អតីតខ្សែប្រយុទ្ធអ៊ីតាលី Giuseppe Rossi បានចេញមុខរិះគន់មេចុងភៅល្បីឈ្មោះ Salt Bae ចំពោះការរត់ចូលការប្រារព្ធជ័យជម្នះ World Cup របស់អាហ្សង់ទីននៅលើទីលាននៅប្រទេសកាតាទាំងគ្មានការអនុញ្ញាត។ ម្ចាស់ហាង Nusr-Et Steak House លោក Nusret Gocke ដែលត្រូវបានគេស្គាល់ថាជា Salt Bae បានបង្កឲ្យមានភាពចម្រូងចម្រាសបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ដោយការបង្ហាញខ្លួនដើម្បីរំខានក្រុមអាហ្សង់ទីនក្នុងអំឡុងពេលអបអរសាទររបស់ពួកគេក្រោយចប់ការប្រកួតជាផ្លូវការ រួមទាំងការលើកពាន World Cup ដើម្បីយកទៅថតផ្ទាល់ខ្លួនទៀតផង។ នៅក្នុងគណនីផ្លូវការរបស់គាត់ផ្ទាល់ លោក Rossi បាននិយាយថា “Salt ...
[ Continue reading ]Tag: World Cup
អតីតកីឡាករឆ្នើមមួយរូប ធ្វើការរិះគន់ Ronaldo ចំៗពេលឃើញ Messi លើកពាន
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរិះគន់យ៉ាងធ្ងន់ធ្ងរសម្រាប់ការធ្វើមិនសូវបានល្អនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ស្របពេលដែល Messi បានស្គាល់រសជាតិពាន World Cup ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ វីរកីឡាករអាឡឺម៉ង់ Lothar Matthaus បានចែករំលែកគំនិតរបស់គាត់លើកំពូលតារាឆ្នើម Lionel Messi និង Cristiano Ronaldo នៅ World Cup 2022។ Messi បានក្នុងនាមជាប្រធានក្រុមអាហ្សង់ទីនជួយឲ្យក្រុមខ្លួនទទួលបានជោគជ័យ ដោយទទួលបានពាន Golden Ball ជាពានកីឡាករល្អបំផុតនៃព្រឹត្តិការណ៍។ នេះជារឿងមួយផ្សេងសម្រាប់ Ronaldo ...
[ Continue reading ]Didier Deschamps សោកស្តាយចំពោះការចាញ់របស់បារាំងក្រោមថ្វីជើងអាហ្សង់ទីន
លោក Didier Deschamps បានបង្ហាញថាលោកមានការខឹងសម្បាជាខ្លាំងកំឡុងការជួបជុំនៅតង់ទី1 ដែលស្ទើរតែជួយឲ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមអាហ្សង់ទីននៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ ក្រុមបារាំងបានតាមស្មើអាហ្សង់ទីនក្រោយភ្លាត់2គ្រាប់កាលពីតង់ទី1។ លោក Deschamps មានការអន់ចិត្តជាខ្លាំងពេក ដោយបានធ្វើការស្រែកគំហកខ្លាំងរហូតដល់ថ្នាក់របួសមេដៃ ដោយប្រទះឃើញថារូបគាត់រុំបង់បិទដំបៅនៅពេលឡើងទៅទទួលមេដាយប្រាក់ក្រោយចប់ការប្រកួត។ អ្នកចាត់ការក្រុមជម្រើសជាតិបារាំងបាននិយាយទោកាន់អ្នកសារព័ត៌មានថា “ខ្ញុំបានរងរបួសដៃនៅកាលចប់តង់ទី1។ ពេលខ្លះយើងទាល់តែធ្វើបែបនេះទើបក្រុមយើងអាចត្រលប់មកសភាពគ្រាន់បើវិញ។ យើងមានអារម្មណ៍ថាក្រុមរបស់យើងហាក់ដូចជាមិនទាន់ធ្វើបានល្អដល់ចំណុចកំពូល”៕ ប្រភព : GOAL
[ Continue reading ]Emiliano Martinez ឌឹដង Mbappe ក្រោយបារាំងចាញ់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ
អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Emiliano Martinez បានធ្វើការឌឺដងពាក្យសម្តីឲ្យទៅតារាវ័យក្មេងបារាំង Kylian Mbappe ស្របពេលដែលអាហ្សង់ទីនកំពុងតែអបអរសាទរជាមួយជ័យជម្នះ World Cup កាលពីយប់មិញ។ ក្រុមកីឡាកររបស់អាហ្សង់ទីនបានធ្វើការរាំរែកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីបំបាក់បារាំងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន World Cup។ ស្របពេលដែលកីឡាករទាំងនោះកំពុងតែច្រៀងសុខៗ រូបគេបែរជាដកឃ្លាមួយភ្លែត ទុកចន្លោះឲ្យ Emi Martinez ធ្វើការស្រែកថា “ចូលរួមសោកស្តាយទៅដល់ Mbappe ផង”។ Mbappe ធ្វើបានយ៉ាងល្អ ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទី 3 គ្រាប់ដើម្បីក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវីរបុរសអង់គ្លេស Geoff Hurst ...
[ Continue reading ]Karim Benzema ឆ្លើយតបទៅពាក្យចចាមអារ៉ាមក្នុងការលេងវគ្គផ្តាច់ព្រ័ត្រ World Cup
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Karim Benzema បានចេញមុខធ្វើការឆ្លើយតបទៅកាន់ពាក្យចចរាមអារ៉ាមដែលថារូបគេអាចនិងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពាន World Cup នៅលើគណនីបណ្តាញសង្គម Instagram របស់គេផ្ទាល់។ បន្ទាប់ពីរាយការណ៍បានលើកឡើងថា រូបគេបានត្រលប់មកកាន់ការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ អ្នកគាំទ្រភាគច្រើនជឿថា Benzema អាចត្រលប់មកជួយក្រុមលោក Didier Deschamps សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា ទល់និងក្រុមអាហ្សង់ទីន។ អ្វីៗត្រូវបានស្ងប់ស្ងាត់ នៅពេល Benzema បានបង្ហោះរូបភាពរបស់ខ្លួន ភ្ជាប់ជាមួយពាក្យមួយឃ្លាយ៉ាងខ្លីដោយសរសេរថា “ខ្ញុំមិនខ្វល់នោះទេ”។ គួររំលឹកផងដែរ ម្ចាស់ពាន Ballon D’or ឆ្នាំនេះ ...
[ Continue reading ]តារាឆ្នើមរបស់បារាំងមួយរូប បោះពាក្យថាមិនខ្លាច Messi នោះទេ
កីឡាកររបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការលេងជាមួយ Lionel Messi ស្របពេលដែលបារាំងត្រូវជួបជាមួយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022នេះ។ ក្រុមម្ចាស់ពាន World Cup ឆ្នាំ 2018 ត្រូវឡើងទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដើម្បីស្វែងរកក្រុមបាល់ទាត់មួយដែលជាក្រុមខ្លាំងបំផុតក្នុងលោក។ បារាំងបានយល់យ៉ាងច្បាស់ពី សមត្ថភាពពិសេសរបស់ Messi ប៉ុន្តែកីឡាករ Theo Hernandez បានពោលពាក្យថាខ្លួនមានទំនុកចិត្តថារូបគេអាចបិទកីឡាករ Messi បានជាប់។ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងបានប្រាប់ទៅកាន់ RAI Sport ថា “ការលេងវគ្គផ្តាច់ព្រ័ត្រ World Cup 2លើកជាប់គ្នាជារឿងដែលល្អមួយ។ យើងនិងធ្វើការរឹតតែខ្លាំងសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។ Messi ...
[ Continue reading ]FIFA គ្រោងធ្វើកំណែទម្រង់នៃការប្រកួត World Cup ឆ្នាំ 2026 ក្រោយទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំនេះ
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងតែមានគម្រោងធ្វើកំណែទម្រង់សម្រាប់ព្រឹត្តិការណ៍ World Cup ក្រោយបន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុយ៉ាងជក់ចិត្តដិតអារម្មណ៍រួចមក សម្រាប់ការប្រកួតដែលធ្វើឡើងនៅប្រទេសកាតាឆ្នាំនេះ។ FIFA កំពុងដាក់សំណើរធ្វើការកែប្រែទម្រង់សម្រាប់ការប្រកួត World Cup ឆ្នាំ 2026 ដែលប្រារព្ធឡើងនៅប្រទេស អាមេរិក កាណាដា និងមិចស៊ីកូ ដោយត្រៀមបន្ថែមក្រុមចូលរួមប្រកួតរហូតដល់ទៅ 48ក្រុម ប៉ុន្តែការសម្រេចចិត្តនិងចេញជាផ្លូវការនៅឆ្នាំក្រោយ ដោយទម្រង់មួយនេះបានស្ថិតនៅលើតុចរចារ បើយោងទៅតាមការរាយការណ៍ពី Reuters។ ក្នុងករណីនេះ មានដំណោះស្រាយពីរដែលអាចធ្វើទៅបាន។ ជម្រើសទីមួយនោះគឺ ការប្រកួតនិងមាន 12ពូល ដែលមួយពូលមាន4 ក្រុម។ ក្រុមដែលឈរលើកំពូលតារាងក្រោយឆ្លងកាត់3ប្រកួត រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតនិងមានសិទ្ធិឡើងទៅវគ្គបន្ត។ ...
[ Continue reading ]Lionel Messi បន្តការប្រកួតទល់និងក្រូអាត ទាំងដែលខ្លួនមានបញ្ហារបួស
ក្រុមជម្រើសជាតិអាហ្សង់ទីន ហាក់ជួបជាមួយរឿងដែលមិនសូវល្អក្រោយចាប់ផ្តើមការប្រកួតប៉ុន្មាននាទីដំបូង ដោយសារតែកីឡាករសំខាន់របស់ក្រុម កីឡាករ Lionel Messi ដូចជាមានបញ្ហារបួស។ តារាប្រចាំក្រុមអាហ្សង់ទីនត្រូវបានគេប្រទះឃើញរបួសសរសៃពួរនៅពេលប្រកួតជាមួយក្រូអាត។ យ៉ាងណាក្តី ខ្សែប្រយុទ្ធនៅតែអាចបន្តការប្រកួតទាំងមូល ហើយបន្តបើកការស៊ុតបាល់ប៉េណាល់ទី មុនពេលបង្កើតបានមួយគ្រាប់ទៀតឲ្យកីឡាករវ័យក្មេង Julian Alvarez ខណៈដែលក្រុមរបស់លោក Lionel Scaloni យកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល 3:0 ដោយគ្មានការតដៃ។ Messi បច្ចុប្បន្នមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ World Cup ដោយរកបាន 5 គ្រាប់ស្មើគ្នាជាមួយ Kylian Mbappe របស់បារាំង។ Lionel Messi កំពុងតែកៀកក្នុងការលើកពាន World ...
[ Continue reading ]Luis Enrique ថាអេស្ប៉ាញទទួលបានលទ្ធផលវិជ្ជមានហើយ ទោះធ្លាក់ត្រឹមវគ្គ16ក្រុមក្តី
លោក Luis Enrique ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាមានចំណុចវិជ្ជមានជាច្រើនសម្រាប់ដំណើររបស់ក្រុមអេស្ប៉ាញមកកាន់ការប្រកួត World Cup 2022 នេះ ថ្វីត្បិតតែធ្លាក់ចេញពីវគ្គ16ក្រុមចុងក្រោយដោយភាពភ្ញាក់ផ្អើលជាទីបំផុត។ និយាយនៅក្នុងការផ្សាយក្នុងបណ្តាញសង្គម Twitch អតីតអ្នកចាត់ការរបស់ Barcelona រូបនេះបានបញ្ជាក់ថា “ចំណុចអាក្រក់សម្រាប់ការប្រកួតនេះគឺ នៅក្នុងនាទីទី 90 និងនាទីទី 120 ដែលជារឿងលំបាកបំផុត។ ពួកយើងធ្វើមិនបានល្អទល់និងម៉ារ៉ុកពិតមែន តែមានចំណុចវិជ្ជមានជាច្រើនដែលបានពី World Cup ក៏ដូចជារយះពេល4ឆ្នាំក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាពួកយើងបានផ្តល់ទំនុកចិត្តទៅកីឡាករ ព្រោះយើងបានត្រៀមកីឡាករល្អៗសម្រាប់រយះពេល4ឆ្នាំកន្លងមកនេះ”។ គួររំលឹកផងដែរថា លោក Luis Enrique ត្រូវបានបញ្ឈប់ពីតំណែងបន្ទាប់ពីក្រុមរបស់លោកបានចាញ់ម៉ារ៉ុកក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្រ។ យោងទៅតាមសម្តីរបស់គ្រូបង្វឹករូបនេះផ្ទាល់ ...
[ Continue reading ]តារា Cricket មួយរូបចេញមុខសរសើរ Cristiano Ronaldo
Cristiano Ronaldo អាចនិងកំពុងតែឈឺចិត្តដោយសារតែអស់សិទ្ធិលេងនៅ World Cup ក៏ដូចជាក្លិបបិសាចក្រហម Manchester United ក៏ពិតមែន ប៉ុន្តែកីឡាករ cricket លោក Virat Kohli នៅតែថា Ronaldo ជាកីឡាករបាល់ទាត់ល្អបំផុតក្នុងលោកបាន។ ម្ចាស់ពានរង្វាន់ Ballon d’Or 5សម័យរូបនេះបានស៊ូទ្រាំនឹងរឿងហេតុជាច្រើនសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ ជាមួយនឹងការសម្រេចចិត្តរបស់ក្លិបបិសាចក្រហម Manchester United ក្នុងការលុបចោលកិច្ចសន្យារបស់ Ronaldo អមដោយការបរាជ័យក្នុងវគ្គ8ក្រុមចុងក្រោយដ៏ខកចិត្តក្រោមស្នាដៃក្រុមម៉ារ៉ុកនៅកាតាឆ្នាំ 2022។ Ronaldo បន្តប្រឈមមុខនឹងសំណួរប្លែកៗអំពីចរិតលក្ខណៈ និងសមត្ថភាពក្នុងការបង្ហាញខ្លួនក្នុងកម្រិតខ្ពស់បំផុត ស្របពេលដែលរូបគេមានអាយុ 37 ...
[ Continue reading ]