អតីតកីឡាករឆ្នើមមួយរូប ធ្វើការរិះគន់ Ronaldo ចំៗពេលឃើញ Messi លើកពាន

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរិះគន់យ៉ាងធ្ងន់ធ្ងរសម្រាប់ការធ្វើមិនសូវបានល្អនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ស្របពេលដែល Messi បានស្គាល់រសជាតិពាន World Cup ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។

វីរកីឡាករអាឡឺម៉ង់ Lothar Matthaus បានចែករំលែកគំនិតរបស់គាត់លើកំពូលតារាឆ្នើម Lionel Messi និង Cristiano Ronaldo នៅ World Cup 2022។ Messi បានក្នុងនាមជាប្រធានក្រុមអាហ្សង់ទីនជួយឲ្យក្រុមខ្លួនទទួលបានជោគជ័យ ដោយទទួលបានពាន Golden Ball ជាពានកីឡាករល្អបំផុតនៃព្រឹត្តិការណ៍។ នេះជារឿងមួយផ្សេងសម្រាប់ Ronaldo ដែលមានឈ្មោះត្រឹមជាកីឡាករបម្រុងក្នុងវគ្គជម្រុះខណៈដែលព័រទុយហ្គាល់ធ្លាក់ចេញក្រោយថ្វីជើងម៉ារ៉ុក។

លោក Matthaus បាននិយាយថា ​”ជាមួយនិងមហិច្ឆតារបស់គេ Ronaldo បានធ្វើឲ្យក្រុមខ្លួនខូចខាតច្រើន។ ពីមុនគេជាកីឡាករល្អមួយរូប ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គេត្រូវបានបំផ្លាញហើយ។ ខ្ញុំមានអារម្មណ៍ថាសោកស្តាយចំពោះ Ronaldo ព្រោះគេជាកីឡាករដែលមិនល្អមួយរូបនៃព្រឹត្តិការណ៍ ខុសពី Messi ដាច់។ Messi ជាអ្នកឈ្នះដ៏សាកសម ព្រោះគេបានផ្តល់ឲ្យខ្ញុំនិងអ្នកគាំទ្របាល់ទាត់នូវគុណភាពនៃការប្រកួតរបស់គេ។ សម្រាប់ខ្ញុំ Messi គឺជាកីឡាករល្អបំផុតក្នុងលោកនេះ”

ប្រភព : Bild