Jurgen Klopp ឌឺដង Chelsea ជុំវិញការផ្ទេរសម្រាប់កីឡាកររូបនេះ

លោក Jurgen Klopp បាននិយាយលេងសើចថា Liverpool មានសំណាងជាមួយនឹងកិច្ចព្រមព្រៀងផ្ទេររដូវក្តៅរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករពីររូបដែលសម្រេចបដិសេដ Liverpool ទៅលេងនៅ Chelsea រួមមាន Moises Caicedo និង Romeo Lavia។ Liverpool បានព្យាយាម និងបរាជ័យក្នុងការនាំយកកីឡាករ Southampton ដែលមានទេពកោសល្យ Lavia និងខ្សែបម្រើក្រុម Brighton Caicedo នៅរដូវក្តៅ ដោយកីឡាករទាំងពីររូបនេះចូលរួមជាមួយ Chelsea ក្នុងតម្លៃ 58 លានផោន និង 115 លានផោន។ ...

[ Continue reading ]

Inter ថាមិនចង់បាន Kepa ទេតែចង់បានកីឡាករ 2 រូបនេះដើម្បីដោះដូរជាមួយ Onana

Inter Milan បានជូនដំណឹងដល់ Chelsea យ៉ាងច្បាស់ថាតើកីឡាករណាខ្លះដែលពួកគេចង់បានក្នុងកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹង Andre Onana ដោយ Kepa Arrizabalaga មិនត្រូវបានរាប់បញ្ចូលក្នុងនោះឡើយ។ ក្រុមតោខៀវត្រូវបានគេនិយាយថាបានដាក់អ្នកចាំទី Onana សញ្ជាតិកាមេរូនក្លាយជាគោលដៅកំពូលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែពួកគេមានការស្ទាក់ស្ទើរក្នុងការបំពេញតាមតម្លៃស្នើសុំ 40 លានអឺរ៉ូ របស់គាត់។ ជាលទ្ធផល ក្រុមកំពុងប្រកបអាជីពនៅ Premier League កំពុងសម្លឹងរកការដាក់កីឡាករមួយចំនួនចូលទៅក្នុងការចរចារជាមួយ Inter។ មានការលើកឡើងថា Chelsea មានឆន្ទៈក្នុងការដាក់បញ្ចូលកីឡាករជម្រើសជាតិអេស្ប៉ាញ Kepa ជាផ្នែកនៃកញ្ចប់សម្រាប់ Onana ប៉ុន្តែ Inter មិនចាប់អារម្មណ៍លើអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកនោះទេ។ ផ្ទុយទៅវិញ ...

[ Continue reading ]

Thomas Frank ទទួលស្គាល់ថាខ្លួនភ្ញាក់ផ្អើលពេលឃើញ line-up របស់ Chelsea

Thomas Frank បាន​ទទួល​ស្គាល់​ថា​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​កីឡាកររបស់ក្រុម Chelsea ដែលលោក Frank Lampard បានជ្រើសរើសអំឡុង​ការប្រកួតនៅ​កីឡដ្ឋាន Stamford Bridge កាលពីពេលថ្មីៗនេះ។ គ្រាប់បាល់ចូលទីខ្លួនឯងពី Cesar Azpilicueta និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Bryan Mbeumo នៅពាក់កណ្តាលតង់បានធ្វើឲ្យ Chelsea ភ្លក់ការបរាជ័យជាលើកទីប្រាំរបស់ពួកគេក្នុងការប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្ន Lampard ។ គ្រូបង្វឹករូបនេះបានដាក់កីឡាករជម្រើស 11 នាក់ដំបូងស្រដៀងកាលប៉ះ Real Madrid ក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងខ្សែការពារកណ្តាលប្រាំនាក់ និងខ្សែបម្រើកណ្តាលបួននាក់ ដោយរក្សា Raheem ...

[ Continue reading ]

Arsenal មានជំនឿចិត្តក្នុងការសងសឹក Chelsea ដើម្បីទិញយក Declan Rice

Arsenal មានទំនុកចិត្តក្នុងការយកឈ្នះ Chelsea ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Declan Rice របស់ West Ham នៅរដូវក្តៅ។ កាសែត The Times រាយការណ៍ថាក្រុមកាំភ្លើងធំកំពុងធ្វើឱ្យការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសជាអាទិភាពកំពូលរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ខណៈដែល Chelsea និង Manchester United ក៏កំពុងតែដុតដៃដុតជើងដើម្បីចុះហត្ថលេខាយក Rice ដែរ។ West Ham ទំនងជានឹងត្រូវបង្ខំចិត្តលក់កីឡាករវ័យ 24 ឆ្នាំនៅរដូវក្តៅនេះ ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ Arsenal ប្រហែលជាត្រូវចំណាយប្រាក់រហូតដល់ 80 លានផោន ...

[ Continue reading ]

Liverpool ឆ្លៀតឱកាសតាមយក Mason Mount ស្របពេលរូបគេមិនទាន់តកុងត្រាថ្មី

ក្លិបហង្សក្រហម Liverpool កំពុងតែតាមដានអំពីស្ថានការណ៍របស់ខ្សែបម្រើតោខៀវ Chelsea កីឡាករ Mason Mount ស្របពេលដែលរូបគេនៅមិនទាន់មានភាពច្បាស់លាស់ថានិងស្នាក់នៅបន្តជាមួយ Chelsea ទៀតរឺយ៉ាងណា។ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស មិនទាន់ចុះកុងត្រាថ្មីជាមួយក្លិបពីកុមារភាពរបស់គេនៅឡើយទេ ដូចនេះដរាបណា Mount មិនទាន់តកុងត្រាថ្មី ក្លិប Liverpool និងបន្តតាមយកហត្ថលេខារបស់កីឡាករវ័យ23ឆ្នាំរូបនេះឲ្យទាល់តែបាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កុងត្រារបស់ Mason Mount ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង នៅសល់ពេលត្រឹម18ខែទៀតប៉ុណ្ណោះ ហើយការចរចារបច្ចុប្បន្ននៅមានការជាប់គាំងរហូតដល់ខែមករា ដែលនេះធ្វើឲ្យ Liverpool មានឱកាសទាក់ទាញចំណាប់អារម្មណ៍របស់ Mount៕ ប្រភព : The Guardian

[ Continue reading ]

Atletico Madrid ត្រៀមបញ្ជូនកីឡាករ2រូបនេះឲ្យទៅក្រុម Chelsea

ក្លិបបាល់ទាត់ Atletico Madrid បានទាក់ទងទៅកាន់តោខៀវ Chelsea ដើម្បីត្រៀមធ្វើការស្នើផ្តល់ជូនកីឡាករ Matheus Cunha និង Joao Felix ទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងខែមករានេះ។ កីឡាករវ័យ 23 ឆ្នាំ Joao Felix ធ្វើបានយ៉ាងល្អនៅ World Cup ប៉ុន្តែបែរជាមិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ហើយក្លិបអេស្ប៉ាញមួយនេះអាចនឹងអនុញ្ញាតឲ្យរូបគាត់ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដែលអាចជាជម្រើសដ៏ទាក់ទាញសម្រាប់ Chelsea ស្របពេលដែលកីឡាករ Armando Broja បានរងរបួសជង្គង់កម្រិតធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះដែរ ...

[ Continue reading ]

Mason Mount ចេញមុខសន្យាទៅកាន់អ្នកគាំទ្រ Chelsea

កីឡាករ Mason Mount បានទទួលស្គាល់ថា Chelsea បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ជាពិសេសការប្រកួតនៅរដូវកាល 2022-2023 នេះតែម្តង ប៉ុន្តែរូបគេបានសន្យានិងអ្នកគាំទ្រថានិងធ្វើឲ្យអ្នករាល់គ្នាមានមោទកភាពឡើងវិញ។ និយាយក្នុងបណ្តាញសង្គមរបស់ខ្លួនផ្ទាល់ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា “ពួកយើងលេងមិនបានដល់កម្រិតដែលយើងបានរំពឹងទុកក្នុងនាមជាក្រុម Chelsea។ អ្នកគាំទ្ររាល់គ្នា គួរតែទទួលបានអ្វីច្រើនជាងនេះពីយើង។ នៅពេលដែលយើងត្រលប់ពី World Cup វិញ ពួកយើងនិងធ្វើការងារឲ្យបានកាន់តែល្អ។ យើងមានអ្នកគាំទ្រដែលល្អជាងគេក្នុងប្រទេស ហើយយើងនិងធ្វើឲ្យអ្នកគាំទ្រមានមោទកភាពរដូវកាលនេះ”។ គួររំលឹកផងដែរថា Chelsea បានជះលុយទិញកីឡាករជាច្រើនរួមមាន Raheem Sterling, Kalidou Koulibaly, Wesley Fofana និង Pierre-Emerick ...

[ Continue reading ]

Chelsea បន្តចាញ់ 3 ប្រកួតជាប់ៗគ្នាក្នុង Premier League

ក្រុមតោខៀវ Chelsea បានបន្តចាញ់ការប្រកួត 3 លើកជាប់ៗគ្នាក្នុងលីកកំពូលអង់គ្លេស ដោយបានចាញ់ក្រុមកំពុងឡើងជើង Newcastle United ក្នុងលទ្ធផលប្រផិតប្រផើយ 1:0។ ក្រុមរបស់លោក Graham Potter នៅតែមិនអាចបង្ហាញពីសក្តានុពលរបស់ខ្លួនបាន ថ្វីត្បិតតែលោក Potter និយាយយ៉ាងច្បាស់ថាក្រុមរបស់លោកមិនអាចបន្តទម្រង់លេងបែបនេះបាន កាលពីមុនការប្រកួតចាប់ផ្តើម។ កីឡាករ Joe Willock ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមសារិកាព្រៃ ដោយបានពីការបញ្ជូនយ៉ាងល្អពីកីឡាករកំពុងឡើងជើង Miguel Almiron។ ជ័យជម្នះរបស់ Newcastle មួយនេះ ធ្វើឲ្យក្រុមរបស់លោក Eddie Howe អង្គុយនៅកៅអីលេខ3 នៃលីកកំពូលអង់គ្លេស English ...

[ Continue reading ]

PSG ដាក់គោលដៅតាមយក Kante នៅរដូវក្តៅក្រោយ

ក្លិប Paris Saint Germain កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើការពារ N’Golo Kante ពីក្រុមតោខៀវ Chelsea នៅចុងរដូវកាលនេះ។ យោងទៅតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ លោក Christian Falk បានឲ្យដឹងថា ក្រុមយក្សនៅបារាំងកំពុងតែតាមដាន Kante យ៉ាងដឹតដល់ ស្របពេលដែលកីឡាកររូបនេះ និងផុតកុងត្រាជាមួយ Chelsea នៅចុងរដូវកាលនេះ។ ដូចនេះ PSG អាចនិងយក Kante បានដោយគ្មានតម្លៃខ្លួនផ្ទេរ។ យ៉ាងណាក្តី ការសម្រេចចិត្តគឺស្ថិតនៅលើខ្សែបម្រើការពារសញ្ជាតិបារាំងទាំងស្រុង។ Chelsea ពិតជារីករាយក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាកររូបនេះ ថ្វីត្បិតតែមិនសូវបានបង្ហាញខ្លួនប៉ុន្មានខែចុងក្រោយ ដោយរងរបួសរយះពេលវែង ...

[ Continue reading ]

Gabriel Magalhaes ឌឺដង Aubameyang ក្រោយយកឈ្នះ Chelsea

ខ្សែការពារកាំភ្លើងធំ Arsenal  កីឡាករ Gabriel Magalhaes បានសើចចំអកទៅកាន់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Chelsea កីឡាករ Pierre-Emerick Aubameyang ដោយនិយាយយ៉ាងខ្លីតែមានន័យជ្រៅ ក្រោយ Arsenal យកឈ្នះ Chelsea ក្នុងជំនួប London Derby។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ Arsenal ដោយកើតចេញពីការលើកបាល់ជ្រុងយ៉ាងល្អរបស់កីឡាករ Bukayo Saka នៅតង់ទី2។ រឿងរ៉ាវនៃការឌឺដងនេះចាប់ផ្តើមឡើង ដោយអតីតប្រធានក្រុម Arsenal កីឡាករ Aubameyang និយាយថា “មិនមានអ្វីផ្ទាល់ខ្លួននោះឡើយ”ក្នុងការផ្សាយពាណិជ្ជកម្មរបស់ទូរទស្សន៍។ ក្រោយចប់ការប្រកួត Gabriel ...

[ Continue reading ]