Cafu ជឿជាក់ក្នុងចិត្តថាកីឡាករវ័យក្មេងនឹងក្លាយជាក្តីសង្ឃឹមធំបំផុតរបស់ប្រេសុីល

អតីតកីឡាករបាល៉ទាត់ដ៏ល្បី Cafu បានដាក់ងារអោយយុវជន Endrick ក្លាយជាក្តីសង្ឃឹមធំបំផុតរបស់បាល់ទាត់ប្រេស៊ីល មុនពេលទៅលេងជាមួយ Vinicius Jr និង Rodrygo នៅក្លឹបយក្ស Real Madrid។

ខ្សែការពារសញ្ជាតិប្រេស៊ីលដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ 2002 ក្នុងនាមជាប្រធានក្រុមជម្រើសជាតិប្រេសុីល គិតថាអនាគតតារាឆ្នើមរបស់ Real Madrid ពោលគឺ Endrick អាចវិវត្តខ្លួនក្លាយជាកីឡាករដ៏អស្ចារ្យបំផុតមួយរូបសម្រាប់ប្រេសុីល ហើយជឿជាក់ថា Endrick នឹងទទួលបានជោគជ័យក្នុងការសម្រេចចិត្តផ្លាស់ទៅ​ Real Madrid។ គួររំលឹកផងដែរថា Endrick គ្រោងនឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនៅខែកក្កដា ឆ្នាំ 2024 នៅពេលដែលគាត់មានអាយុ 18 ឆ្នាំ។

នៅក្នុងបទសម្ភាសន៍មួយ លោក Cafu បាននិយាយអំពី Endrick ថា “គាត់អាចក្លាយជាក្តីសង្ឃឹមដ៏អស្ចារ្យបំផុតរបស់យើង តារាដ៏អស្ចារ្យបំផុតរបស់យើង ក៏ដូចជាតារាដ៏អស្ចារ្យបំផុតក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ គាត់នឹងធ្វើបានយ៉ាងល្អនៅ Real Madrid ព្រោះនៅទីនោះគាត់នឹង ជួប​នឹង​កីឡាករ​ក្មេងៗ​ដែល​មានបទពិសោធន៍ច្រើន​ដូច​ជា Rodrygo និង Vinícius Junior”