អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Emiliano Martinez បានធ្វើការឌឺដងពាក្យសម្តីឲ្យទៅតារាវ័យក្មេងបារាំង Kylian Mbappe ស្របពេលដែលអាហ្សង់ទីនកំពុងតែអបអរសាទរជាមួយជ័យជម្នះ World Cup កាលពីយប់មិញ។ ក្រុមកីឡាកររបស់អាហ្សង់ទីនបានធ្វើការរាំរែកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីបំបាក់បារាំងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន World Cup។ ស្របពេលដែលកីឡាករទាំងនោះកំពុងតែច្រៀងសុខៗ រូបគេបែរជាដកឃ្លាមួយភ្លែត ទុកចន្លោះឲ្យ Emi Martinez ធ្វើការស្រែកថា “ចូលរួមសោកស្តាយទៅដល់ Mbappe ផង”។ Mbappe ធ្វើបានយ៉ាងល្អ ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទី 3 គ្រាប់ដើម្បីក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវីរបុរសអង់គ្លេស Geoff Hurst ...
[ Continue reading ]Tag: Emiliano Martinez
Emiliano Martinez សង្គ្រោះមួយបាល់ចុងម៉ោង ជួយឲ្យអាហ្សង់ទីនឡើងវគ្គបន្ត ពាន World Cup
អ្នកចាំទីដៃទី1 របស់ក្រុមជម្រើសជាតិ កីឡាករ Emiliano Martinez បានក្លាយជាវីរបុរសនៅចុងម៉ោងសម្រាប់ក្រុមអាហ្សង់ទីន ក្រោយជួយសង្គ្រោះបានមួយបាល់នៅចុងម៉ោង រារាំងការតាមស្មើពីការស៊ុតរបស់ Garang Kuol ដែលជាកីឡាករទើបផ្លាស់ប្តូរចូលនៅវគ្គទី2។ អូស្តា្រលីស្ទើរតែអាចតាមស្មើនៅម៉ោងបន្ថែមទៅហើយ ប៉ុន្តែការស៊ុតរបស់ Kuol ត្រូវបានជួយសង្គ្រោះយ៉ាងល្អពីសំណាក់អ្នកចាំទីរបស់ក្រុម Aston Villa។ ការជួយសង្គ្រោះមួយនេះ បានបញ្ជុនអាហ្សង់ទីនឡើងទៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2022 ដោយត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិហូឡង់។ លើសពីនេះទៅទៀត Lionel Messi ដែលជាកីឡាករសំខាន់មួយរូបរបស់ក្រុមលោក Lionel Scaloni អាចរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី 1000 ក្នុងអាជីពបាល់ទាត់របស់រូបគេផ្ទាល់។ ថ្វីត្បិតតែក្រុមកង់ហ្កូរូ ...
[ Continue reading ]