Didier Deschamps សោកស្តាយចំពោះការចាញ់របស់បារាំងក្រោមថ្វីជើងអាហ្សង់ទីន

លោក Didier Deschamps បានបង្ហាញថាលោកមានការខឹងសម្បាជាខ្លាំងកំឡុងការជួបជុំនៅតង់ទី1 ដែលស្ទើរតែជួយឲ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមអាហ្សង់ទីននៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ ក្រុមបារាំងបានតាមស្មើអាហ្សង់ទីនក្រោយភ្លាត់2គ្រាប់កាលពីតង់ទី1។ លោក Deschamps មានការអន់ចិត្តជាខ្លាំងពេក ដោយបានធ្វើការស្រែកគំហកខ្លាំងរហូតដល់ថ្នាក់របួសមេដៃ ដោយប្រទះឃើញថារូបគាត់រុំបង់បិទដំបៅនៅពេលឡើងទៅទទួលមេដាយប្រាក់ក្រោយចប់ការប្រកួត។ អ្នកចាត់ការក្រុមជម្រើសជាតិបារាំងបាននិយាយទោកាន់អ្នកសារព័ត៌មានថា “ខ្ញុំបានរងរបួសដៃនៅកាលចប់តង់ទី1។ ពេលខ្លះយើងទាល់តែធ្វើបែបនេះទើបក្រុមយើងអាចត្រលប់មកសភាពគ្រាន់បើវិញ។ យើងមានអារម្មណ៍ថាក្រុមរបស់យើងហាក់ដូចជាមិនទាន់ធ្វើបានល្អដល់ចំណុចកំពូល”៕ ប្រភព : GOAL  

[ Continue reading ]

គ្រូជម្រើសជាតិបារាំងថា Mbappe មិនទាន់ធ្វើបានល្អបំផុតឡើយ

លោក Didier  Deschamps បាននិយាយចំៗថា ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe គួរតែលេងបានល្អជាងនេះ ថ្វីត្បិតតែរកបាន2គ្រាប់បំបែកកំណត់ត្រាថ្មី ក្នុងជំនួបរវាងក្រុមមាន់គកបារាំងនិងក្រុមជម្រើសជាតិប៉ូឡូញ។ Mbappe ស្ថិតក្នងសភាពរីករាយឡើងវិញសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ2022 ដោយរកបាន2គ្រាប់ក្នុងជ័យជម្នះ 3:1 ទៅលើប៉ូឡូញក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរូបនេះកំពុងតែឈរនៅលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ World Cup ដោយរកបាន5គ្រាប់ តែលោក Deschamps ថារូបគេមិនទាន់ទោដល់ចំណុចកំពូលនៅឡើយទេ។ ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Didier Deschamps បានលើកឡើងថា “យើងស្គាល់ច្បាស់ពី Kylian។ យើងធ្លាប់ឃើញគេរួចមកហើយ ...

[ Continue reading ]