ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Pepe បានបញ្ចេញកំហឹងរបស់ខ្លួនក្រោយការចាកចេញរបស់ព័រទុយហ្កាល់ពីការប្រកួត World Cup ត្រឹមវគ្គ8ក្រុមចុងក្រោយ ដោយនិយាយទាំងកម្រោលថាអាជ្ញាកណ្តាលមានភាពលម្អៀងសម្រាប់ការប្រកួត។

និយាយឲ្យដឹងក្រោយចប់ការប្រកួតទល់និងក្រុមជម្រើសជាតិម៉ារ៉ុក ខ្សែការពារវ័យ39ឆ្នាំរូបនេះបានឲ្យដឹងថា “វាមិនអាចទទួលយកបាននោះទេដែលការប្រកួតរបស់យើងត្រូវបានកាត់សេចក្តីដោយអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន បន្ទាប់ពី Messi និយាយកាលពីម្សិលមិញ ស្រាប់តែពេលនេះអាជ្ញាកណ្តាលអាហ្សង់ទីនមកដល់ភ្លាម។ ពួកយើងព្យាយាមគ្រប់យ៉ាង ប៉ុន្តែពេលវេលាត្រឹម8នាទីសម្រាប់ម៉ោងបន្ថែមវាតិចពេកហើយសម្រាប់យើង”៕

មួយគ្រាប់របស់ Youssef En-Nesyri គ្រប់គ្រាន់ហើយសម្រាប់ម៉ារ៉ុកក្នុងការទម្លាក់ព័រទុយហ្កាល់ចេញពីការប្រកួត World Cup ដោយក្រុមម៉ារ៉ុកត្រូវបន្តដំណើរទៅមុខទៀត ក្នុងការប្រកួតទល់និងក្រុមមាន់គកបារាំងដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពាន World Cup៕
ប្រភព : ESPN