លោក Didier Deschamps បាននិយាយចំៗថា ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe គួរតែលេងបានល្អជាងនេះ ថ្វីត្បិតតែរកបាន2គ្រាប់បំបែកកំណត់ត្រាថ្មី ក្នុងជំនួបរវាងក្រុមមាន់គកបារាំងនិងក្រុមជម្រើសជាតិប៉ូឡូញ។

Mbappe ស្ថិតក្នងសភាពរីករាយឡើងវិញសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ2022 ដោយរកបាន2គ្រាប់ក្នុងជ័យជម្នះ 3:1 ទៅលើប៉ូឡូញក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរូបនេះកំពុងតែឈរនៅលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ World Cup ដោយរកបាន5គ្រាប់ តែលោក Deschamps ថារូបគេមិនទាន់ទោដល់ចំណុចកំពូលនៅឡើយទេ។

ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Didier Deschamps បានលើកឡើងថា “យើងស្គាល់ច្បាស់ពី Kylian។ យើងធ្លាប់ឃើញគេរួចមកហើយ គេធ្វើមិនបានល្អបំផុតនោះទេសម្រាប់ការប្រកួតយប់នេះ។ ខ្ញុំមិនចង់ចោទគេចំពោះអ្វីនោះទេ ប៉ុន្តែរូបគេអាចផ្លាស់ប្តូរការប្រកួតត្រឹមមួយពព្រិចភ្នែក។ រូបគេកំពុងលេងទាំងរីករាយ ហើយយើងចង់ចែករំលែកស្នាមញញឺមជាមួយគេ។ ក្រុមជម្រើសជាតិបារាំងត្រូវការ Kylian Mbappe ដែលល្អជាងនេះទៀត”៕
ប្រភព : GOAL