Lionel Scaloni ហួសចិត្តពេលអ្នកកាសែតធ្វើឲ្យបែកធ្លាយរឿងមួយនេះ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានចោទប្រកាន់ទៅលើអ្នកសារព័ត៌មានដែលកំពុងព្យាយាមជួយក្រុមជម្រើសជាតិហូឡង់ដោយធ្វើឲ្យបែកធ្លាយបញ្ជីកីឡាកររបួសរបស់អាហ្សង់ទីន។

នៅពេលដែលត្រូវបានគេសួរអំពីព័ត៌មានរបស់កីឡាករ លោក​​ Scaloni បានចេញមុខឆ្លើយទាំងកំហឹងថា “ការហ្វឹកហាត់របស់យើងគឺមិនមានឲ្យនរណាដឹងនោះទេ ហេតុអ្វីអ្នកសួរខ្ញុំអំពី Rodrigo De Paul?តើអ្នកព្យាយាមជួយហូឡង់រឺ? វាមិនមានផ្តល់ផលល្អអីសម្រាប់យើងទេពេលព័ត៌មានត្រូវបានបែកធ្លាយ វាពិតជាចម្លែកខ្លាំងណាស់”

គួររំលឹកផងដែរថា យោងទៅតាមអ្វីដែលបានបែកធ្លាយ កីឡាករ Rodrigo De Paul និង Angel Di Maria អាចជាកីឡាករទាំងពីររូបដែលកំពុងជួបប្រទះបញ្ហារបួស ដោយការប្រកួតទល់និងក្រុមជម្រើសជាតិហូឡង់សម្រាប់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup កាន់តែកៀកទៅហើយ៕

ប្រភព : GOAL