Messi ហ៊ានធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតក្រោយលេងជាមួយ Lorient ចប់ភ្លាមៗ ទាំងគ្មានការអនុញ្ញាតពីគ្រូបង្វឹក PSG

ដំណើរទស្សនកិច្ចរបស់ Lionel Messi ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ PSG ក្រោមថ្វីជើងក្រុម Lorient ត្រូវបានគេរាយការណ៍ថាមិនត្រូវបានយល់ព្រមដោយគ្រូបង្វឹក Christophe Galtier នោះទេ។ ម្ចាស់ពាន Ballon d’Or 7សម័យរូបនេះ បានលេងពេញ 90នាទីសម្រាប់ Paris Saint-Germain កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានរងបរាជ័យជាប្រវត្តិសាស្ត្រ 3-1 នៅលើទឹកដីខ្លួនឯង។ ក្រោយមក កីឡាករអាហ្សង់ទីនរូបនេះមិនបាននៅទីក្រុងប៉ារីសយូរឡើយ ដោយការសម្រេចចិត្តចាកចេញក្រៅប្រទេសជាមួយគ្រួសាររបស់គាត់។ គ្រូបង្វឹក PSG លោក Galtier រួមជាមួយនឹងទីប្រឹក្សាបាល់ទាត់ Luis Campos ...

[ Continue reading ]

Ramos ថាជារឿងល្អហើយដែលការឈឺចាប់របស់ Messi ត្រូវបានបញ្ចប់

បន្ទាប់ពីចំណាយពេលជាគូសត្រូវរបស់ Leo Messi អស់រយៈពេល 15 ឆ្នាំ ខ្សែការពារ PSG កីឡាករ Sergio Ramos បានអះអាងថាតារាអាហ្សង់ទីនគឺជាកីឡាករបាល់ទាត់ល្អបំផុតដែលមិនធ្លាប់មាន។ Ramos គឺជាគូប្រជែងរបស់ Messi ជាង2ទស្សវត្សមកហើយ នៅពេលដែលគាត់បានប្រឈមមុខនឹងកីឡាករសញ្ជាតិអាហ្សង់ទីនរបស់ Barcelona ខណៈពេលខ្លួនដែលជាប្រធានក្រុម Real Madrid ។ ប៉ុន្តែអ្នកទាំងពីរបានក្លាយជាមិត្តរួមក្រុមនិងគ្នាក្នុងឆ្នាំ 2021 ក្រោមក្លិប Paris Saint-Germain ហើយឥឡូវនេះ Ramos បានអះអាងថាម្ចាស់ជើងឯក World Cup គឺល្អបំផុតមិនធ្លាប់មានពីមុនមក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ...

[ Continue reading ]

Laporta ចង់ឲ្យ Messi ត្រលប់មក Barcelona វិញ

ប្រធានក្លិបអ្នកមានបុណ្យ FC Barcelona លោក Joan Laporta បាននិយាយសារជាថ្មីថា គាត់និងពេញចិត្តសម្រាប់ Lionel Messi ក្នុងការត្រឡប់មកវិញ ប៉ុន្តែការទទួលស្គាល់ថាកិច្ចព្រមព្រៀងនិងមានភាពលំបាក។ ចំពេលមានការរាយការណ៍ថា Messi ឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់សម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយ Paris Saint-Germain Laporta បានសារភាពថាគាត់នៅតែសង្ឃឹមថាវីរបុរសរបស់ Barca នឹងត្រលប់ទៅ Camp Nou មុនពេលគាត់ចូលនិវត្តន៍។ ប្រធានក្លិបយក្សនៅកាតាឡាន់រូបនេះ មានសេចក្តីសោមនស្សរីករាយដែលបានឃើញវីរបុរសរបស់ក្លិបបានបំពេញក្តីសុបិន World Cup របស់គាត់ជាមួយអាហ្សង់ទីន ប៉ុន្តែក៏បានប្រាប់អ្នកគាំទ្រឲ្យបន្តាបចំពោះការរំពឹងទុករបស់ពួកគេទាក់ទងនឹងការវិលត្រលប់មកវិញនៅឆ្នាំ 2023។ លោក Laporta បាននិយាយក្នុង ...

[ Continue reading ]

អតីតកីឡាករឆ្នើមមួយរូប ធ្វើការរិះគន់ Ronaldo ចំៗពេលឃើញ Messi លើកពាន

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរិះគន់យ៉ាងធ្ងន់ធ្ងរសម្រាប់ការធ្វើមិនសូវបានល្អនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ស្របពេលដែល Messi បានស្គាល់រសជាតិពាន World Cup ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ វីរកីឡាករអាឡឺម៉ង់ Lothar Matthaus បានចែករំលែកគំនិតរបស់គាត់លើកំពូលតារាឆ្នើម Lionel Messi និង Cristiano Ronaldo នៅ World Cup 2022។ Messi បានក្នុងនាមជាប្រធានក្រុមអាហ្សង់ទីនជួយឲ្យក្រុមខ្លួនទទួលបានជោគជ័យ ដោយទទួលបានពាន Golden Ball ជាពានកីឡាករល្អបំផុតនៃព្រឹត្តិការណ៍។ នេះជារឿងមួយផ្សេងសម្រាប់ Ronaldo ...

[ Continue reading ]

តារាឆ្នើមរបស់បារាំងមួយរូប បោះពាក្យថាមិនខ្លាច Messi នោះទេ

កីឡាកររបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការលេងជាមួយ Lionel Messi ស្របពេលដែលបារាំងត្រូវជួបជាមួយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022នេះ។ ក្រុមម្ចាស់ពាន​​ World Cup ឆ្នាំ 2018 ត្រូវឡើងទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដើម្បីស្វែងរកក្រុមបាល់ទាត់មួយដែលជាក្រុមខ្លាំងបំផុតក្នុងលោក។ បារាំងបានយល់យ៉ាងច្បាស់ពី សមត្ថភាពពិសេសរបស់ Messi ប៉ុន្តែកីឡាករ Theo Hernandez បានពោលពាក្យថាខ្លួនមានទំនុកចិត្តថារូបគេអាចបិទកីឡាករ Messi បានជាប់។ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងបានប្រាប់ទៅកាន់ RAI Sport ថា “ការលេងវគ្គផ្តាច់ព្រ័ត្រ World Cup 2លើកជាប់គ្នាជារឿងដែលល្អមួយ។ យើងនិងធ្វើការរឹតតែខ្លាំងសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។ Messi ...

[ Continue reading ]

Lionel Messi បន្តការប្រកួតទល់និងក្រូអាត ទាំងដែលខ្លួនមានបញ្ហារបួស

ក្រុមជម្រើសជាតិអាហ្សង់ទីន ហាក់ជួបជាមួយរឿងដែលមិនសូវល្អក្រោយចាប់ផ្តើមការប្រកួតប៉ុន្មាននាទីដំបូង ដោយសារតែកីឡាករសំខាន់របស់ក្រុម កីឡាករ Lionel Messi ដូចជាមានបញ្ហារបួស។ តារា​ប្រចាំក្រុមអាហ្សង់ទីន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​របួស​សរសៃពួរ​នៅ​ពេល​ប្រកួត​ជាមួយ​ក្រូអាត។ យ៉ាងណាក្តី ខ្សែប្រយុទ្ធនៅតែអាចបន្តការប្រកួតទាំងមូល ហើយបន្តបើកការស៊ុតបាល់ប៉េណាល់ទី មុនពេលបង្កើតបានមួយគ្រាប់ទៀតឲ្យកីឡាករវ័យក្មេង Julian Alvarez ខណៈដែលក្រុមរបស់លោក Lionel Scaloni យកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល 3:0 ដោយគ្មានការតដៃ។ Messi បច្ចុប្បន្នមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ World Cup ដោយរកបាន 5 គ្រាប់ស្មើគ្នាជាមួយ Kylian Mbappe របស់បារាំង។ Lionel Messi កំពុងតែកៀកក្នុងការលើកពាន World ...

[ Continue reading ]

Emiliano Martinez សង្គ្រោះមួយបាល់ចុងម៉ោង ជួយឲ្យអាហ្សង់ទីនឡើងវគ្គបន្ត ពាន World Cup

អ្នកចាំទីដៃទី1 របស់ក្រុមជម្រើសជាតិ កីឡាករ Emiliano Martinez បានក្លាយជាវីរបុរសនៅចុងម៉ោងសម្រាប់ក្រុមអាហ្សង់ទីន ក្រោយជួយសង្គ្រោះបានមួយបាល់នៅចុងម៉ោង រារាំងការតាមស្មើពីការស៊ុតរបស់ Garang Kuol ដែលជាកីឡាករទើបផ្លាស់ប្តូរចូលនៅវគ្គទី2។ អូស្តា្រលីស្ទើរតែអាចតាមស្មើនៅម៉ោងបន្ថែមទៅហើយ ប៉ុន្តែការស៊ុតរបស់ Kuol ត្រូវបានជួយសង្គ្រោះយ៉ាងល្អពីសំណាក់អ្នកចាំទីរបស់ក្រុម Aston Villa។ ការជួយសង្គ្រោះមួយនេះ បានបញ្ជុនអាហ្សង់ទីនឡើងទៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2022 ដោយត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិហូឡង់។ លើសពីនេះទៅទៀត Lionel Messi ដែលជាកីឡាករសំខាន់មួយរូបរបស់ក្រុមលោក Lionel Scaloni អាចរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី​ 1000 ក្នុងអាជីពបាល់ទាត់របស់រូបគេផ្ទាល់។ ថ្វីត្បិតតែក្រុមកង់ហ្កូរូ ...

[ Continue reading ]

Lionel Messi ចេញមុខបកស្រាយ ក្រោយអ្នកប្រដាល់ Canelo គម្រាមវាយខ្លួន

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានសម្រេចធ្វើការនិយាយជាសាធារណះអំពីការគម្រាមរបស់អ្នកប្រដាល់មិចស៊ីកូ Saul “Canelo” Alvarez ដោយលើកឡើងថា ខ្លួនមិនបានធ្វើសកម្មភាពដែលមិនគោរពទៅដល់ប្រជាជនមិចស៊ីកូនោះទេ។ វីដេអូក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានចែកចាយជាសាធារណះ ដោយត្រូវបានឃើញថា អាវរបស់ក្រុមជម្រើសជាតិមិចស៊ីកូបានធ្លាក់មកលើឥដ្ឋហើយស្ថិតនៅក្រោមជើងរបស់ Messi ក្រោយចប់ការប្រកួតដែលកាលនោះ អាហ្សង់ទីនយកឈ្នះមិចស៊ីកូក្នុងលទ្ធផល 2:0។ ក្រោយឃើញវីដេអូមួយនេះ អ្នកប្រដាល់ Canelo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ” Messi គួរតែបន់កុំឲ្យជួបខ្ញុំឲ្យសោះ”។ ឆ្លើយតបទៅនិងការលើកឡើងរបស់ Canelo កីឡាករវ័យ 35ឆ្នាំ Lionel Messi បានចេញមុខនិយាយថា “វាជាការយល់ច្រលំនោះទេ។ ...

[ Continue reading ]

Sergio Aguero ថាខ្លួនមិនដែលចូលចិត្តការប្រៀបធៀប Messi និង Maradona ទាល់តែសោះ

អតីតកីឡាកររបស់មេឃខៀវ​ Manchester City កីឡាករ Sergio Kun Aguero បានឲ្យដឹងថាខ្លួនមិនដែលចូលចិត្តការប្រៀបធៀបខ្សែប្រយុទ្ធ Lionel Messi ទៅនិងវីវកីឡាកររបស់អាហ្សង់ទីន Diego Maradona នោះទេ។ Aguero បានផ្តល់យោបល់ផ្ទាល់ខ្លួនថា កីឡាករទាំងពីររូបនេះមិនគួរយកមកប្រៀបធៀបឡើយ ដោយ Messi និង Maradona គួរតែត្រូវបានសរសើរជាកីឡាកររៀងៗខ្លួន ល្អជាងការប្រៀបធៀបដែលមិនសមហេតុផលទាល់តែសោះ។ កាលពីពេលថ្មីៗនេះ Aguero បាននិយាយច្បាស់ៗថា “ខ្ញុំមិនដែលចូលចិត្តការប្រៀបធៀបទាំងនោះទេ។ កីឡាករទាំងពីរសុទ្ធតែមានតំណែងពិសេសនៅក្នុងបេះដូងរបស់ប្រជាជនអាហ្សង់ទីន។ យើងគួរតែគិតថា យើងមានសំណាងដែលមានកីឡាករល្អពីររូបក្នុងប្រវត្តិសាស្ត្របាល់ទាត់ Diego និង Leo”។ គួររំលឹកផងដែរថា ...

[ Continue reading ]