Gareth Southgate ពន្យល់មូលហេតុដែល Jude Bellingham ធ្វើបានល្អ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានធ្វើការពន្យល់អំពីមូលហេតុដែល Jude Bellingham ធ្វើបានល្អ ក្រោយជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស បំបាក់សេណេហ្កាល់ក្នុងលទ្ធផល 3:0 ដើម្បីឡើងវគ្គ8ក្រុមចុងក្រោយ។

ក្រោយជ័យជម្នះ លោក Gareth Southgate បាននិយាយថា “ខ្ញុំគិតថារឿងធំបំផុតគឺការតាំងចិត្ត។ ពួកយើងបានធ្វើការខំប្រឹងជាច្រើនឆ្នាំជាមួយកីឡាករវ័យក្មេង និងការវិវឌ្ឍខ្លួនរបស់ពួកគេ។ Jude, Phil, Bukayo សុទ្ធតែមានការតាំងចិត្ត ការចង់ដឹងចង់ចេះហើយចង់អភិវឌ្ឍខ្លួន ហើយពួកគេធ្វើបានល្អសម្រាប់ការប្រកួតយប់នេះ។ ខ្ញុំគិតថា Hendo ក៏មានចំណែកមួយដែរ ព្រោះពួកគេទាំងពីរ (Henderson និង Jude Bellingham) ជួយពួកយើងបានច្រើន។ ខ្ញុំគិតថាឥទ្ធិពលរបស់ Hendo ផ្តល់សេរីភាពសម្រាប់ Jude ហើយរូបគេបានប្រើប្រាស់សេរីភាពនេះបានយ៉ាងល្អ”

ជំហានបន្ទាប់របស់អង់គ្លេស គឺត្រូវជួបជាមួយក្រុមជម្រើសជាតិបារាំងដែលទើបតែបំបាក់ប៉ូឡូញ។ ក្រុមទាំងពីរនិងត្រូវជួបគ្នាក្នុងការប្រកួតវគ្គ8ក្រុមចុងក្រោយ ដោយអ្នកគាំទ្រជាច្រើនគិតថា ក្រុមដែលឈ្នះការប្រកួត និងមានសង្ឃឹមច្រើនក្នុងការឈ្នះពាន FIFA World Cup ឆ្នាំនេះ៕

ប្រភព : GOAL