Cristiano Ronaldo អាចនិងកំពុងតែឈឺចិត្តដោយសារតែអស់សិទ្ធិលេងនៅ World Cup ក៏ដូចជាក្លិបបិសាចក្រហម Manchester United ក៏ពិតមែន ប៉ុន្តែកីឡាករ cricket លោក Virat Kohli នៅតែថា Ronaldo ជាកីឡាករបាល់ទាត់ល្អបំផុតក្នុងលោកបាន។

ម្ចាស់ពានរង្វាន់ Ballon d’Or 5សម័យរូបនេះបានស៊ូទ្រាំនឹងរឿងហេតុជាច្រើនសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ ជាមួយនឹងការសម្រេចចិត្តរបស់ក្លិបបិសាចក្រហម Manchester United ក្នុងការលុបចោលកិច្ចសន្យារបស់ Ronaldo អមដោយការបរាជ័យក្នុងវគ្គ8ក្រុមចុងក្រោយដ៏ខកចិត្តក្រោមស្នាដៃក្រុមម៉ារ៉ុកនៅកាតាឆ្នាំ 2022។ Ronaldo បន្តប្រឈមមុខនឹងសំណួរប្លែកៗអំពីចរិតលក្ខណៈ និងសមត្ថភាពក្នុងការបង្ហាញខ្លួនក្នុងកម្រិតខ្ពស់បំផុត ស្របពេលដែលរូបគេមានអាយុ 37 ឆ្នាំហើយ ប៉ុន្តែកីឡាករកីឡា cricket ជនជាតិឥណ្ឌា Kohli នៅតែចាត់ទុកគាត់ថាជាកីឡាករល្អបំផុតដែលមិនធ្លាប់មានក្នុងវិស័យបាល់ទាត់។

កីឡាករ Virat Kohli បាននិយាយនៅក្នងបណ្តាញសង្គម Twitter របស់ខ្លួនថា “គ្មានពានអ្វីអាចបង្ហាញអំពីអ្វីដែលអ្នកបានធ្វើសម្រាប់កីឡាមួយនេះឡើយ។ គ្មានពានរង្វាន់អ្វីដែលអាចពន្យល់អំពីឥទ្ធិពលដែលរូបអ្នកមានមកលើមនុស្សទូទៅឡើយ។ អ្នកជាអំណោយមួយពីព្រះជាម្ចាស់”៕
ប្រភព : GOAL