ខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland បានបង្កភាពភ្ញាក់ផ្អើលដល់លោក Pep Guardiola ដែលជាអ្នកចាត់ការក្រុមមេឃខៀវ Manchester City ជាខ្លាំង ក្រោយបន្តបង្កព្យុះភ្លៀងនៅក្នុង Premier League។

Haaland បច្ចុប្បន្នរកបាន១៧គ្រាប់នៅក្នុងលីកកំពូលអង់គ្លេស English Premier League និងមាន២២គ្រាប់ក្នុងនាមជាកីឡាករ Man City រួចទៅហើយ។ ស្ថិតិរកគ្រាប់បាល់យ៉ាងល្អអស្ចារ្យមួយនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ Pep ខ្លាំងណាស់ បូករួមទាំងភាពជាកីឡាករកំពូលនៅក្រៅទីលាន។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន Pep បាននិយាយច្បាស់ៗថា “ខ្ញុំមិនដែលដឹងថារូបគេពូកែបម្លាស់ទីក្នុងកន្លែងចង្អៀតបែបនេះទាល់តែសោះ មើលតែការស៊ុតបញ្ចូលទីរបស់គេទៅដឹងហើយ”។

Pep Guardiola បានបន្តទៀតថា “គេព្យាយាមបង្កើតទីធ្លាសម្រាប់ធ្វើចលនា និងរកគ្រាប់ ហើយនេះមិនមែនជារឿងងាយស្រួលសម្រាប់ខ្សែប្រយុទ្ធនោះឡើយ។ លើសពីនេះ គេតែងមកហ្វឹកហាត់មុនគេ ចេញក្រោយគេ។ គេតែងថែរក្សារាងកាយ និងមានចំណេះដឹងជ្រៅជ្រះក្នុងនាមជាកីឡាករអាជីព”។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Haaland ហូបអាហារមានជាតិកាឡូរីរហូតដល់ ៦០០០កាឡូរីមួយថ្ងៃ ដោយទទួលទានបេះដូងនិងថ្លើមជាអាហារប្រចាំថ្ងៃរបស់គេ៕
ប្រភព : GOAL