បន្ទាប់ពីចំណាយពេលជាគូសត្រូវរបស់ Leo Messi អស់រយៈពេល 15 ឆ្នាំ ខ្សែការពារ PSG កីឡាករ Sergio Ramos បានអះអាងថាតារាអាហ្សង់ទីនគឺជាកីឡាករបាល់ទាត់ល្អបំផុតដែលមិនធ្លាប់មាន។

Ramos គឺជាគូប្រជែងរបស់ Messi ជាង2ទស្សវត្សមកហើយ នៅពេលដែលគាត់បានប្រឈមមុខនឹងកីឡាករសញ្ជាតិអាហ្សង់ទីនរបស់ Barcelona ខណៈពេលខ្លួនដែលជាប្រធានក្រុម Real Madrid ។ ប៉ុន្តែអ្នកទាំងពីរបានក្លាយជាមិត្តរួមក្រុមនិងគ្នាក្នុងឆ្នាំ 2021 ក្រោមក្លិប Paris Saint-Germain ហើយឥឡូវនេះ Ramos បានអះអាងថាម្ចាស់ជើងឯក World Cup គឺល្អបំផុតមិនធ្លាប់មានពីមុនមក។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PSG TV Ramos បានគូសបញ្ជាក់ពីគុណភាពរបស់ Messi ថា “មានការរងទុក្ខជាច្រើនឆ្នាំក្នុងការលេងទល់នឹង Messi ប៉ុន្តែឥឡូវនេះខ្ញុំរីករាយនឹងគាត់។ គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតដែលមិនធ្លាប់មាន”៕
ប្រភព : PSG TV