Pep ហួសចិត្តព្រោះមិនដែលដឹង Haaland បែបនេះទាល់តែសោះ

ខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland បានបង្កភាពភ្ញាក់ផ្អើលដល់លោក Pep Guardiola ដែលជាអ្នកចាត់ការក្រុមមេឃខៀវ Manchester City ជាខ្លាំង ក្រោយបន្តបង្កព្យុះភ្លៀងនៅក្នុង Premier League។ Haaland បច្ចុប្បន្នរកបាន១៧គ្រាប់នៅក្នុងលីកកំពូលអង់គ្លេស English Premier League និងមាន២២គ្រាប់ក្នុងនាមជាកីឡាករ Man City រួចទៅហើយ។ ស្ថិតិរកគ្រាប់បាល់យ៉ាងល្អអស្ចារ្យមួយនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ Pep ខ្លាំងណាស់ បូករួមទាំងភាពជាកីឡាករកំពូលនៅក្រៅទីលាន។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន Pep បាននិយាយច្បាស់ៗថា “ខ្ញុំមិនដែលដឹងថារូបគេពូកែបម្លាស់ទីក្នុងកន្លែងចង្អៀតបែបនេះទាល់តែសោះ មើលតែការស៊ុតបញ្ចូលទីរបស់គេទៅដឹងហើយ”។ Pep Guardiola បានបន្តទៀតថា ...

[ Continue reading ]

អ្នកប្រដាល់សកល៤រូបដែលគ្រូបង្វឹកមានជំនឿចិត្តខ្ពស់

សម្រាប់ព្រឹត្តិការណ៍ Asian Elite Man and Women Boxing Championship (ASBC) ដែលកំពុងតែធ្វើនៅប្រទេសហ្សកដង់ គ្រូបង្វឹករបស់កម្ពុជា លោក ជ័យ ណារ៉ា បានដាក់ក្ដីសង្ឃឹមខ្ពស់លើអ្នកប្រដាល់ចំនួន៤រូប។ លោក ជ័យ ណារ៉ា គ្រូជំនួយក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា បានឲ្យដឹងថា កីឡាករកម្ពុជាដែលទៅចូលរួមប្រកួតជើងឯកប្រដាល់សកលអាស៊ី នៅប្រទេសហ្ស៊កដង់នេះ លោកជឿជាក់រហូតដល់៧០% ថានឹងទទួលបានមេដាយជូនជាតិ។ ក្នុងចំណោមកីឡាករ៤រូប ដែលចេញដំណើរពីប្រទេសកម្ពុជា លោកសង្ឃឹមច្រើនជាងគេគឺកីឡាករ វ៉ែន រដ្ឋា និងកីឡាករ សៅ រង្សី។   ចំណែកឯកីឡាករកូនកាត់ខ្មែរ-អ៊ូបេហ្គីស្ថាន២រូបដែលកំពុងហ្វឹកហាត់នៅប្រទេសអ៊ូបេហ្គីស្ថាន ...

[ Continue reading ]