Emiliano Martinez ឌឹដង Mbappe ក្រោយបារាំងចាញ់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ

អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Emiliano Martinez បានធ្វើការឌឺដងពាក្យសម្តីឲ្យទៅតារាវ័យក្មេងបារាំង Kylian Mbappe ស្របពេលដែលអាហ្សង់ទីនកំពុងតែអបអរសាទរជាមួយជ័យជម្នះ World Cup កាលពីយប់មិញ។

ក្រុមកីឡាកររបស់អាហ្សង់ទីនបានធ្វើការរាំរែកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីបំបាក់បារាំងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន World Cup។ ស្របពេលដែលកីឡាករទាំងនោះកំពុងតែច្រៀងសុខៗ រូបគេបែរជាដកឃ្លាមួយភ្លែត ទុកចន្លោះឲ្យ Emi Martinez ធ្វើការស្រែកថា “ចូលរួមសោកស្តាយទៅដល់ Mbappe ផង”

Mbappe ធ្វើបានយ៉ាងល្អ ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទី 3 គ្រាប់ដើម្បីក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវីរបុរសអង់គ្លេស Geoff Hurst ធ្វើវាក្នុងឆ្នាំ 1966។ បន្ទាប់មកគាត់បានស៊ុតបាល់ប៉េណាល់ទីរបស់គាត់ក្នុងការស៊ុតបញ្ចូលទីកាត់អ្នកចាំទី ប៉ុន្តែ វាគឺជា Martinez ដែលជាវីរបុរសរបស់អាហ្សង់ទីន ខណៈដែលគាត់បានសង្គ្រោះបាល់មួយគ្រាប់ដើម្បីជួយក្រុមរបស់គាត់ទទួលជ័យជម្នះ៕

ប្រភព : GOAL