Bukayo Saka ទទូចឲ្យ Arsenal បន្តទម្រង់លេងបែបនេះ ក្រោយយកឈ្នះ Man Utd ក្នុងដី

ខ្សែប្រយុទ្ធ Bukayo Saka របស់ Arsenal បានជំរុញមិត្តរួមក្រុមរបស់គាត់ឲ្យរក្សាទម្រង់លេងដ៏ល្អ បន្ទាប់ពីពួកគេបានយកឈ្នះ Manchester United ក្នុងលទ្ធផល 3-2 ដើម្បីស្តារការនាំមុខនៅលើកំពូលតារាង Premier League។

Saka បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយក្រុមកាំភ្លើងធំដើម្បីរកបានបីពិន្ទុទល់នឹងក្រុមបិសាចក្រហមដោយជ័យជម្នះនេះបានធ្វើឱ្យក្រុមរបស់លោក Mikel Arteta មាន 5 ពិន្ទុដាច់ពីក្រុម Manchester City ដែលបានផ្តួលក្រុម Wolves 3-0 កាលពីពេលថ្មីៗនេះ ហើយ Saka ជឿជាក់ថា វាអាចផ្តល់ក្តីសង្ឃឹមដណ្តើមពាន Premier League របស់ពួកគេនូវការជំរុញដ៏ធំមួយ។

ខ្សែប្រយុទ្ធស្លាបឆ្វេងសញ្ជាតិអង់គ្លេសរូបនេះ បានប្រាប់ Sky Sports ថា “អ្នកអាចមើលឃើញថាវាមានន័យប៉ុណ្ណាសម្រាប់មនុស្សគ្រប់គ្នា។ ពួកគេគឺជាក្រុមតែមួយគត់ដែលបានផ្តួលយើងក្នុងរដូវកាលនេះ ដូច្នេះយើងពិតជាចង់ផ្តួលពួកគេសម្រាប់អ្នកគាំទ្រ។ វាមិនងាយស្រួលទេ វាពិតជាមិនងាយស្រួលនោះទេ។ ការចាប់ផ្តើមរបស់ពួកយើងមិនល្អប៉ុន្មាននោះទេ ប៉ុន្តែយើងបានបង្ហាញពីចរិតលក្ខណៈជាច្រើនដើម្បីវាយបកយកឈ្នះ”

ប្រភព : Sky Sports