ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ធ្លាប់បាននិយាយមុនការប្រកួត World Cup ថា រូបគេមិនមានបញ្ហាអ្វីនោះឡើយទោះមិនបានរកគ្រាប់បាល់ជូនជាតិក៏ដោយ។

និយាយនៅក្នុងកិច្ចសម្ភាសន៍មុន World Cup Ronaldo ធ្លាប់និយាយថា “ដូចដែលខ្ញុំធ្លាប់និយាយជាយូរហើយ ខ្ញុំមិនដែលរត់តាមកំណត់ត្រាទេ មានតែកំណត់ត្រាទេរត់មកតាមខ្ញុំ។ បើសិនជាក្រុមយើងឈ្នះពានមួយនេះហើយខ្ញុំស៊ុតមិនចូលសូម្បីតែមួយគ្រាប់ពិតមែន ខ្ញុំសុខចិត្តទទួល ខ្ញុំហ៊ានស្បថ។ នេះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ ហើយនេះជារឿងដែលនិងត្រូវចារចូលក្នុងប្រវត្តិសាស្ត្រ”។

អត្ថន័យដែល Ronaldo ចង់និយាយនោះគឺ ទោះជាគេមិនអាចស៊ុតចូលក៏ដោយ ប៉ុន្តែឲ្យតែក្រុមជម្រើសជាតិព័រទុយហ្កាល់អាចលើកពាន FIFA World Cup ឆ្នាំ 2022 នេះ រូបគេនិងសុខចិត្តមិនមានគ្រាប់បាល់សូម្បីតែមួយគ្រាប់ក្នុងព្រឹត្តិការណ៍មួយនេះ។ ពាក្យមួយឃ្លានេះបានលេចឡើងជាថ្មី ក្រោយក្រុមជម្រើសជាតិព័រទុយហ្កាល់បានយកឈ្នះស្វ៊ីសក្នុងវគ្គ 16 ក្រុមចុងក្រោយ ស្របពេលដែល Ronaldo មិនអាចរកបានសូម្បីមួយគ្រាប់ក្នុងការប្រកួតនោះផ្ទាល់៕
ប្រភព : SportsKeeda