Gareth Southgate និងបន្តជាគ្រូបង្វឹករបស់អង់គ្លេសសម្រាប់ព្រឹត្តិការណ៍ EURO ឆ្នាំ 2024

អ្នកចាត់ការ Gareth Southgate ត្រូវបានគេរំពឹងថានឹងបន្តដឹកនាំក្រុមតោកំណាចអង់គ្លេសទោមុខទៀត បន្ទាប់ពីបានវាយតម្លៃអនាគតរបស់គាត់បន្ទាប់ពីការធ្លាក់ចេញពី World Cup របស់អង់គ្លេស។

អ្នកចាត់ការវ័យ​ 52ឆ្នាំរូបនេះបានដឹកនាំប្រទេសអង់គ្លេសទៅកាន់វគ្គ8ក្រុមចុងក្រោយ ដែលពួកគេបានចាញ់ក្រុមជម្រើសជាតិបារាំង ហើយក្រោយមកមានភាពស្រពិចស្រពិលថាតើត្រូវបន្តការងាររឺអត់។ ឥឡូវនេះ បើយោងតាមកាសែត The Telegraph គាត់បានសម្រេចចិត្តបន្តដឹកនាំ ទោះបីជាគាត់មិនទាន់ជូនដំណឹងដល់សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏ដោយ។

របាយការណ៍ដដែលបានអះអាងថាលោក Southgate មានគម្រោងចាកចេញបន្ទាប់ពីការប្រកួត World Cup ដោយជឿថាមានភាពអវិជ្ជមានច្រើនពេកជុំវិញការងាររបស់គាត់បន្ទាប់ពីយុទ្ធនាការ UEFA Nations League ដ៏អាក្រក់មួយសម្រាប់អង់គ្លេស។ ចាប់តាំងពីពេលនោះមក គាត់បានឆ្លៀតពេលដើម្បីពិចារណាឡើងវិញនូវជំហររបស់គាត់ ដោយចុងក្រោយគឺមកដល់ស្ថានភាពមួយនេះហើយ។ FA ត្រូវបានគេនិយាយថា ចង់ឲ្យគាត់ក្នុងបន្តដោយ Southgate និងជំនួយការ Steve Holland ឥឡូវនេះនឹងនាំក្រុមអង់គ្លេសទៅប្រកួត EURO នៅប្រទេសអាឡឺម៉ង់នៅឆ្នាំ 2024 ៕

ប្រភព : The Telegraph