ក្លិប Paris Saint Germain កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើការពារ N’Golo Kante ពីក្រុមតោខៀវ Chelsea នៅចុងរដូវកាលនេះ។

យោងទៅតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ លោក Christian Falk បានឲ្យដឹងថា ក្រុមយក្សនៅបារាំងកំពុងតែតាមដាន Kante យ៉ាងដឹតដល់ ស្របពេលដែលកីឡាកររូបនេះ និងផុតកុងត្រាជាមួយ Chelsea នៅចុងរដូវកាលនេះ។ ដូចនេះ PSG អាចនិងយក Kante បានដោយគ្មានតម្លៃខ្លួនផ្ទេរ។

យ៉ាងណាក្តី ការសម្រេចចិត្តគឺស្ថិតនៅលើខ្សែបម្រើការពារសញ្ជាតិបារាំងទាំងស្រុង។ Chelsea ពិតជារីករាយក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាកររូបនេះ ថ្វីត្បិតតែមិនសូវបានបង្ហាញខ្លួនប៉ុន្មានខែចុងក្រោយ ដោយរងរបួសរយះពេលវែង ធ្វើឲ្យ N’Golo Kante មិនមានវត្តមានក្នុងការជួយក្រុមជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2022 ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ៕
ប្រភព : Christian Falk