លោក Mikel Arteta បានព្រមានកីឡាកររបស់ខ្លួនកុំឲ្យមានការធ្វេសប្រហែស ក្នុងជំនួបទល់និង Wolves នាថ្ងៃសៅរ៍នេះ។

ក្រុមកាំភ្លើងធំ Arsenal ត្រូវជួបជាមួយ Wolves ក្នុងការប្រកួតចុងក្រោយរបស់គេ មុនព្រឹត្តិការណ៍ World Cup មកដល់ ដោយត្រូវការ 3 ពិន្ទុជាចាំបាច់ក្នុងនាមជាក្រុមកំពុងឈរលើកំពូលតារាងនៃលីកកំពូលអង់គ្លេស English Premier League។ Arteta បាននិយាយថា កីឡាកររបស់លោកមិនគួរបារម្ភពីរឿងរងរបួសដែលអាចធ្វើឲ្យបាត់បង់តំណែងក្នុងការប្រកួត World Cup នោះឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា “យើងបានពិភាក្សាអំពីប្រធានបទនេះរួចមកហើយ ដោយធ្លាប់និយាយថា បើសិនជាកីឡាករគិតអំពីរបួស វាប្រហែលជាអាចកើតឡើង គ្រាន់តែមិនដឹងថារបួសថ្ងៃនេះរឺថ្ងៃណានោះទេ។ ប៉ុន្តែយើងមិនគួរគិតតែពីរឿងនេះនោះឡើយ យើងជាកីឡាករអាជីព ហើយគ្រោះថ្នាក់មួយនេះវាអាចកើតឡើងគ្រប់ពេល។ ដូចនេះ ធ្វើការងារដែលនៅមើលហើយប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដោយគ្មានភាពភិតភ័យ”៕
ប្រភព : Daily Mail