Barcelona នឹងបើកការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីតុលាការជាតិបានតម្កល់សាលក្រមកាលពីឆ្នាំ 2020 និងការពិន័យទាក់ទងនឹងការទូទាត់ទៅកាន់ភ្នាក់ងារ។

Barcelona នឹងបន្តប្រយុទ្ធប្រឆាំងនឹងការទទួលខុសត្រូវលើពន្ធចំនួន 23 លានអឺរ៉ូដែលបានដាក់សម្រាប់ភាពមិនប្រក្រតី ដោយត្រូវបានចោទប្រកាន់ពីតុលាការរដ្ឋបាលសេដ្ឋកិច្ចកណ្តាលរបស់ប្រទេសអេស្ប៉ាញកាលពី 4 ឆ្នាំមុន បើទោះបីជាការប្តឹងឧទ្ធរណ៍ដំបូងត្រូវបរាជ័យក៏ដោយ។ ក្លឹបអ្នកមានបុណ្យមួយនេះមិនត្រូវការបង់ប្រាក់សំណងភ្លាមៗនោះឡើយ ខណៈពេលដែលដំណើរការនៃរឿងក្តីកំពុងតែបន្តនៅឡើយ។

រឿងទាំងអស់នេះទាក់ទងនឹងការត្រួតពិនិត្យពន្ធទាក់ទងនឹងការបង់ប្រាក់ដែលធ្វើឡើងទៅកាន់ភ្នាក់ងារតំណាងរបស់កីឡាករចន្លោះឆ្នាំ 2012 និង 2015 ក្រោមការដឹកនាំរបស់អតីតប្រធានក្លឹបចំនួនពីររូប។ អ្វីដែល Barcelona ត្រូវបានពិន័យគឺត្រូវបានចោទប្រកាន់ថាជាការក្លែងបន្លំពន្ធ ដែលយោងតាមសេចក្តីសម្រេចរបស់តុលាការកំណត់ថាជាការប្រើប្រាស់គេចវេសពន្ធ ដើម្បីទទួលបាននូវអត្ថប្រយោជន៍សារពើពន្ធដែលមិនសមស្របទៅនឹងការផ្លាស់ប្តូរជាក់ស្តែងដែលបានអនុវត្តនៅក្នុងច្បាប់បាល់ទាត់ដែលបានចែង៕