ក្លិបហង្សក្រហម Liverpool កំពុងតែតាមដានអំពីស្ថានការណ៍របស់ខ្សែបម្រើតោខៀវ Chelsea កីឡាករ Mason Mount ស្របពេលដែលរូបគេនៅមិនទាន់មានភាពច្បាស់លាស់ថានិងស្នាក់នៅបន្តជាមួយ Chelsea ទៀតរឺយ៉ាងណា។ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស មិនទាន់ចុះកុងត្រាថ្មីជាមួយក្លិបពីកុមារភាពរបស់គេនៅឡើយទេ ដូចនេះដរាបណា Mount មិនទាន់តកុងត្រាថ្មី ក្លិប Liverpool និងបន្តតាមយកហត្ថលេខារបស់កីឡាករវ័យ23ឆ្នាំរូបនេះឲ្យទាល់តែបាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កុងត្រារបស់ Mason Mount ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង នៅសល់ពេលត្រឹម18ខែទៀតប៉ុណ្ណោះ ហើយការចរចារបច្ចុប្បន្ននៅមានការជាប់គាំងរហូតដល់ខែមករា ដែលនេះធ្វើឲ្យ Liverpool មានឱកាសទាក់ទាញចំណាប់អារម្មណ៍របស់ Mount៕ ប្រភព : The Guardian
[ Continue reading ]Tag: Mason Mount
Mason Mount ចេញមុខសន្យាទៅកាន់អ្នកគាំទ្រ Chelsea
កីឡាករ Mason Mount បានទទួលស្គាល់ថា Chelsea បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ជាពិសេសការប្រកួតនៅរដូវកាល 2022-2023 នេះតែម្តង ប៉ុន្តែរូបគេបានសន្យានិងអ្នកគាំទ្រថានិងធ្វើឲ្យអ្នករាល់គ្នាមានមោទកភាពឡើងវិញ។ និយាយក្នុងបណ្តាញសង្គមរបស់ខ្លួនផ្ទាល់ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា “ពួកយើងលេងមិនបានដល់កម្រិតដែលយើងបានរំពឹងទុកក្នុងនាមជាក្រុម Chelsea។ អ្នកគាំទ្ររាល់គ្នា គួរតែទទួលបានអ្វីច្រើនជាងនេះពីយើង។ នៅពេលដែលយើងត្រលប់ពី World Cup វិញ ពួកយើងនិងធ្វើការងារឲ្យបានកាន់តែល្អ។ យើងមានអ្នកគាំទ្រដែលល្អជាងគេក្នុងប្រទេស ហើយយើងនិងធ្វើឲ្យអ្នកគាំទ្រមានមោទកភាពរដូវកាលនេះ”។ គួររំលឹកផងដែរថា Chelsea បានជះលុយទិញកីឡាករជាច្រើនរួមមាន Raheem Sterling, Kalidou Koulibaly, Wesley Fofana និង Pierre-Emerick ...
[ Continue reading ]