FIFA គ្រោងធ្វើកំណែទម្រង់នៃការប្រកួត World Cup ឆ្នាំ 2026 ក្រោយទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំនេះ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងតែមានគម្រោងធ្វើកំណែទម្រង់សម្រាប់ព្រឹត្តិការណ៍ World Cup ក្រោយបន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុយ៉ាងជក់ចិត្តដិតអារម្មណ៍រួចមក សម្រាប់ការប្រកួតដែលធ្វើឡើងនៅប្រទេសកាតាឆ្នាំនេះ។ FIFA កំពុងដាក់សំណើរធ្វើការកែប្រែទម្រង់សម្រាប់ការប្រកួត World Cup ឆ្នាំ 2026 ដែលប្រារព្ធឡើងនៅប្រទេស អាមេរិក កាណាដា និងមិចស៊ីកូ ដោយត្រៀមបន្ថែមក្រុមចូលរួមប្រកួតរហូតដល់ទៅ 48ក្រុម ប៉ុន្តែការសម្រេចចិត្តនិងចេញជាផ្លូវការនៅឆ្នាំក្រោយ ដោយទម្រង់មួយនេះបានស្ថិតនៅលើតុចរចារ បើយោងទៅតាមការរាយការណ៍ពី Reuters។ ក្នុងករណីនេះ មានដំណោះស្រាយពីរដែលអាចធ្វើទៅបាន។ ជម្រើសទីមួយនោះគឺ ការប្រកួតនិងមាន 12ពូល ដែលមួយពូលមាន4 ក្រុម។ ក្រុមដែលឈរលើកំពូលតារាងក្រោយឆ្លងកាត់3ប្រកួត រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតនិងមានសិទ្ធិឡើងទៅវគ្គបន្ត។ ...

[ Continue reading ]

ស៊ែប៊ីអាចត្រូវរងពិន័យពី FIFA ក្រោយប៉ះទង្គិចជាមួយស្វ៊ីស

ក្រុមជម្រើសជាតិស៊ែប៊ីកំពុងតែមានបញ្ហាធំជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទាំងក្នុងនិងក្រៅទីលានកំឡុងការប៉ះទង្គិចពាក្យសម្តីជាមួយក្រុមជម្រើសជាតិស្វ៊ីសនៅវគ្គសន្សំពិន្ទុក្នុងពូល។ ស៊ែប៊ីអាចត្រូវរងពិន័យធ្ងន់ធ្ងរ ដោយល្មើសច្បាប់អំពីសីលធម៌សម្រាប់ FIFA បន្ទាប់ពីចាញ់ស្វ៊ីស 3:2 និងត្រូវបានធ្លាក់ចេញពីការប្រកួត។ ការប្រកួតនោះត្រូវបានគេនិយាយថា ក្រុមស៊ែប៊ីបានប្រើប្រាស់បែបមើលងាយនិងរើសអើងជាតិ ក៏ដូចជាការបង្ហាញពីផ្លាកសញ្ញារបស់ក្រុមជ្រុលនិយម។ FIFA បានធ្វើការព្រមានអ្នកគាំទ្រអំពីភាសាដែលត្រូវបានប្រើប្រាស់កំឡុងការប្រកួត ក៏ដូចជារឿងហេតុដែលបានកើតឡើងនៅក្នុងទីលាន។ សេចក្តីថ្លែងការណ៍របស់ FIFA បានលើកឡើងថា “ក្រុមប្រឹក្សាវិន័យរបស់​ FIFA កំពុងតែបើកការស៊ើបអង្កេតទៅលើសហព័ន្ធបាល់ទាត់ស៊ែប៊ី ដោយការល្មើសមាត្រាទី12 (ការមើលងាយកីឡាករនិងអាជ្ញាកណ្តាល) មាត្រាទី12 (ការរើសអើងជាតិសាសន៍) និងមាត្រាទី16 (សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការប្រកួត) ក្នុងហេតុការណ៍ដែលកើតមានឡើងក្នុងការប្រកួតរវាងស៊ែប៊ីទល់និងស្វ៊ីសក្នុងការប្រកួត FIFA World Cup ដែលបានធ្វើឡើងនៅថ្ងៃ 2 ...

[ Continue reading ]