Cristiano Ronaldo ត្រូវបានគេបញ្ជាក់ថាជាប្រធានក្រុមសម្រាប់ក្រុម Saudi All-Star ដែលនឹងត្រូវប៉ះ PSG ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ១៩ ខែមករាខាងមុខ។

ព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងបណ្តាញសង្គម ដែលបានបង្ហោះចេញពីគណនីរបស់លោក Turki Al-Sheikh ដែលជាប្រធានអាជ្ញាធរទូទៅសម្រាប់ការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលវីដេអូមួយត្រូវបានភ្ជាប់ដែលបង្ហាញពីម្ចាស់ពាន Ballon d’Or ប្រាំសម័យដែលបានទទួលស្លាកប្រធានក្រុម និងអាវរបស់គាត់សម្រាប់ការប្រកួតមិត្តភាព។

គួររំលឹកផងដែរថា ថ្ងៃទី19នេះ PSG និងត្រូវជួបជាមួយក្រុម Saudi All-Star ដែលមានកីឡាករមកពីក្លិប Al-Nassr និង Al-Hilal បញ្ចូលគ្នា៕
ប្រភព : GOAL