លោក Didier Deschamps បានបង្ហាញថាលោកមានការខឹងសម្បាជាខ្លាំងកំឡុងការជួបជុំនៅតង់ទី1 ដែលស្ទើរតែជួយឲ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមអាហ្សង់ទីននៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។

ក្រុមបារាំងបានតាមស្មើអាហ្សង់ទីនក្រោយភ្លាត់2គ្រាប់កាលពីតង់ទី1។ លោក Deschamps មានការអន់ចិត្តជាខ្លាំងពេក ដោយបានធ្វើការស្រែកគំហកខ្លាំងរហូតដល់ថ្នាក់របួសមេដៃ ដោយប្រទះឃើញថារូបគាត់រុំបង់បិទដំបៅនៅពេលឡើងទៅទទួលមេដាយប្រាក់ក្រោយចប់ការប្រកួត។

អ្នកចាត់ការក្រុមជម្រើសជាតិបារាំងបាននិយាយទោកាន់អ្នកសារព័ត៌មានថា “ខ្ញុំបានរងរបួសដៃនៅកាលចប់តង់ទី1។ ពេលខ្លះយើងទាល់តែធ្វើបែបនេះទើបក្រុមយើងអាចត្រលប់មកសភាពគ្រាន់បើវិញ។ យើងមានអារម្មណ៍ថាក្រុមរបស់យើងហាក់ដូចជាមិនទាន់ធ្វើបានល្អដល់ចំណុចកំពូល”៕
ប្រភព : GOAL