អតីតកីឡាកររបស់អ៊ីតាលីមួយរូប ចេញមុខថាឲ្យចុងភៅ Salt Bae ចំៗក្រោយចូលទីលានទាំងមិនបានអញ្ជើញ

អតីតខ្សែប្រយុទ្ធអ៊ីតាលី Giuseppe Rossi បានចេញមុខរិះគន់មេចុងភៅល្បីឈ្មោះ Salt Bae ចំពោះការរត់ចូលការប្រារព្ធជ័យជម្នះ World Cup របស់អាហ្សង់ទីននៅលើទីលាននៅប្រទេសកាតាទាំងគ្មានការអនុញ្ញាត។ ម្ចាស់ហាង Nusr-Et Steak House លោក Nusret Gocke ដែលត្រូវបានគេស្គាល់ថាជា Salt Bae បានបង្កឲ្យមានភាពចម្រូងចម្រាសបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ដោយការបង្ហាញខ្លួនដើម្បីរំខានក្រុមអាហ្សង់ទីនក្នុងអំឡុងពេលអបអរសាទររបស់ពួកគេក្រោយចប់ការប្រកួតជាផ្លូវការ រួមទាំងការលើកពាន World Cup ដើម្បីយកទៅថតផ្ទាល់ខ្លួនទៀតផង។ នៅក្នុងគណនីផ្លូវការរបស់គាត់ផ្ទាល់ លោក Rossi បាននិយាយថា “Salt ...

[ Continue reading ]

តារាឆ្នើមរបស់បារាំងមួយរូប បោះពាក្យថាមិនខ្លាច Messi នោះទេ

កីឡាកររបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការលេងជាមួយ Lionel Messi ស្របពេលដែលបារាំងត្រូវជួបជាមួយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022នេះ។ ក្រុមម្ចាស់ពាន​​ World Cup ឆ្នាំ 2018 ត្រូវឡើងទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដើម្បីស្វែងរកក្រុមបាល់ទាត់មួយដែលជាក្រុមខ្លាំងបំផុតក្នុងលោក។ បារាំងបានយល់យ៉ាងច្បាស់ពី សមត្ថភាពពិសេសរបស់ Messi ប៉ុន្តែកីឡាករ Theo Hernandez បានពោលពាក្យថាខ្លួនមានទំនុកចិត្តថារូបគេអាចបិទកីឡាករ Messi បានជាប់។ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងបានប្រាប់ទៅកាន់ RAI Sport ថា “ការលេងវគ្គផ្តាច់ព្រ័ត្រ World Cup 2លើកជាប់គ្នាជារឿងដែលល្អមួយ។ យើងនិងធ្វើការរឹតតែខ្លាំងសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។ Messi ...

[ Continue reading ]

Lionel Messi បន្តការប្រកួតទល់និងក្រូអាត ទាំងដែលខ្លួនមានបញ្ហារបួស

ក្រុមជម្រើសជាតិអាហ្សង់ទីន ហាក់ជួបជាមួយរឿងដែលមិនសូវល្អក្រោយចាប់ផ្តើមការប្រកួតប៉ុន្មាននាទីដំបូង ដោយសារតែកីឡាករសំខាន់របស់ក្រុម កីឡាករ Lionel Messi ដូចជាមានបញ្ហារបួស។ តារា​ប្រចាំក្រុមអាហ្សង់ទីន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​របួស​សរសៃពួរ​នៅ​ពេល​ប្រកួត​ជាមួយ​ក្រូអាត។ យ៉ាងណាក្តី ខ្សែប្រយុទ្ធនៅតែអាចបន្តការប្រកួតទាំងមូល ហើយបន្តបើកការស៊ុតបាល់ប៉េណាល់ទី មុនពេលបង្កើតបានមួយគ្រាប់ទៀតឲ្យកីឡាករវ័យក្មេង Julian Alvarez ខណៈដែលក្រុមរបស់លោក Lionel Scaloni យកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល 3:0 ដោយគ្មានការតដៃ។ Messi បច្ចុប្បន្នមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ World Cup ដោយរកបាន 5 គ្រាប់ស្មើគ្នាជាមួយ Kylian Mbappe របស់បារាំង។ Lionel Messi កំពុងតែកៀកក្នុងការលើកពាន World ...

[ Continue reading ]

Sergio Aguero ព្រលះអាជ្ញាកណ្តាលចាស់ដៃ ក្រោយស្ទើរតែធ្វើឲ្យអាហ្សង់ទីនធ្លាក់

អតីតកីឡាករបាល់ទាត់ Sergio Kun Aguero បានធ្វើការថ្កោលទោសទៅលើការកាត់សេចក្តីរបស់លោក Antonio Mateu Lahoz ជាខ្លាំង ក្នុងជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់និងក្រុមហូឡង់កាលពីពេលថ្មីៗនេះ។ ក្នុងការប្រកួតមួយនេះ លោក Antonio Lahoz ហាក់មានភាពឆេវឆាវជាខ្លាំង ដោយបានប្រើប្រាស់កាតលឿងចំនួន 14 ក្នុងមួយប្រកួត ស្របពេលដែលកីឡាករបានប៉ះទង្គិចពាក្យសម្តីស្ទើរតែមានការវាយតប់ជាច្រើនលើកច្រើនសារ។ អ្វីដែលរឹតតែចម្រូងចម្រាស់ខ្លាំងនោះ លោក Lahoz បានផ្តល់បានពិន័យ free-kick នៅចុងម៉ោងយ៉ាងគ្រោះថ្នាក់មួយដល់ក្រុមហូឡង់ ជាហេតុដែលការប្រកួតបានអូសបន្លាយទៅដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រសម្រេចយកក្រុមខ្លាំងមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Sergio Aguero បានសរសេរនៅក្នុងគណនី Twitter ផ្ទាល់របស់ខ្លួនថា “អាជ្ញាកណ្តាលមួយរួបនេះចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេកហើយ ...

[ Continue reading ]

Lionel Scaloni ហួសចិត្តពេលអ្នកកាសែតធ្វើឲ្យបែកធ្លាយរឿងមួយនេះ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានចោទប្រកាន់ទៅលើអ្នកសារព័ត៌មានដែលកំពុងព្យាយាមជួយក្រុមជម្រើសជាតិហូឡង់ដោយធ្វើឲ្យបែកធ្លាយបញ្ជីកីឡាកររបួសរបស់អាហ្សង់ទីន។ នៅពេលដែលត្រូវបានគេសួរអំពីព័ត៌មានរបស់កីឡាករ លោក​​ Scaloni បានចេញមុខឆ្លើយទាំងកំហឹងថា “ការហ្វឹកហាត់របស់យើងគឺមិនមានឲ្យនរណាដឹងនោះទេ ហេតុអ្វីអ្នកសួរខ្ញុំអំពី Rodrigo De Paul?តើអ្នកព្យាយាមជួយហូឡង់រឺ? វាមិនមានផ្តល់ផលល្អអីសម្រាប់យើងទេពេលព័ត៌មានត្រូវបានបែកធ្លាយ វាពិតជាចម្លែកខ្លាំងណាស់”។ គួររំលឹកផងដែរថា យោងទៅតាមអ្វីដែលបានបែកធ្លាយ កីឡាករ Rodrigo De Paul និង Angel Di Maria អាចជាកីឡាករទាំងពីររូបដែលកំពុងជួបប្រទះបញ្ហារបួស ដោយការប្រកួតទល់និងក្រុមជម្រើសជាតិហូឡង់សម្រាប់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup កាន់តែកៀកទៅហើយ៕ ប្រភព : ...

[ Continue reading ]

Emiliano Martinez សង្គ្រោះមួយបាល់ចុងម៉ោង ជួយឲ្យអាហ្សង់ទីនឡើងវគ្គបន្ត ពាន World Cup

អ្នកចាំទីដៃទី1 របស់ក្រុមជម្រើសជាតិ កីឡាករ Emiliano Martinez បានក្លាយជាវីរបុរសនៅចុងម៉ោងសម្រាប់ក្រុមអាហ្សង់ទីន ក្រោយជួយសង្គ្រោះបានមួយបាល់នៅចុងម៉ោង រារាំងការតាមស្មើពីការស៊ុតរបស់ Garang Kuol ដែលជាកីឡាករទើបផ្លាស់ប្តូរចូលនៅវគ្គទី2។ អូស្តា្រលីស្ទើរតែអាចតាមស្មើនៅម៉ោងបន្ថែមទៅហើយ ប៉ុន្តែការស៊ុតរបស់ Kuol ត្រូវបានជួយសង្គ្រោះយ៉ាងល្អពីសំណាក់អ្នកចាំទីរបស់ក្រុម Aston Villa។ ការជួយសង្គ្រោះមួយនេះ បានបញ្ជុនអាហ្សង់ទីនឡើងទៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2022 ដោយត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិហូឡង់។ លើសពីនេះទៅទៀត Lionel Messi ដែលជាកីឡាករសំខាន់មួយរូបរបស់ក្រុមលោក Lionel Scaloni អាចរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី​ 1000 ក្នុងអាជីពបាល់ទាត់របស់រូបគេផ្ទាល់។ ថ្វីត្បិតតែក្រុមកង់ហ្កូរូ ...

[ Continue reading ]

Lionel Messi ចេញមុខបកស្រាយ ក្រោយអ្នកប្រដាល់ Canelo គម្រាមវាយខ្លួន

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានសម្រេចធ្វើការនិយាយជាសាធារណះអំពីការគម្រាមរបស់អ្នកប្រដាល់មិចស៊ីកូ Saul “Canelo” Alvarez ដោយលើកឡើងថា ខ្លួនមិនបានធ្វើសកម្មភាពដែលមិនគោរពទៅដល់ប្រជាជនមិចស៊ីកូនោះទេ។ វីដេអូក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានចែកចាយជាសាធារណះ ដោយត្រូវបានឃើញថា អាវរបស់ក្រុមជម្រើសជាតិមិចស៊ីកូបានធ្លាក់មកលើឥដ្ឋហើយស្ថិតនៅក្រោមជើងរបស់ Messi ក្រោយចប់ការប្រកួតដែលកាលនោះ អាហ្សង់ទីនយកឈ្នះមិចស៊ីកូក្នុងលទ្ធផល 2:0។ ក្រោយឃើញវីដេអូមួយនេះ អ្នកប្រដាល់ Canelo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ” Messi គួរតែបន់កុំឲ្យជួបខ្ញុំឲ្យសោះ”។ ឆ្លើយតបទៅនិងការលើកឡើងរបស់ Canelo កីឡាករវ័យ 35ឆ្នាំ Lionel Messi បានចេញមុខនិយាយថា “វាជាការយល់ច្រលំនោះទេ។ ...

[ Continue reading ]