាគីកីឡាករបានទទូចថាគាត់បានបញ្ចប់ហ្វឹកហាត់ជាលក្ខណៈបុគ្គល ខណៈដែលក្រុមស្ថិតនៅក្នុងទីក្រុង Abu Dhabi ហើយបានបង្ហាញពីបំណងរបស់គាត់ក្នុងការបន្តហ្វឹកហាត់ជាមួយនឹងក្រុមទាំងមូល។ សកម្មភាពរបស់ Benzema ជារឿងមួយដែលអាចបន្ថែមកំហឹងទៅកាន់គ្រូបង្វឹក Al-Ittihad ហើយគាត់បានជ្រើសរើសដកកីឡាករបារាំងចេញពីការប្រកួតលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro ...
[ Continue reading ]Cafu ជឿជាក់ក្នុងចិត្តថាកីឡាករវ័យក្មេងនឹងក្លាយជាក្តីសង្ឃឹមធំបំផុតរបស់ប្រេសុីល
អតីតកីឡាករបាល៉ទាត់ដ៏ល្បី Cafu បានដាក់ងារអោយយុវជន Endrick ក្លាយជាក្តីសង្ឃឹមធំបំផុតរបស់បាល់ទាត់ប្រេស៊ីល មុនពេលទៅលេងជាមួយ Vinicius Jr និង Rodrygo នៅក្លឹបយក្ស Real Madrid។ ខ្សែការពារសញ្ជាតិប្រេស៊ីលដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ 2002 ក្នុងនាមជាប្រធានក្រុមជម្រើសជាតិប្រេសុីល គិតថាអនាគតតារាឆ្នើមរបស់ Real Madrid ពោលគឺ Endrick អាចវិវត្តខ្លួនក្លាយជាកីឡាករដ៏អស្ចារ្យបំផុតមួយរូបសម្រាប់ប្រេសុីល ហើយជឿជាក់ថា Endrick នឹងទទួលបានជោគជ័យក្នុងការសម្រេចចិត្តផ្លាស់ទៅ Real Madrid។ គួររំលឹកផងដែរថា Endrick គ្រោងនឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនៅខែកក្កដា ឆ្នាំ ...
[ Continue reading ]