អ្នកចាត់ការ Gareth Southgate ត្រូវបានគេរំពឹងថានឹងបន្តដឹកនាំក្រុមតោកំណាចអង់គ្លេសទោមុខទៀត បន្ទាប់ពីបានវាយតម្លៃអនាគតរបស់គាត់បន្ទាប់ពីការធ្លាក់ចេញពី World Cup របស់អង់គ្លេស។ អ្នកចាត់ការវ័យ 52ឆ្នាំរូបនេះបានដឹកនាំប្រទេសអង់គ្លេសទៅកាន់វគ្គ8ក្រុមចុងក្រោយ ដែលពួកគេបានចាញ់ក្រុមជម្រើសជាតិបារាំង ហើយក្រោយមកមានភាពស្រពិចស្រពិលថាតើត្រូវបន្តការងាររឺអត់។ ឥឡូវនេះ បើយោងតាមកាសែត The Telegraph គាត់បានសម្រេចចិត្តបន្តដឹកនាំ ទោះបីជាគាត់មិនទាន់ជូនដំណឹងដល់សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏ដោយ។ របាយការណ៍ដដែលបានអះអាងថាលោក Southgate មានគម្រោងចាកចេញបន្ទាប់ពីការប្រកួត World Cup ដោយជឿថាមានភាពអវិជ្ជមានច្រើនពេកជុំវិញការងាររបស់គាត់បន្ទាប់ពីយុទ្ធនាការ UEFA Nations League ដ៏អាក្រក់មួយសម្រាប់អង់គ្លេស។ ចាប់តាំងពីពេលនោះមក គាត់បានឆ្លៀតពេលដើម្បីពិចារណាឡើងវិញនូវជំហររបស់គាត់ ដោយចុងក្រោយគឺមកដល់ស្ថានភាពមួយនេះហើយ។ FA ...
[ Continue reading ]Tag: England
Harry Kane ប្រកាសក្តែងៗថាខ្លួនមិនមែនជាមិត្តរបស់ Hugo Lloris ទៀតនោះទេ
ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានបោះបង់មិត្តភាពរបស់ខ្លួនជាមួយកីឡាករ Hugo Lloris ដែលជាកីឡាករ Spur ដូចគ្នាស្របពេលដែលការប្រកួតរវាងបារាំងនិងអង់គ្លេសកាន់តែជិតចូលមកដល់។ ការប្រកួតមួយនេះត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្រុមទាំងពីរសុទ្ធសឹងជាក្រុមដែលប្រិយមិត្តមានសង្ឃឹមច្រើនក្នុងការឡើងទៅលើកពាននៅប្រទេសកាតា។ យ៉ាងណាក្តី ក្រុមទាំងពីរបែរជាត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយទៅវិញ។ ខ្សែប្រយុទ្ធរបស់អង់គ្លេសបាននិយាយឲ្យដឹងថា “គេជាកីឡាករល្អមួយរូប អាចថាជាអ្នកចាំទីល្អមួយក្នុងចំណោមអ្នកចាំទីល្អបំផុតក្នុងលោក។ ក្នុងការប្រកួតបែបនេះ ពួកយើងមិនមែនជាមិត្តភក្តិគ្នានោះទេហើយត្រូវតែចេញប្រយុទ្ធតតាំងគ្នា។ ខ្ញុំស្គាល់គាត់ជាយូរមកហើយ ដូចនេះខ្ញុំមិនអាចបញ្ឈប់ការសរសើរពីគេបានទេ។ ខ្ញុំនិងព្យាយាមលេងឲ្យបានល្អ ប៉ុន្តែខ្ញុំក៏ដឹងថារូបគេនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយឲ្យបារាំងឈ្នះ”៕ ប្រភព : GOAL
[ Continue reading ]Olivier Giroud ចេញមុខព្រមានតោកំណាចអង់គ្លេស មុនប៉ះគ្នាវគ្គ8ក្រុមចុងក្រោយ
ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Olivier Giroud បានចេញមុខព្រមានក្រុមអង់គ្លេស ដោយលើកមកថា Kylian Mbappe នៅតែអាចវិវត្តន៍ខ្លួនបានល្អជាងនេះទៅទៀត មុនការប្រកួតរវាងបារាំងទល់និងអង់គ្លេស នៅការប្រកួតវគ្គ8ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ Giroud បានឲ្យដឹងថា “Kylian ជាកីឡាករល្អមួយក្នុងចំណោមកីឡាករបំផុតដែលខ្ញុំធ្លាប់លេងជាមួយ។ គេពិតជាអស្ចារ្យណាស់ ព្រោះគេនៅតែអាចរីកចម្រើនទៅមុខទៀត ចាប់តាំងពីចាប់ផ្តើមព្រឹត្តិការណ៍មក រូបគេជាកីឡាករសំខាន់សម្រាប់យើង។ ខ្ញុំជឿជាក់ថាកំណត់ត្រារបស់ខ្ញុំនិងត្រូវបានបំបែកនៅថ្ងៃណាមួយដោយ Kylian”។ បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរបស់ក្លិប Paris Saint-Germain រកបាន5គ្រាប់និងបញ្ជូនឲ្យដៃគូស៊ុតបញ្ចូលទី2លើកមកហើយសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World ...
[ Continue reading ]Gareth Southgate ពន្យល់មូលហេតុដែល Jude Bellingham ធ្វើបានល្អ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានធ្វើការពន្យល់អំពីមូលហេតុដែល Jude Bellingham ធ្វើបានល្អ ក្រោយជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស បំបាក់សេណេហ្កាល់ក្នុងលទ្ធផល 3:0 ដើម្បីឡើងវគ្គ8ក្រុមចុងក្រោយ។ ក្រោយជ័យជម្នះ លោក Gareth Southgate បាននិយាយថា “ខ្ញុំគិតថារឿងធំបំផុតគឺការតាំងចិត្ត។ ពួកយើងបានធ្វើការខំប្រឹងជាច្រើនឆ្នាំជាមួយកីឡាករវ័យក្មេង និងការវិវឌ្ឍខ្លួនរបស់ពួកគេ។ Jude, Phil, Bukayo សុទ្ធតែមានការតាំងចិត្ត ការចង់ដឹងចង់ចេះហើយចង់អភិវឌ្ឍខ្លួន ហើយពួកគេធ្វើបានល្អសម្រាប់ការប្រកួតយប់នេះ។ ខ្ញុំគិតថា Hendo ក៏មានចំណែកមួយដែរ ព្រោះពួកគេទាំងពីរ (Henderson និង Jude Bellingham) ...
[ Continue reading ]John Stones នៅតែមានជំនឿចិត្តចំពោះ Harry Maguire សម្រាប់ World Cup
ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ John Stones បានសរសើរអត្តចរិតរបស់មិត្តរួមក្រុម Harry Maguire ដោយនិយាយថា កីឡាកររូបនេះពិតជាមានសារសំខាន់សម្រាប់អង់គ្លេសនៅការប្រកួត World Cup។ ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Maguire ត្រូវរងការរិះគន់ជាខ្លាំង ក្រោយត្រូវបានលោក Erik ten Hag ទុកជាកីឡាករជម្រើ់សបម្រុងប៉ុណ្ណោះ។ ប៉ុន្តែ Maguire ប្រែជាកីឡាករសំខាន់មួយរូបសម្រាប់លោកគ្រូ Gareth Southgate ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ នៅពេលដែលត្រូវបានគេសួរអំពី Harry Maguire នៅក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ John Stones ...
[ Continue reading ]