កីឡាករពីររូបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Danilo Pereira និង Nuno Mendes ប្រហែលជាមិនអាចបន្តការប្រកួតដែលនៅសេសសល់របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានទៀតទេ ក្រោយរងរបួសក្នុងកំឡុងវគ្គសន្សំពិន្ទុក្នុងពូល។

ការពិតទៅ កីឡាករទាំងពីរនេះ នៅមានសង្ឃឹមនៅឡើយទេសម្រាប់ព័រទុយហ្កាល់ ប៉ុន្តែក្លិប Paris Saint-Germain បានស្នើសុំរូបគេដើម្បីយកមកព្យាបាលនៅប្រទេសបារាំងជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ហើយក្រុមជម្រើសជាតិក៏បានសម្រេចចិត្តយល់ព្រមជាមួយសំណើរមួយនេះ។

គួររំលឹកផងដែរថា កីឡាករទាំងពីរ កំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យជាពីរបួសទាន់ការប្រកួតរបស់ PSG ទល់និងក្រុម Bayern Munich សម្រាប់ពានរង្វាន់ UEFA Champions League វគ្គ16ក្រុមចុងក្រោយនាថ្ងៃទី 14 ខែកុម្ភះខាងមុខ ដូចនេះជម្រើសនៃការត្រលប់មកបារាំងមុនពេល អាចជួយរូបគេដើម្បីគេចផុតពីបញ្ហារបួសធ្ងន់ធ្ងរជាងនេះ៕
ប្រភព : GOAL