Pep ពន្យល់ពីអវត្តមានរបស់ Phil Foden ទល់និងក្រុម Wolves

លោក Pep Guardiola បានបង្ហើបពីមូលហេតុដែល Phil Foden លេងមិនចូលរួមជាមួយក្រុម Manchester City សម្រាប់ជ័យជម្នះ 3-0 ទៅលើក្រុម Wolves ក្នុងការប្រកួតលីកកំពូលអង់គ្លេស English Premier League។

Erling Haaland គឺជាចំណីចក្ខុនៃការប្រកួតទល់និងក្រុមក្បែរបាតតារាងមួយនេះ ស្របពេលដែល Jack Grealish និង Riyad Mahrez ក៏ទទួលបានការសរសើរដេរ។ ប៉ុន្តែ Foden ត្រូវបានដាក់កម្រិតជាអ្នកទស្សនា នៅពេលដែលគាត់មើលពីកន្លែងអ្នកគាំទ្រទៅវិញ។

លោក Guardiola ប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវបានសួរឱ្យពន្យល់ពីការអវត្តមានរបស់កីឡាករជម្រើសជាតិអង់គ្លេសទល់នឹង Wolves ថា “គាត់បានលោតជាមួយ Aaron Wan-Bissaka ហើយមានបញ្ហាជើងរបស់គាត់។ វា​មានបញ្ហា​មិន​ស្រួល​បន្តិច ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​ជាមួយ​គ្រូពេទ្យ​ឱ្យ​គេសម្រាក។ យើងកំពុងតែចាំមើល​ថា​តើ​គាត់ាអាច​មកលេង​ទល់​នឹង Arsenal ឬ​អត់”

ប្រភព : GOAL