ខ្សែប្រយុទ្ធមកពីទ្វីបអាមេរិកខាងត្បូងពីររូបគឺ Roberto Firmino និង Darwin Nunez ជាអ្នកជួយឲ្យក្រុម Liverpool បំបាក់ក្រុមដែលកំពុងតែត្រដាបត្រដួស Southampton ក្នងកីឡដ្ឋាន Anfield។

Nunez ពេលនេះរកបាន 9គ្រាប់ក្នុងនាមជាកីឡាករដែលចាប់ផ្តើមក្នុងជម្រើស 11នាក់ដំបូងសម្រាប់លោក Jurgen Klopp ហើយការប្រកួតទល់និង Southampton រូបគេនៅតែបន្តបង្ហាញពីសមត្ថភាពយ៉ាងល្អ ដែលធ្វើឲ្យក្រុមហង្សក្រហមសម្រេចចិត្តជះលុយ 64លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ។

ដោយឡែក Roberto Firmino ថ្វីត្បិតតែមិនជាប់ក្នុងបញ្ជីកីឡាករដែលទៅលេង World Cup ក៏ពិតមែន ប៉ុន្តែរូបគេនៅតែមិនបញ្ឈប់ទម្រង់លេងដ៏គួរឲ្យសរសើរនោះទេ ដោយតែតមួយគ្រាប់យ៉ាងល្អតាំងពីនាទីទី 6 នៃវគ្គទី1។ 3ពិន្ទុក្នងដីយ៉ាងសំខាន់សម្រាប់ Liverpool បានរុញច្រានក្រុមមួយនេះឲ្យឡើងមកលេខ 6 បណ្តោះអាសន្ន ដោយមាន 22ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត 14 ប្រកួត៕