Mason Mount ចេញមុខសន្យាទៅកាន់អ្នកគាំទ្រ Chelsea

កីឡាករ Mason Mount បានទទួលស្គាល់ថា Chelsea បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ជាពិសេសការប្រកួតនៅរដូវកាល 2022-2023 នេះតែម្តង ប៉ុន្តែរូបគេបានសន្យានិងអ្នកគាំទ្រថានិងធ្វើឲ្យអ្នករាល់គ្នាមានមោទកភាពឡើងវិញ។

និយាយក្នុងបណ្តាញសង្គមរបស់ខ្លួនផ្ទាល់ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា “ពួកយើងលេងមិនបានដល់កម្រិតដែលយើងបានរំពឹងទុកក្នុងនាមជាក្រុម Chelsea។ អ្នកគាំទ្ររាល់គ្នា គួរតែទទួលបានអ្វីច្រើនជាងនេះពីយើង។ នៅពេលដែលយើងត្រលប់ពី World Cup វិញ ពួកយើងនិងធ្វើការងារឲ្យបានកាន់តែល្អ។ យើងមានអ្នកគាំទ្រដែលល្អជាងគេក្នុងប្រទេស ហើយយើងនិងធ្វើឲ្យអ្នកគាំទ្រមានមោទកភាពរដូវកាលនេះ”

គួររំលឹកផងដែរថា Chelsea បានជះលុយទិញកីឡាករជាច្រើនរួមមាន Raheem Sterling, Kalidou Koulibaly, Wesley Fofana និង Pierre-Emerick Aubameyang មកកាន់កីឡដ្ឋាន Stamford Bridge ប៉ុន្តែក្រុមរបស់លោក​ Graham Potter បែរជាធ្វើមិនសូវបានល្អនោះឡើយ ដោយឈរនៅលេខ 8 នៃតារាងចំណាត់ថ្នាក់ English Premier League៕

ប្រភព : GOAL