FIFA គ្រោងធ្វើកំណែទម្រង់នៃការប្រកួត World Cup ឆ្នាំ 2026 ក្រោយទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំនេះ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងតែមានគម្រោងធ្វើកំណែទម្រង់សម្រាប់ព្រឹត្តិការណ៍ World Cup ក្រោយបន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុយ៉ាងជក់ចិត្តដិតអារម្មណ៍រួចមក សម្រាប់ការប្រកួតដែលធ្វើឡើងនៅប្រទេសកាតាឆ្នាំនេះ។

FIFA កំពុងដាក់សំណើរធ្វើការកែប្រែទម្រង់សម្រាប់ការប្រកួត World Cup ឆ្នាំ 2026 ដែលប្រារព្ធឡើងនៅប្រទេស អាមេរិក កាណាដា និងមិចស៊ីកូ ដោយត្រៀមបន្ថែមក្រុមចូលរួមប្រកួតរហូតដល់ទៅ 48ក្រុម ប៉ុន្តែការសម្រេចចិត្តនិងចេញជាផ្លូវការនៅឆ្នាំក្រោយ ដោយទម្រង់មួយនេះបានស្ថិតនៅលើតុចរចារ បើយោងទៅតាមការរាយការណ៍ពី Reuters។

ក្នុងករណីនេះ មានដំណោះស្រាយពីរដែលអាចធ្វើទៅបាន។ ជម្រើសទីមួយនោះគឺ ការប្រកួតនិងមាន 12ពូល ដែលមួយពូលមាន4 ក្រុម។ ក្រុមដែលឈរលើកំពូលតារាងក្រោយឆ្លងកាត់3ប្រកួត រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតនិងមានសិទ្ធិឡើងទៅវគ្គបន្ត។ គំនិតទីពីរគឺបំបែកការប្រកួតប្រជែងជាពីរផ្នែក ដោយមួយផ្នែកៗនឹងមាន 6ពូលដែលមួយពូលមានក្រុមចំនួន 4 ហើយអ្នកឈ្នះនៃផ្នែកនីមួយៗនឹងឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។

ប្រភព : Reuters