Ronaldo ត្រូវបានតែងតាំងជាប្រធានក្រុម មុនការប្រកួតទល់និង PSG

Cristiano Ronaldo ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ប្រធាន​ក្រុម​សម្រាប់ក្រុម Saudi All-Star ដែល​នឹង​ត្រូវ​ប៉ះ PSG ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ទី ១៩ ខែ​មករាខាងមុខ។ ព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងបណ្តាញសង្គម ដែលបានបង្ហោះចេញពីគណនីរបស់លោក Turki Al-Sheikh  ដែលជាប្រធានអាជ្ញាធរទូទៅសម្រាប់ការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលវីដេអូមួយត្រូវបានភ្ជាប់ដែលបង្ហាញពីម្ចាស់ពាន Ballon d’Or  ប្រាំសម័យដែលបានទទួលស្លាកប្រធានក្រុម និងអាវរបស់គាត់សម្រាប់ការប្រកួតមិត្តភាព។ គួររំលឹកផងដែរថា ថ្ងៃទី19នេះ PSG និងត្រូវជួបជាមួយក្រុម Saudi All-Star ដែលមានកីឡាករមកពីក្លិប Al-Nassr និង Al-Hilal បញ្ចូលគ្នា៕ ប្រភព : GOAL

[ Continue reading ]

មកដឹងពីអ្វីដែល Ronaldo ទទួលបាន ក្រោយចុះកុងត្រាជាមួយក្លិប Al-Nassr

កាលពីពេលថ្មីៗនេះ ព័ត៌មានមួយបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការចុះកុងត្រាជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងកិច្ចសន្យាតម្លៃកប់ពពក ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មច្រើនបំផុតក្នុងពិភពកីឡាបាល់ទាត់ទាំងមូល។ ប៉ុន្តែក្រៅពីប្រាក់ចំនួនប្រមាណ 75លានដុល្លារក្នុងមួយឆ្នាំនោះ ម្ចាស់ពាន Ballon D’or 5សម័យរូបនេះនិងទទួលបានអ្វីផ្សេងជាច្រើន។ យោងតាមសេចក្ដី​រាយការណ៍​ពី​ Saudi Media បាន​ឱ្យ​ដឹង​ថា​ Cristiano Ronaldo ត្រូវបានផ្តល់ជូននូវរថយន្តឯកជនចំនួន 5 គ្រឿង​និងវិមានមួយខ្នងដែលមានទីតាំងស្ថិតនៅទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​នៅ​ទីនោះ​មាន​ក្រុមហ៊ុនសន្តិសុខពេញលេញ មានផ្សារទំនើប អាងហែលទឹក តារាងបាល់បោះ ទីលាន​បាល់ទាត់ រួមទាំង​ភោជនីយដ្ឋានចំនួន3 ដែលជាកម្មសិទ្ធិរបស់ ...

[ Continue reading ]

អតីតកីឡាករ Man Utd មួយរូបតឿនក្រុមចាស់ខ្លួនឲ្យទិញ Goncalo Ramos ភ្លាម

Goncalo Ramos អាចជា Cristiano Ronaldo ថ្មីសម្រាប់ Manchester United នេះបើយោងតាម ​​Kleberson ដែលបានជំរុញឱ្យអតីតក្លិបរបស់គាត់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ។ Ramos បានលើកសរសើរ Ronaldo នៅ World Cup ឆ្នាំ 2022 នៅពេលដែលគាត់ត្រូវបានជ្រើសរើសឱ្យចាប់ផ្តើមនាំមុខកីឡាករវ័យ 37 ឆ្នាំក្នុងការប្រកួតជុំទី 16 របស់ព័រទុយហ្គាល់ជាមួយនឹងក្រុមស្វីស។ ខ្សែប្រយុទ្ធ Benfica រូបនេះ បានស៊ុត Hat-trick ដើម្បីជួយប្រទេសរបស់គាត់ឱ្យទទួលជ័យជម្នះ 6-1 ហើយចាប់តាំងពីពេលនោះមកគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្លិបធំៗ មួយចំនួននៅអឺរ៉ុបរួមទាំង Man ...

[ Continue reading ]

ក្លិបនៅលីកកំពូលអាឡឺម៉ង់មួយថា ធ្លាប់មានឱកាសនាំយក Ronaldo

ប្រធានក្លិប Eintracht Frankfurt លោក Axel Hellman បានអះអាងថាក្លិបត្រូវបានផ្តល់ឱកាសក្នុងការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ មុនការចាកចេញពី Manchester United។ បន្ទាប់ពីបទសម្ភាសន៍យ៉ាងចម្រូងចម្រាស់របស់ Ronaldo ជាមួយ Piers Morgan និងការចាកចេញដោយព្រមព្រៀងគ្នាជាមួយ United រឿងមួយទៀតជុំវិញអ្វីដែលអាចកើតឡើងសម្រាប់ Ronaldo បានកើតឡើង។ ប្រធានក្លិប Frankfurt លោក Hellmann បានបង្ហាញថា ពួកគេត្រូវបានផ្តល់ឱកាសដើម្បីចុះហត្ថលេខាលើអ្នកឈ្នះ Ballon d’Or ប្រាំសម័យកាលនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅមុន។ គាត់បាននិយាយទៅកាន់ DAZN ...

[ Continue reading ]

អតីតកីឡាករឆ្នើមមួយរូប ធ្វើការរិះគន់ Ronaldo ចំៗពេលឃើញ Messi លើកពាន

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរិះគន់យ៉ាងធ្ងន់ធ្ងរសម្រាប់ការធ្វើមិនសូវបានល្អនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ស្របពេលដែល Messi បានស្គាល់រសជាតិពាន World Cup ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ វីរកីឡាករអាឡឺម៉ង់ Lothar Matthaus បានចែករំលែកគំនិតរបស់គាត់លើកំពូលតារាឆ្នើម Lionel Messi និង Cristiano Ronaldo នៅ World Cup 2022។ Messi បានក្នុងនាមជាប្រធានក្រុមអាហ្សង់ទីនជួយឲ្យក្រុមខ្លួនទទួលបានជោគជ័យ ដោយទទួលបានពាន Golden Ball ជាពានកីឡាករល្អបំផុតនៃព្រឹត្តិការណ៍។ នេះជារឿងមួយផ្សេងសម្រាប់ Ronaldo ...

[ Continue reading ]

ប្រធានក្លិប Al-Nassr ចេញមុខបដិសេដថាមិនដែលបានចរចារជាមួយ Ronaldo ម្តងណាឡើយ

ប្រធានក្លិបបាល់ទាត់ Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ទុះសំណើចនៅពេលដែលត្រូវបានគេសួរអំពីកិច្ចចរចារជាមួយខ្សែប្រយុទ្ធដែលមិនទាន់មានក្លិបលេង កីឡាករ Crisitano Ronaldo។ ក្រោយចាកចេញពីក្លិប Manchester United ម្ចាស់ពាន Ballon D’or 5សម័យរូបនេះត្រូវបានសារព័ត៌មានជាច្រើនជឿជាក់ថា អាចនិងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិបហ៊ានចាយលុយធំ Al-Nassr ប៉ុន្តែពេលនេះភាគីខាងក្លិបបានចេញមុខបដិសេដថាមិនដែលបានធ្វើការទាក់ទងដើម្បីនាំយកកីឡាករវ័យ37ឆ្នាំរូបនេះម្តងណាសោះឡើយ។ លោក Musalli Al Muammar ដែលជាប្រធានក្លិប Al-Nassr បាននិយាយក្នុងវីដេអូមួយអំពីបញ្ហានេះ ដោយលើកឡើងថា “តើ Ronaldo ជានរណាគេ? ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ។ Ronaldo កំពុងតែមមាញឹកជាមួយ World Cup ហើយខ្ញុំគិតថាគាត់មិនស្ថិតក្នុងការចរចារជាមួយក្លិបណាទេ”៕ ប្រភព ...

[ Continue reading ]

តារា Cricket មួយរូបចេញមុខសរសើរ Cristiano Ronaldo

Cristiano Ronaldo អាចនិងកំពុងតែឈឺចិត្តដោយសារតែអស់សិទ្ធិលេងនៅ World Cup ក៏ដូចជាក្លិបបិសាចក្រហម Manchester United ក៏ពិតមែន ប៉ុន្តែកីឡាករ cricket លោក Virat Kohli នៅតែថា Ronaldo ជាកីឡាករបាល់ទាត់ល្អបំផុតក្នុងលោកបាន។ ម្ចាស់ពានរង្វាន់ Ballon d’Or 5សម័យរូបនេះបានស៊ូទ្រាំនឹងរឿងហេតុជាច្រើនសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ ជាមួយនឹងការសម្រេចចិត្តរបស់ក្លិបបិសាចក្រហម​ Manchester United ក្នុងការលុបចោលកិច្ចសន្យារបស់ Ronaldo  អមដោយការបរាជ័យក្នុងវគ្គ8ក្រុមចុងក្រោយដ៏ខកចិត្តក្រោមស្នាដៃក្រុមម៉ារ៉ុកនៅកាតាឆ្នាំ 2022។ Ronaldo បន្តប្រឈមមុខនឹងសំណួរប្លែកៗអំពីចរិតលក្ខណៈ និងសមត្ថភាពក្នុងការបង្ហាញខ្លួនក្នុងកម្រិតខ្ពស់បំផុត ស្របពេលដែលរូបគេមានអាយុ 37 ...

[ Continue reading ]

សម្តីដ៏រំជួលចិត្តមួយរបស់ Cristiano Ronaldo បានកក្រើកឡើងវិញកំឡុងការប្រកួត World Cup

ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ធ្លាប់បាននិយាយមុនការប្រកួត World Cup ថា រូបគេមិនមានបញ្ហាអ្វីនោះឡើយទោះមិនបានរកគ្រាប់បាល់ជូនជាតិក៏ដោយ។ និយាយនៅក្នុងកិច្ចសម្ភាសន៍មុន World Cup Ronaldo ធ្លាប់និយាយថា “ដូចដែលខ្ញុំធ្លាប់និយាយជាយូរហើយ ខ្ញុំមិនដែលរត់តាមកំណត់ត្រាទេ មានតែកំណត់ត្រាទេរត់មកតាមខ្ញុំ។ បើសិនជាក្រុមយើងឈ្នះពានមួយនេះហើយខ្ញុំស៊ុតមិនចូលសូម្បីតែមួយគ្រាប់ពិតមែន ខ្ញុំសុខចិត្តទទួល ខ្ញុំហ៊ានស្បថ។ នេះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ ហើយនេះជារឿងដែលនិងត្រូវចារចូលក្នុងប្រវត្តិសាស្ត្រ”។ អត្ថន័យដែល Ronaldo ចង់និយាយនោះគឺ ទោះជាគេមិនអាចស៊ុតចូលក៏ដោយ ប៉ុន្តែឲ្យតែក្រុមជម្រើសជាតិព័រទុយហ្កាល់អាចលើកពាន FIFA World Cup ឆ្នាំ 2022 នេះ ...

[ Continue reading ]

Rio Ferdinand និយាយថា Man Utd គ្មានផ្លូវទទួលយក Ronaldo វិញឡើយ

អតីតកីឡាកររបស់ Manchester United លោក Rio Ferdinand បាននិយាយយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងក្លិបជាមួយ Cristiano Ronaldo បានដើរដល់ផ្លូវទាល់ហើយ ក្រោយ Ronaldo បានធ្វើកិច្ចសម្ភាសន៍យ៉ាងចម្រូងចម្រាស់។ ពិភពបាល់ទាត់បានប្រែក្រឡាប់ចាក់ ក្រោយវីដេអូសម្ភាសន៍រវាង Ronaldo និង Piers Morgan បានបែកចេញជាផ្លូវការ។ លោក Rio Ferdinand ដែលជាអតីតមិត្តរួមក្រុមរបស់ Ronaldo ផ្ទាល់ក៏មានប្រតិកម្មស្រដៀងអ្នកដទៃដែរ ដោយយល់ឃើញថាចំណងរបស់ Man Utd ជាមួយ Ronaldo បានដើរដល់ចំណុចមួយដែលគ្មានផ្លូវបកក្រោយ។ អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា ...

[ Continue reading ]

Ronaldo ថា Man Utd មិនបានរីកចម្រើនអ្វីឡើយ ចាប់តាំងពីលោក Alex Ferguson ចាកចេញ

កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ជាមួយលោក Piers Morgan ហើយបានលើកប្រធានបទក្តៅៗជាច្រើនមកនិយាយ ដោយក្នុងនោះ Ronaldo ក៏បាននិយាយចំៗថា Man Utd មិនបានអភិរឌ្ឍអ្វីសោះតាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីការដឹកនាំក្រុមបិសាចក្រហម។ Ronaldo បានលើកឡើងថា “ការរីកចម្រើនគឺស្មើសូន្យ។ ចាប់តាំងពី Sir Alex ចាកចេញ ខ្ញុំមិនឃើញមានការរីកចម្រើនអ្វីឡើយសម្រាប់ក្លិប។​ Ferguson ដឹងច្បាស់ជាងនរណាទាំងអស់ថា ក្លិបមិនស្ថិតនៅលើផ្លូវដែលគួរតែដើរនោះទេ។ មានតែមនុស្សមិនចង់ឃើញទេ ដែលមិនឃើញពីភាពដុនដាបរបស់ក្លិប។ ខ្ញុំសម្រេចចិត្តមកវិញដើម្បីជួយក្លិប ប៉ុន្តែមានរឿងខ្លះដែលធ្វើឲ្យយើងខ្លាំងដូច Man ...

[ Continue reading ]