Ronaldo ត្រូវបានតែងតាំងជាប្រធានក្រុម មុនការប្រកួតទល់និង PSG

Cristiano Ronaldo ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ប្រធាន​ក្រុម​សម្រាប់ក្រុម Saudi All-Star ដែល​នឹង​ត្រូវ​ប៉ះ PSG ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ទី ១៩ ខែ​មករាខាងមុខ។ ព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងបណ្តាញសង្គម ដែលបានបង្ហោះចេញពីគណនីរបស់លោក Turki Al-Sheikh  ដែលជាប្រធានអាជ្ញាធរទូទៅសម្រាប់ការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលវីដេអូមួយត្រូវបានភ្ជាប់ដែលបង្ហាញពីម្ចាស់ពាន Ballon d’Or  ប្រាំសម័យដែលបានទទួលស្លាកប្រធានក្រុម និងអាវរបស់គាត់សម្រាប់ការប្រកួតមិត្តភាព។ គួររំលឹកផងដែរថា ថ្ងៃទី19នេះ PSG និងត្រូវជួបជាមួយក្រុម Saudi All-Star ដែលមានកីឡាករមកពីក្លិប Al-Nassr និង Al-Hilal បញ្ចូលគ្នា៕ ប្រភព : GOAL

[ Continue reading ]

PSG សម្លឹងឃើញខ្សែបម្រើឆ្នើមរបស់ Man Utd មួយរូប មុនទីផ្សារដោះដូរកីឡាករបើកវិញជាផ្លូវការ

Paris Saint-Germain កំពុងរៀបចំផែនការនាំចូលដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែបម្រើ Fred របស់ Man Utd ទោះបីជាក្រុមបិសាចក្រហមបានដាក់បន្ថែមនូវលក្ខខណ្ឌបន្ថែមរយៈពេល 12 ខែនៅក្នុងកិច្ចសន្យារបស់គាត់កាលពីពេលថ្មីៗនេះក៏ដោយ។ កាសែត The Sun រាយការណ៍ថាម្ចាស់ជើងឯក Ligue 1 គឺបានតាមដាន និងស្ញើចសរសើរ Fred ជាយូរលង់មកហើយ ហើយគិតថាពួកគេអាចល្បួងខ្សែបម្រើរូបនេះទៅកាន់ប្រទេសបារាំងដើម្បីលេងជាមួយ Neymar និង Marquinhos ដែលជាមិត្តរួមសញ្ជាតិប្រេស៊ីលដូចគ្នា។ Man Utd នឹងស្នើសុំប្រហែល 30 លានផោនសម្រាប់ខ្សែបម្រើ Fred។ បើសិនជាការចុះកុងត្រារបស់ Fred ជាមួយ ...

[ Continue reading ]

PSG ដាក់គោលដៅតាមយក Kante នៅរដូវក្តៅក្រោយ

ក្លិប Paris Saint Germain កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើការពារ N’Golo Kante ពីក្រុមតោខៀវ Chelsea នៅចុងរដូវកាលនេះ។ យោងទៅតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ លោក Christian Falk បានឲ្យដឹងថា ក្រុមយក្សនៅបារាំងកំពុងតែតាមដាន Kante យ៉ាងដឹតដល់ ស្របពេលដែលកីឡាកររូបនេះ និងផុតកុងត្រាជាមួយ Chelsea នៅចុងរដូវកាលនេះ។ ដូចនេះ PSG អាចនិងយក Kante បានដោយគ្មានតម្លៃខ្លួនផ្ទេរ។ យ៉ាងណាក្តី ការសម្រេចចិត្តគឺស្ថិតនៅលើខ្សែបម្រើការពារសញ្ជាតិបារាំងទាំងស្រុង។ Chelsea ពិតជារីករាយក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាកររូបនេះ ថ្វីត្បិតតែមិនសូវបានបង្ហាញខ្លួនប៉ុន្មានខែចុងក្រោយ ដោយរងរបួសរយះពេលវែង ...

[ Continue reading ]