ក្រុមជម្រើសជាតិអាហ្សង់ទីន ហាក់ជួបជាមួយរឿងដែលមិនសូវល្អក្រោយចាប់ផ្តើមការប្រកួតប៉ុន្មាននាទីដំបូង ដោយសារតែកីឡាករសំខាន់របស់ក្រុម កីឡាករ Lionel Messi ដូចជាមានបញ្ហារបួស។

តារាប្រចាំក្រុមអាហ្សង់ទីនត្រូវបានគេប្រទះឃើញរបួសសរសៃពួរនៅពេលប្រកួតជាមួយក្រូអាត។ យ៉ាងណាក្តី ខ្សែប្រយុទ្ធនៅតែអាចបន្តការប្រកួតទាំងមូល ហើយបន្តបើកការស៊ុតបាល់ប៉េណាល់ទី មុនពេលបង្កើតបានមួយគ្រាប់ទៀតឲ្យកីឡាករវ័យក្មេង Julian Alvarez ខណៈដែលក្រុមរបស់លោក Lionel Scaloni យកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល 3:0 ដោយគ្មានការតដៃ។

Messi បច្ចុប្បន្នមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ World Cup ដោយរកបាន 5 គ្រាប់ស្មើគ្នាជាមួយ Kylian Mbappe របស់បារាំង។ Lionel Messi កំពុងតែកៀកក្នុងការលើកពាន World Cup ជាលើកដំបូងក្នុងអាជីពរបស់ខ្លួនក្នុងព្រឹត្តិការណ៍ចុងក្រោយរបស់គេជាមួយក្រុមជម្រើសជាតិ៕
ប្រភព : GOAL