ក្លិបហង្សក្រហម Liverpool កំពុងតែតាមដានអំពីស្ថានការណ៍របស់ខ្សែបម្រើតោខៀវ Chelsea កីឡាករ Mason Mount ស្របពេលដែលរូបគេនៅមិនទាន់មានភាពច្បាស់លាស់ថានិងស្នាក់នៅបន្តជាមួយ Chelsea ទៀតរឺយ៉ាងណា។

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស មិនទាន់ចុះកុងត្រាថ្មីជាមួយក្លិបពីកុមារភាពរបស់គេនៅឡើយទេ ដូចនេះដរាបណា Mount មិនទាន់តកុងត្រាថ្មី ក្លិប Liverpool និងបន្តតាមយកហត្ថលេខារបស់កីឡាករវ័យ23ឆ្នាំរូបនេះឲ្យទាល់តែបាន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កុងត្រារបស់ Mason Mount ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង នៅសល់ពេលត្រឹម18ខែទៀតប៉ុណ្ណោះ ហើយការចរចារបច្ចុប្បន្ននៅមានការជាប់គាំងរហូតដល់ខែមករា ដែលនេះធ្វើឲ្យ Liverpool មានឱកាសទាក់ទាញចំណាប់អារម្មណ៍របស់ Mount៕
ប្រភព : The Guardian