ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Pepe បានបញ្ចេញកំហឹងរបស់ខ្លួនក្រោយការចាកចេញរបស់ព័រទុយហ្កាល់ពីការប្រកួត World Cup ត្រឹមវគ្គ8ក្រុមចុងក្រោយ ដោយនិយាយទាំងកម្រោលថាអាជ្ញាកណ្តាលមានភាពលម្អៀងសម្រាប់ការប្រកួត។ និយាយឲ្យដឹងក្រោយចប់ការប្រកួតទល់និងក្រុមជម្រើសជាតិម៉ារ៉ុក ខ្សែការពារវ័យ39ឆ្នាំរូបនេះបានឲ្យដឹងថា “វាមិនអាចទទួលយកបាននោះទេដែលការប្រកួតរបស់យើងត្រូវបានកាត់សេចក្តីដោយអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន បន្ទាប់ពី Messi និយាយកាលពីម្សិលមិញ ស្រាប់តែពេលនេះអាជ្ញាកណ្តាលអាហ្សង់ទីនមកដល់ភ្លាម។ ពួកយើងព្យាយាមគ្រប់យ៉ាង ប៉ុន្តែពេលវេលាត្រឹម8នាទីសម្រាប់ម៉ោងបន្ថែមវាតិចពេកហើយសម្រាប់យើង”៕ មួយគ្រាប់របស់ Youssef En-Nesyri គ្រប់គ្រាន់ហើយសម្រាប់ម៉ារ៉ុកក្នុងការទម្លាក់ព័រទុយហ្កាល់ចេញពីការប្រកួត World Cup ដោយក្រុមម៉ារ៉ុកត្រូវបន្តដំណើរទៅមុខទៀត ក្នុងការប្រកួតទល់និងក្រុមមាន់គកបារាំងដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពាន World Cup៕ ប្រភព : ESPN
[ Continue reading ]Tag: Portugal
សម្តីដ៏រំជួលចិត្តមួយរបស់ Cristiano Ronaldo បានកក្រើកឡើងវិញកំឡុងការប្រកួត World Cup
ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ធ្លាប់បាននិយាយមុនការប្រកួត World Cup ថា រូបគេមិនមានបញ្ហាអ្វីនោះឡើយទោះមិនបានរកគ្រាប់បាល់ជូនជាតិក៏ដោយ។ និយាយនៅក្នុងកិច្ចសម្ភាសន៍មុន World Cup Ronaldo ធ្លាប់និយាយថា “ដូចដែលខ្ញុំធ្លាប់និយាយជាយូរហើយ ខ្ញុំមិនដែលរត់តាមកំណត់ត្រាទេ មានតែកំណត់ត្រាទេរត់មកតាមខ្ញុំ។ បើសិនជាក្រុមយើងឈ្នះពានមួយនេះហើយខ្ញុំស៊ុតមិនចូលសូម្បីតែមួយគ្រាប់ពិតមែន ខ្ញុំសុខចិត្តទទួល ខ្ញុំហ៊ានស្បថ។ នេះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ ហើយនេះជារឿងដែលនិងត្រូវចារចូលក្នុងប្រវត្តិសាស្ត្រ”។ អត្ថន័យដែល Ronaldo ចង់និយាយនោះគឺ ទោះជាគេមិនអាចស៊ុតចូលក៏ដោយ ប៉ុន្តែឲ្យតែក្រុមជម្រើសជាតិព័រទុយហ្កាល់អាចលើកពាន FIFA World Cup ឆ្នាំ 2022 នេះ ...
[ Continue reading ]Danilo Pereira និង Nuno Mendes គ្រោងដកឈ្មោះចេញពី World Cup ដោយបញ្ហារបួស
កីឡាករពីររូបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Danilo Pereira និង Nuno Mendes ប្រហែលជាមិនអាចបន្តការប្រកួតដែលនៅសេសសល់របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានទៀតទេ ក្រោយរងរបួសក្នុងកំឡុងវគ្គសន្សំពិន្ទុក្នុងពូល។ ការពិតទៅ កីឡាករទាំងពីរនេះ នៅមានសង្ឃឹមនៅឡើយទេសម្រាប់ព័រទុយហ្កាល់ ប៉ុន្តែក្លិប Paris Saint-Germain បានស្នើសុំរូបគេដើម្បីយកមកព្យាបាលនៅប្រទេសបារាំងជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ហើយក្រុមជម្រើសជាតិក៏បានសម្រេចចិត្តយល់ព្រមជាមួយសំណើរមួយនេះ។ គួររំលឹកផងដែរថា កីឡាករទាំងពីរ កំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យជាពីរបួសទាន់ការប្រកួតរបស់ PSG ទល់និងក្រុម Bayern Munich សម្រាប់ពានរង្វាន់ UEFA Champions League វគ្គ16ក្រុមចុងក្រោយនាថ្ងៃទី 14 ខែកុម្ភះខាងមុខ ដូចនេះជម្រើសនៃការត្រលប់មកបារាំងមុនពេល អាចជួយរូបគេដើម្បីគេចផុតពីបញ្ហារបួសធ្ងន់ធ្ងរជាងនេះ៕ ប្រភព ...
[ Continue reading ]