Chelsea បន្តចាញ់ 3 ប្រកួតជាប់ៗគ្នាក្នុង Premier League

ក្រុមតោខៀវ Chelsea បានបន្តចាញ់ការប្រកួត 3 លើកជាប់ៗគ្នាក្នុងលីកកំពូលអង់គ្លេស ដោយបានចាញ់ក្រុមកំពុងឡើងជើង Newcastle United ក្នុងលទ្ធផលប្រផិតប្រផើយ 1:0។

ក្រុមរបស់លោក Graham Potter នៅតែមិនអាចបង្ហាញពីសក្តានុពលរបស់ខ្លួនបាន ថ្វីត្បិតតែលោក Potter និយាយយ៉ាងច្បាស់ថាក្រុមរបស់លោកមិនអាចបន្តទម្រង់លេងបែបនេះបាន កាលពីមុនការប្រកួតចាប់ផ្តើម។

កីឡាករ Joe Willock ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមសារិកាព្រៃ ដោយបានពីការបញ្ជូនយ៉ាងល្អពីកីឡាករកំពុងឡើងជើង Miguel Almiron។ ជ័យជម្នះរបស់ Newcastle មួយនេះ ធ្វើឲ្យក្រុមរបស់លោក Eddie Howe អង្គុយនៅកៅអីលេខ3 នៃលីកកំពូលអង់គ្លេស English Premier League មុនព្រឹត្តិការណ៍ World Cup ចាប់ផ្តើម ស្របពេលដែល Chelsea បានធ្លាក់ទៅដល់លេខ 8 ក្រោយធ្វើមិនបានល្អទាល់តែសោះក្នុងការប្រកួត 5លើកចុងក្រោយ៕

ប្រភព : GOAL