Ronaldo ផ្ញើរសារលើកទឹកចិត្ត​ Gabriel Jesus ក្រោយវះកាត់បានជោគជ័យ

វីរកីឡាកររបស់ប្រេស៊ីល ​Ronaldo Nazario បានធ្វើការផ្ញើរការគាំទ្រទៅដល់កីឡាករ Gabriel Jesus ក្រោយរូបគេបានរងរបួសជង្គង់ក្នុងកំឡុងព្រឹត្តិការណ៍ World Cup។

និយាយឲ្យដឹងនៅក្នុងបណ្តាញសង្គម Instagram អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយថា “យើងមិនអាចគ្រប់គ្រងអ្វីដែលអ្នកដទៃនិយាយបានតេ ប៉ុន្តែយើងអាចស្តាប់តែអ្វីដែលល្អសម្រាប់យើង។ Gabriel Jesus អ្នកបានធ្វើរឿងមិនគួរឲ្យជឿមួយ។​ គេចាកចេញពី Peri Garden ដើម្បីទៅគ្រប់គ្រងពិភពលោក។ គេឈ្នះពានជាច្រើន ដូចជា Copa America និងមេដាយមាសសម្រាប់ប្រេស៊ីលក្នុងព្រឹត្តិការណ៍ Olympics​ ផងដែរ”

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមដំណាក់កាលសម្រាកព្យាបាលក្រោយវះកាត់បានជោគជ័យកាលពីពេលថ្មីៗ។ អ្នកគាំទ្ររូបគេជាច្រើន រួមទាំង Ronaldo Nazario ផងនោះក៏បានរំពឹងថារូបគេអាចចូលមកលេងវិញឆាប់ៗ ក្រោយកំពុងតែជួយឲ្យ Arsenal ឈរលើកំពូលតារាងក្របខ័ណ្ឌ English Premier League ជាមួយការស៊ុតចូល5គ្រាប់ និងបញ្ជូនឲ្យដៃគូស៊ុតចូល6ដងផងនោះ៕

ប្រភព : GOAL