ខ្សែប្រយុទ្ធ Bukayo Saka របស់ Arsenal បានជំរុញមិត្តរួមក្រុមរបស់គាត់ឲ្យរក្សាទម្រង់លេងដ៏ល្អ បន្ទាប់ពីពួកគេបានយកឈ្នះ Manchester United ក្នុងលទ្ធផល 3-2 ដើម្បីស្តារការនាំមុខនៅលើកំពូលតារាង Premier League។ Saka បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយក្រុមកាំភ្លើងធំដើម្បីរកបានបីពិន្ទុទល់នឹងក្រុមបិសាចក្រហមដោយជ័យជម្នះនេះបានធ្វើឱ្យក្រុមរបស់លោក Mikel Arteta មាន 5 ពិន្ទុដាច់ពីក្រុម Manchester City ដែលបានផ្តួលក្រុម Wolves 3-0 កាលពីពេលថ្មីៗនេះ ហើយ Saka ជឿជាក់ថា វាអាចផ្តល់ក្តីសង្ឃឹមដណ្តើមពាន Premier League របស់ពួកគេនូវការជំរុញដ៏ធំមួយ។ ...
[ Continue reading ]Tag: Arsenal
Arsenal យល់ព្រមសំណើរក្នុងការនាំយក Trossard ពី Brighton
កាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបរំពេសមុទ្រ Brighton ដើម្បីចុះហត្ថលេខាលើ Leandro Trossard ដោយខ្សែប្រយុទ្ធស្លាបរូបនេះ រំពឹងថានឹងទទួលការធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗនេះ។ ក្រុមរបស់លោក Arteta បានងាកទៅរក Trossard បន្ទាប់ពីខកខានលើកីឡាករ Mykhailo Mudryk។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេមើលឃើញថាជាជម្រើសដ៏គួរឱ្យទាក់ទាញបន្ទាប់ពីការបែកបាក់ក្នុងទំនាក់ទំនងរបស់គាត់ជាមួយនឹងអ្នកចាត់ការក្លិប Brighton លោក Roberto De Zerbi។ Arsenal គ្រោងនិងចំណាយប្រាក់ប្រមាណ 21 លានផោន ឲ្យទៅ Brighton សម្រាប់កីឡាករវ័យ 28 ឆ្នាំ ជាមួយនឹងការធានាបន្ថែម 5 លានផោនពីលើទៀត៕ ...
[ Continue reading ]Arsenal មានជំនឿចិត្តក្នុងការសងសឹក Chelsea ដើម្បីទិញយក Declan Rice
Arsenal មានទំនុកចិត្តក្នុងការយកឈ្នះ Chelsea ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Declan Rice របស់ West Ham នៅរដូវក្តៅ។ កាសែត The Times រាយការណ៍ថាក្រុមកាំភ្លើងធំកំពុងធ្វើឱ្យការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសជាអាទិភាពកំពូលរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ខណៈដែល Chelsea និង Manchester United ក៏កំពុងតែដុតដៃដុតជើងដើម្បីចុះហត្ថលេខាយក Rice ដែរ។ West Ham ទំនងជានឹងត្រូវបង្ខំចិត្តលក់កីឡាករវ័យ 24 ឆ្នាំនៅរដូវក្តៅនេះ ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ Arsenal ប្រហែលជាត្រូវចំណាយប្រាក់រហូតដល់ 80 លានផោន ...
[ Continue reading ]អតីតកីឡាករ Arsenal មួយរូប ត្រូវបានក្រុមនៅ Premier League ចាប់អារម្មណ៍៍
ខ្សែបម្រើ Matteo Guendouzi អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានទទួលការផ្តល់ជូនកិច្ចសន្យាពីក្លឹបសម្ងាត់មួយនៅលីកកំពូលអង់គ្លេស Premier League។ L’Equipe រាយការណ៍ថាខ្សែបម្រើសញ្ជាតិបារាំងកាន់តែខិតជិតជាមួយនឹងការផ្តល់ជូនកិច្ចសន្យាផ្ទាល់ខ្លួនពីក្លឹប Premier League ប៉ុន្តែ Marseille មិនទាន់ដឹងថាក្រុមមួយណាកំពុងតែចង់បានគាត់។ ពួកគេសង្ស័យថា Aston Villa គឺជាក្លឹបដែលចាប់អារម្មណ៍ ប៉ុន្តែមិនបានបញ្ជាក់ពីអំណះអំណាងអ្វីច្បាស់លាស់ពេកនោះទេ។ Guendouzi បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីបានចូលរួមជាមួយ Marseille ដោយលេងនៅ Champions League និង World Cup ក្នុងប៉ុន្មានខែថ្មីៗនេះ។ គាត់បានបង្ហាញខ្លួន 78 ប្រកួតឱ្យ Marseille ...
[ Continue reading ]Martinelli គ្រោងនិងបន្តកុងត្រាជាមួយ Arsenal ថ្វីត្បិត Barcelona កំពុងពេញចិត្ត
ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងដែលកំពុងទទួលបានការចាប់អារម្មណ៍ កីឡាករ Gabriel Martinelli ត្រូវបានគេរាយការណ៍ថា កាន់តែកៀកចូលមកដល់ការបន្តកុងត្រាថ្មិជាមួយក្រុមកាំភ្លើងធំ Arsenal ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ចង់បានរូបគេដូចគ្នា។ Barcelona ត្រូវបានគេរាយការណ៍ថាបានតាមដាន Martinelli អស់រយៈពេលជាច្រើនខែ ហើយបានសាកសួរអំពីលទ្ធភាពដែលគេអាចផ្លាស់មកអេស្ប៉ាញនៅមុនការប្រកួត World Cup។ ជាមួយនឹងកិច្ចសន្យារបស់ខ្សែបម្រើស្លាបប្រេស៊ីលដែលផុតកំណត់នៅឆ្នាំ 2024 វាហាក់បីដូចជាគាត់អាចនឹងមានសង្ឃឹមចាកចេញ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះនឹងត្រូវរលាយសាបសូន្យក្នុងពេលឆាប់ៗនេះ ខណៈដែល Martinelli និង Arsenal ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងរក្សាខ្សែបម្រើស្លាបនៅកីឡដ្ឋាន Emirates Stadium រហូតដល់ឆ្នាំ 2027 ។ នៅអាយុត្រឹមតែ 21 ...
[ Continue reading ]Mikel Arteta មានជំនឿចិត្តថាខ្លួនកំពុងស្ថិតក្នុងតំណែងល្អមួយហើយ
អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta ជឿជាក់ថាក្លិបរបស់ខ្លួនកំពុងស្ថិតក្នុងកន្លែងមួយដែលល្អ ហើយអាចមានសង្ឃឹមក្នុងការឈ្នះពានលីកកំពូលអង់គ្លេស English Premier League ស្របពេលដែលក្រុមរបស់លោកកំពុងត្រៀមខ្លួនរួចជាស្រេច។ ក្រុម Arsenal បានចាប់ផ្តើមវិស្សមកាលសម្រាប់ព្រឹត្តិការណ៍ World Cup ដោយនៅលើកំពូលតារាងជាមួយនិងគម្លាត 5ពិន្ទុពីក្រុមលេខ2 ដោយត្រូវត្រលប់មកការប្រកួតវិញទល់និងក្រុម West Ham United នៅថ្ងៃទី 26 ប៉ុន្តែលោក Arteta នៅតែមានភាពសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កូនក្រុមរបស់ខ្លួន។ ថ្លែងក្រោយចប់ការប្រកួតមិត្តភាពទល់និងក្រុម Juventus អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយទាំងជំនឿចិត្តថា “ខ្ញុំគិតថាពួកយើងស្ថិតក្នុងកន្លែងមួយដែលល្អហើយ។ គ្រប់គ្នាកំពុងតែមានអារម្មណ៍រីករាយព្រោះពួកយើងឈរនៅតំណែងដែលយើងចង់បាន ពោលគឺកំពូលតារាងលីកកំពូលអង់គ្លេស។ ខ្ញុំគិតថាពួកយើងសាកសមនិងឈរតំណែងនេះ ...
[ Continue reading ]អនាគតរបស់ Marco Asensio ជាមួយ Real Madrid នៅតែមិនទាន់ច្បាស់លាស់ ស្របពេលដែលក្រុមអង់គ្លេសមួយកំពុងតែចង់បាន Asensio
កីឡាករ Marco Asensio របស់ក្លិប Real Madrid នៅតែមិនច្បាស់ថាខ្លួនអាចស្នាក់នៅបន្ត រឺត្រូវចាកចេញពីក្លិប ដោយកុងត្រាចាស់របស់រូបគេកំពុងតែជិតចូលមកដល់ថ្ងៃផុតកំណត់ទៅហើយ។ តាមប្រភព Mundo Deportivo បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid អាចនិងអនុញ្ញាតឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញពីក្លិប ក្នុងករណីដែលមានការស្នើទិញណាមួយសមប្រកបជាមួយនិងអ្វីដែលក្លិបចង់បាន។ កីឡាករពាក់ស្លាកលេខ 11 របស់ Real Madrid រូបនេះមានសង្ឃឹមច្រើនក្នុងការចេញពីក្លិប ដោយសារមិនទាន់បន្តកុងត្រាថ្មី ស្របពេលដែលក្លិបកាំភ្លើងធំ Arsenal បានបង្ហាញអារម្មណ៍ពីការចង់បាន Asensio ទៅចូលរួមជាមួយខ្លួន។ ក្នុងករណីនេះ Real Madrid ត្រូវធ្វើយ៉ាងណាលក់ ...
[ Continue reading ]Arsenal រក្សាគម្លាតពិន្ទុពីក្រុម Manchester City 5ពិន្ទុក្រោយឈ្នះ Wolves
ក្រុមកាំភ្លើងធំ Arsenal នៅតែបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ខ្លួន ដោយយកឈ្នះ Wolves ក្នុងលទ្ធផល 2:0 កាលពីយប់មិញ។ Arsenal និងបន្តឈរជាក្រុមកំពូលតារាង English Premier League ស្របពេលដែលព្រឹត្តិការណ៍ World Cup កាន់តែជិតមកដល់។ គិតត្រឹមបច្ចុប្បន្ន ក្រុមរបស់លោក Mikel Arteta មាន5ពិន្ទុដាច់ពីក្រុមលេខ2 Manchester City ក្រោយក្រុមរបស់លោក Pep Guardiola ភ្លាត់ចាញ់ក្រុមភ្ញៀវ Brentford ក្នុងលទ្ធផល 1:2។ ប្រធានក្រុមវ័យក្មេង Martin Odegaard ...
[ Continue reading ]Mikel Arteta ព្រមានកូនក្រុម កុំឲ្យសម្រាក
លោក Mikel Arteta បានព្រមានកីឡាកររបស់ខ្លួនកុំឲ្យមានការធ្វេសប្រហែស ក្នុងជំនួបទល់និង Wolves នាថ្ងៃសៅរ៍នេះ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវជួបជាមួយ Wolves ក្នុងការប្រកួតចុងក្រោយរបស់គេ មុនព្រឹត្តិការណ៍ World Cup មកដល់ ដោយត្រូវការ 3 ពិន្ទុជាចាំបាច់ក្នុងនាមជាក្រុមកំពុងឈរលើកំពូលតារាងនៃលីកកំពូលអង់គ្លេស English Premier League។ Arteta បាននិយាយថា កីឡាកររបស់លោកមិនគួរបារម្ភពីរឿងរងរបួសដែលអាចធ្វើឲ្យបាត់បង់តំណែងក្នុងការប្រកួត World Cup នោះឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា “យើងបានពិភាក្សាអំពីប្រធានបទនេះរួចមកហើយ ដោយធ្លាប់និយាយថា បើសិនជាកីឡាករគិតអំពីរបួស វាប្រហែលជាអាចកើតឡើង ...
[ Continue reading ]Gabriel Martinelli ចេញមុខព្រលះអ្នករិះគន់ ក្រោយជាប់ឈ្មោះទៅលេង World Cup
ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli បានចេញមុខឲ្យចម្លើយជាសាធារណះ ក្រោយត្រូវបានគេរិះគន់យ៉ាងចាស់ដៃស្របពេលដែលខ្លួនមានឈ្មោះទៅលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ គួររំលឹកផងដែរថា អតីតកីឡាករជម្រើសជាតិប្រេស៊ីល កីឡាករ Neto បានបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Tite ក្នុងការបញ្ចូល Martinelli ជាមួយក្រុមជម្រើសជាតិ ដោយមើលរំលងកីឡាករ Gabigol ដែលរកបាន29គ្រាប់ក្នុងរដូវកាលនេះ។ ថ្លែងទៅកាន់ ESPN Brasil កីឡាករវ័យ 21ឆ្នាំរូបនេះបានបកស្រាយថា “ខ្ញុំគិតថាវាជារឿងធម្មតានោះទេ។ នៅប្រេស៊ីលអ្នកខ្លះមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំកំពុងតែព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមរបស់ខ្ញុំ ហើយខ្ញុំនិងធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ នេះនិងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ”៕ ប្រភព : ESPN Brasil
[ Continue reading ]