តារាបាល់ទាត់ជាច្រើនមានដូចជា Ronaldinho, Thierry Henry នឹង Mesut Ozil ត្រូវបានគេរាយការណ៍ថានឹងមានវត្តមានសម្រាប់ការប្រកួត World Cup អាយុលើស 35 ឆ្នាំ ដែលប្រទេសអង់គ្លេសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ។

យោងតាមសារព័ត៌មាន Daily Mail ការប្រកួតបាល់ទាត់ដែលមានទម្រង់លេង World Cup សម្រាប់កីឡាករមានអាយុលើសពី 35 ឆ្នាំ គ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ក្នុងប្រទេសអង់គ្លេស ដែលជាការរៀបចំឡើងដោយ Elite Players Group (EPG) ហើយមានក្រុមជម្រើសជាតិចំនួន 8 ដូចជា អង់គ្លេស អាហ្សង់ទីន ប្រេស៊ីល បារាំង អាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ុយរ៉ាហ្គាយ ដែលសុទ្ធសឹងជាក្រុមជម្រើសជាតិដែលធ្លាប់លើកពាន World Cup ទាំងអស់។

ក្រុមបណ្តោះអាសន្នមានទាំងអតីតអ្នកឈ្នះ Ballon d’Or ដូចជាកីឡាករ Michael Owen, Kaka, Ronaldinho, Rivaldo និង Fabio Cannavaro ។ បញ្ជីឈ្មោះរបស់អង់គ្លេសរួមមាន Ashley Cole, Joe Cole, Rio Ferdinand, David James, Frank Lampard និង Robbie Fowler។ តារាផ្សេងទៀតដែលរំពឹងថានឹងលេងមានដូចជា Cafu, Roberto Carlos, Thierry Henry, Marcel Desailly, Hernan Crespo, Pablo Zabaleta, Mesut Ozil, Sami Khedira, David Villa, Carlos Puyol, Francesco Totti និង Diego Forlan ថែមទៀតផង៕