Ronaldo ថា Man Utd មិនបានរីកចម្រើនអ្វីឡើយ ចាប់តាំងពីលោក Alex Ferguson ចាកចេញ

កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ជាមួយលោក Piers Morgan ហើយបានលើកប្រធានបទក្តៅៗជាច្រើនមកនិយាយ ដោយក្នុងនោះ Ronaldo ក៏បាននិយាយចំៗថា Man Utd មិនបានអភិរឌ្ឍអ្វីសោះតាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីការដឹកនាំក្រុមបិសាចក្រហម។

Ronaldo បានលើកឡើងថា “ការរីកចម្រើនគឺស្មើសូន្យ។ ចាប់តាំងពី Sir Alex ចាកចេញ ខ្ញុំមិនឃើញមានការរីកចម្រើនអ្វីឡើយសម្រាប់ក្លិប។​ Ferguson ដឹងច្បាស់ជាងនរណាទាំងអស់ថា ក្លិបមិនស្ថិតនៅលើផ្លូវដែលគួរតែដើរនោះទេ។ មានតែមនុស្សមិនចង់ឃើញទេ ដែលមិនឃើញពីភាពដុនដាបរបស់ក្លិប។ ខ្ញុំសម្រេចចិត្តមកវិញដើម្បីជួយក្លិប ប៉ុន្តែមានរឿងខ្លះដែលធ្វើឲ្យយើងខ្លាំងដូច Man City, Liverpool និង Arsenal”

គួររំលឹកផងដែរថា ក្នុងបទសម្ភាសន៍ជាមួយ Piers Morgan ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ បានលើកប្រធានបទជាច្រើនដែលកំពុងតែធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើល ដូចជាបញ្ហាជាមួយលោក Erik ten Hag, Ralf Rangnick និងអតីតមិត្តរួមក្រុម Wayne Rooney ជាដើមនោះ៕

ប្រភព : GOAL